AMS Economyសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្គាសជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែករុស្ស៊ី
សហភាពអឺរ៉ុប អ៊ីស្រាអែល និងអេហ្ស៊ីប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគលើការនាំចេញឧស្ម័នធម្មជាតិ (ហ្គាស) ខណៈប្លុកអឺរ៉ុបព្យាយាមកាត់បន្ថយការពឹងផ្អែកថាមពលលើរុស្ស៊ី ក្រោមយន្តការទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងម៉ូស្គូក្រោយការឈ្លានពានអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអេហ្ស៊ីប។

ក្រសួងថាមពលអ៊ីស្រាអែលបាននិយាយថា កិច្ចព្រមព្រៀងដែលសម្រេចបានកាលពីថ្ងៃពុធក្នុងសន្និសីទថាមពលតំបន់មេឌីទែរ៉ាណេខាងកើតនៅរដ្ឋធានីគែរ នឹងអនុញ្ញាតឱ្យមានការនាំចេញឧស្ម័ន «ដ៏សំខាន់» របស់អ៊ីស្រាអែលទៅកាន់អឺរ៉ុបជាលើកដំបូង។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) និយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីថាមពលអេហ្ស៊ីប និងអ៊ីស្រាអែលថា៖
“វាគឺជាពេលវេលាដ៏ពិសេសមួយ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ”
អ្នកស្រីនិយាយបន្ថែមលើបណ្ដាញសង្គមធ្វីតធឺរថា កិច្ចព្រមព្រៀងត្រីភាគីនេះ នឹងរួមចំណែកដល់សន្តិសុខថាមពលរបស់អឺរ៉ុប។

កាលពីឆ្នាំមុន សហភាពអឺរ៉ុបនាំចូលឧស្ម័នពីរុស្ស៊ីប្រហែល ៤០ % ។ នាពេលនេះ បណ្តាប្រទេសនានារបស់ប្លុក កំពុងត្រដាបត្រដួសព្យាយាមកាត់បន្ថយពំនឹងពាក់អាស្រ័យនោះ ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជាបន្តបន្ទាប់ ជុំវិញការលុកលុយអ៊ុយក្រែន ខណៈការឡើងតម្លៃថាមពលប្រេង និងហ្គាស ធ្វើឱ្យប្លុកប្រឈមមុខនឹងអតិផរណាខ្ពស់។
កាលពីពាក់កណ្ដាលខែឧសភា គណៈកម្មការអឺរ៉ុបបានប្រកាសគម្រោងថវិកាចំនួន ២២០ ប៊ីលានដុល្លារ ដើម្បីបញ្ចប់ការពឹងផ្អែករបស់ខ្លួនលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីក្នុងរយៈពេល ៥ ឆ្នាំនៅឆ្នាំ ២០២៧ និងបង្កើនល្បឿននៃការផ្លាស់ប្តូរទៅជាថាមពលបៃតង។ ប៉ុន្តែឥឡូវនេះ ក្រុងម៉ូស្គូបានកាត់បន្ថយលំហូរឧស្ម័នទៅកាន់ប៊ុលហ្គារី ប៉ូឡូញ ហ្វាំងឡង់ និងអាល្លឺម៉ង់បណ្ដើៗហើយ បន្ទាប់ពីប្រទេសទាំងអស់នេះ ច្រានចោលការទាមទាររបស់វិមានក្រឹមឡាំងឱ្យធ្វើការទូទាត់ជាប្រាក់រូប្លិ៍។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបដដែល សង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នានឹងបង្កើន «ឯករាជ្យភាព» របស់ប្លុក ដោយឆ្លុះបញ្ចាំងពីការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ថ្មីពីរដ្ឋធានីគែរ និង តែវអាវីវ ដែលសុទ្ធតែជាអ្នករងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មសង្គ្រាម។
ឧស្ម័នធម្មជាតិរបស់អ៊ីស្រាអែល នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរទៅកាន់ស្ថានីយ៍ស្តុករបស់អេហ្ស៊ីបនៅលើសមុទ្រមេឌីទែរ៉ាណេ ហើយដឹកជញ្ជូនបន្តតាមនាវាដឹកប្រេងទៅកាន់ឆ្នេរសមុទ្រអឺរ៉ុប។ អេហ្ស៊ីប បាននិងកំពុងធ្វើការដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្ម័នធម្មជាតិក្នុងតំបន់ ដោយប្រើប្រាស់រោងចក្ររបស់ខ្លួននៅក្រុង Idku និងក្រុង Damietta តាមរយៈការនាំចូលឧស្ម័នពីអ៊ីស្រាអែល និងស៊ីប ហើយនាំចេញវាឡើងវិញទៅកាន់ទីផ្សារផ្សេងទៀត។
កាលពីខែមករា សហភាពអឺរ៉ុបបានកំណត់ថវិកាចំនួន ៧៣៦ លានដុល្លារ សម្រាប់ការសាងសង់ខ្សែអគ្គិសនីក្រោមបាតសមុទ្រដែលមានកម្លាំង ២ ០០០ មេហ្គាវ៉ាត់ ដែលនឹងតភ្ជាប់បណ្តាញអគ្គិសនីរបស់អ៊ីស្រាអែល កោះស៊ីប និងក្រិក។ អ្នកស្រី វ៉ុនឌែរ ឡេយែន និយាយថា វានឹងក្លាយជាបណ្ដាញដែលជ្រៅ និងវែងបំផុតដែលមិនធ្លាប់មាន។
ក្នុងឆ្នាំ ២០២០ ក្រិក អ៊ីស្រាអែល និងកោះស៊ីប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់បំពង់បង្ហូរក្រោមបាតសមុទ្រ ដើម្បីបង្ហូរឧស្ម័ននៅឈូងសមុទ្រភាគអាគ្នេយ៍នៃមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប។ គម្រោងដែលឈ្មោះថា EastMed និងស្នើឡើងក្នុងតម្លៃ ៦ ប៊ីលានដុល្លារ ត្រូវគេរំពឹងថានឹងបំពេញតម្រូវការឧស្ម័នធម្មជាតិប្រហែល ១០ % របស់សហភាពអឺរ៉ុប ប៉ុន្តែវាពោរពេញដោយភាពស្មុគស្មាញផ្នែកនយោបាយ និងភស្តុភារ។
នៅពេលនោះ មន្ត្រីអ៊ីស្រាអែលនិយាយថា បំពង់បង្ហូរ EastMed នឹងចំណាយពេលសាងសង់រហូតដល់ ៧ ឆ្នាំ។ ប៉ុន្តែមកទល់ពេលនេះ ការសាងសង់មិនទាន់ចាប់ផ្តើមនៅឡើយទេ ហើយសហភាពអឺរ៉ុបនៅតែធ្វើការវាយតម្លៃបឋម និងការប៉ាន់ប្រមាណតម្លៃ។ កាលពីខែមេសា ទូតអាមេរិកម្នាក់និយាយថា វាមានតម្លៃថ្លៃពេក មិនមានលទ្ធភាពខាងសេដ្ឋកិច្ច ហើយនឹងចំណាយពេលយូរពេកក្នុងការផ្តល់ជម្រើសជំនួសឧស្ម័នធម្មជាតិរុស្ស៊ី។
អ៊ីស្រាអែល បានក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់រកឃើញរ៉ែប្រភេទនេះនៅឈូងសមុទ្រធំៗ។ ប្រទេសនេះមានកន្លែងអាចទាញយកសំខាន់ៗចំនួន២នៅឆ្នេរសមុទ្ររបស់ខ្លួន ដែលមានឧស្ម័នធម្មជាតិប្រមាណ ៦៩០ ពាន់លានម៉ែត្រគូបរួមបញ្ចូលគ្នា ហើយកំពុងបន្តរុករកបន្ថែមទៀត រួមទាំងកន្លែងដែលស្ថិតនៅក្រោមព្រំដែនសមុទ្រ ដែលមានជម្លោះជាមួយលីបង់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































