AMS EconomyWorld Bank ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងជួបឧបសគ្គ ក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ
វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក (World Bank) បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិកបានបន្ទុចបង្អាក់ដោយការរាលដាលវីរុសបំប្លែងប្រភេទដែលតា (Delta variant) នៃជំងឺកូវីដ-១៩ ដែលកាន់តែអូសបន្លាយនូវការលំបាករបស់បណ្តាក្រុមហ៊ុន និងរបស់គ្រួសារ ដែលស្ថានភាពនេះបានពន្យឺតល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយឈ្មោះ East Asia and Pacific Fall 2021 Economic Update ធនាគារពិភពលោកបានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះនៅក្នងត្រីមាសទី២ នៃឆ្នាំ២០២១ ហើយតាមរយៈនេះ ការព្យាករណ៏សេដ្ឋកិច្ចពីមុនមកក៏ត្រូវបានកែសម្រួលទម្លាក់កម្រិតផងដែរសម្រាប់ប្រទេសភាគច្រើននៅទូទាំងតំបន់នេះ។
ខណៈដែលប្រទេសចិនទំនងជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៨,៥ ភាគរយ តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើតតែ ២,៥ ភាគរយតែប៉ុណ្ណោះ គឺទាបជាងក្នុងកម្រិតជិត ២ភាគរយ ធៀបទៅនឹងការព្យាករណ៍ទុកនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមេសា ឆ្នាំ២០២១។ អត្រាមានការងារធ្វើ និងការចូលរួមរបស់កម្លាំងពលកម្មមានការធ្លាក់ចុះ ហើយអាស្រ័យហេតុនេះ នៅក្នុងឆ្នាំ២០២១ ប្រជាជនជាង ២៤លាននាក់នឹងមិនអាចគេចផុតពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖
“ដំណើររងើបឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងរងការរុញច្រានឲ្យថយក្រោយវិញ។ កាលនៅឆ្នាំ២០២០ ក្នុងគ្រាដែលតំបន់ដទៃលើពិភពលោកកំពុងតែត្រដរទប់ទល់ការរាលដាលជំងឺកូវីដ-១៩ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានជោគជ័យនៅក្នុងការឃុំគ្រងជំងឺកូវីដ-១៩ កុំឱ្យរាលដាលខ្លាំង។ ផ្ទុយទៅវិញនៅក្នុងឆ្នាំ២០២១ តំបន់នេះមានករណីរឆ្លងជំងឺកូវីដ-១៩កើនឡើងច្រើន ដែលជាហេតុធ្វើឲ្យ្ឲក្តីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗកាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ”

របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ។ ការអូសបន្លាយស្ថានភាពបែបនេះនឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាកការវិនិយោគរបស់ខ្លួនមួយរយៈសិនដែរ។ ក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវជាកាត់បន្ថយបរិមាណនៃការលក់ទេ ហើយក៏ទំនងជានឹងមានភាពងាយស្រួលជាងក្នុងការចាប់យកបច្ចេកវិទ្យាទំនើបមកប្រើ និងក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋាភិបាលផងដែរ។
ស្របពេលគ្នានេះ គ្រួសារទាំងអស់សុទ្ធតែរងការលំបាក ប៉ុន្តែមិនលំបាកខ្លាំងដូចអ្នកក្រីក្រទេដែលងាយនឹងបាត់បង់ចំណូល, ប្រឈមនឹងអសន្តិសុខស្បៀងកាន់តែខ្លាំង, មានកូនដែលលែងសូវបានរៀនសូត្រ ហើយរងសម្ពាធត្រូវលក់ទ្រព្យសម្បត្តិដើម្បីដោះទ័ល។ ជាលទ្ធផល កុមារកាន់តែច្រើននឹងប្រឈមជាមួយជំងឺក្រិស, មូលធនមនុស្សនឹងបាត់បង់ ហើយធនធានផលិតកម្មក៏នឹងត្រូវខាតបង់ដែរ ដែលកត្តាទាំងអស់នេះនឹងជះឥទ្ធិកាន់តែមិនល្អទៅលើលទ្ធភាពរកចំណូលរបស់គ្រួសារ។
លោក អាឌីត្យា ម៉ាត់ទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖
“ការចាក់វ៉ាក់សាំងឱ្យបានកាន់តែលឿន និងការធ្វើតេស្តដើម្បីគ្រប់គ្រងការឆ្លងវីរុសកូវីដ-១៩ អាចស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមប្រទេសដែលកំពុងជួបការលំបាកឱ្យរើបឡើងវិញក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២ និងរុញសេដ្ឋកិច្ចនៅតាមប្រទេសទាំងនោះឱ្យមានអត្រាកំណើនទ្វេដងនៅក្នុងឆ្នាំបន្ទាប់”
លោកបន្ថែមទៀតថា៖
“យ៉ាងណាក្តីសម្រាប់រយៈពេលវែងឆ្ងាយ មានតែការកែទម្រង់ស៊ីជម្រៅទេដែលអាចបញ្ចៀសបាននូវភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃវិសមភាពនេះ ដែលជាកត្តាធំពីរបង្កភាពក្រីក្រកាន់តែធំដែលតំបន់នេះមិនដែលប្រទះនៅក្នុងសតវត្សរ៍នេះ”
របាយការណ៍នេះបានប៉ាន់ស្មានថា ប្រទេសភាគច្រើននៅក្នុងតំបន់នេះ រាប់ទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន អាចសម្រេច ការចាក់វ៉ាក់សាំងបាន ៦០ភាគរយនៃចំនួនប្រជាជនរៀងៗខ្លួនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២។ ថ្វីបើការចាក់វ៉ាក់សាំងបានកម្រិតនោះនឹងមិនកំចាត់ការឆ្លងវីរុសកូវីដក៏ដោយ ក៏វាពិតជានឹងកាត់បន្ថយការស្លាប់បានច្រើន និងជួយឱ្យសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមកម្រើកឡើងវិញ។ យ៉ាងណាក៏ដោយ របាយការណ៍បានសង្កត់ធ្ងន់ថា តំបន់ទាំងមូលចាំបាច់ត្រូវប្រឹងប្រែងឱ្យខ្លាំងមែនទែនក្នុងការរកដំណោះស្រាយបញ្ហានៅលើសមរភូមិចំនួន ៤ គឺ បញ្ហាភាពអល់អែកចំពោះការចាក់វ៉ាក់សាំង និងកម្រិតនៃសមត្ថភាពបែងចែកវ៉ាក់សាំងដើម្បីបង្កើនវិសាលភាពគ្របដណ្តប់នៃការចាក់វ៉ាក់សាំង; ពង្រីកការធ្វើតេស្ត តាមដានប្រភពឆ្លង និងការអនុវត្តវិធានការចត្តាឡីស័កដើម្បីគ្រប់គ្រងការឆ្លងវីរូស; បង្កើនការផលិតវ៉ាក់សាំងនៅក្នុងតំបន់ដើម្បីឈានទៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីក្រៅ; និងការពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់លៃលកទប់ទល់ជាមួយជំងឺដែលមានវត្តមានរ៉ាំរ៉ៃទៅថ្ងៃមុខ។
ជំនួយអន្តរជាតិនៅតែជាការចាំបាច់សម្រាប់គាំទ្រដល់កិច្ចខិតខំថ្នាក់ជាតិនៃប្រទេសនីមួយៗនៅក្នុងករណីទាំងនេះ ជាពិសេសនៅតាមប្រទេសដែលប្រព័ន្ធសុខាភិបាលនៅមានសមត្ថភាពខ្សោយ។ ទៅហួសពីការងារទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ-១៩ អ្វីដែលចាំបាច់ដែរនោះគឺត្រូវមានយុទ្ធសាស្ត្រពហុវិស័យមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងធានាឱ្យបានថាកំណើននោះមានភាពបរិយាបន្ន។ របាយការណ៍នេះបានស្នើថា ការផ្សព្វផ្សាយបច្ចេកវិទ្យាឱ្យបានឆាប់រហ័សនៅក្នុងវិបត្តិនេះអាចមានប្រយោជន៍ជួយជំរុញផលិតភាព, ធ្វើប្រជាធិបតេយូបនីយកម្មនៃការអប់រំ និងធ្វើបរិវត្តកម្មស្ថាប័នរបស់រដ្ឋ។ យ៉ាងណាក៏ដោយ ចាំបាច់ត្រូវតែមានការកែទម្រង់អមជាមួយ។ ការបំពាក់ជំនាញដល់ក្រុមហ៊ុនឱ្យចេះប្រើបច្ចេកវិទ្យានៅតាមធុរកិច្ចរបស់ខ្លួនត្រូវមានអមជាមួយដោយភាពបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ និងអមដោយការរៀបចំគោលនយោបាយនានាដែលលើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់យកបច្ចេកវិទ្យាថ្មីមកប្រើ។ ការអនុវត្តវិធានការកែទម្រង់ដែលបានអូសបន្លាយពេលយ៉ាងយូរក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងកម្មវិធីសិក្សាដែលអាចបង្កើនលទ្ធភាពបានកាន់តែទូលំទូលាយសម្រាប់ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























