AMS Economyអ្នកជំនាញលើកឡើងថា ការចំណាយក្នុងពេលភ្ជុំបិណ្ឌ ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន
ភ្នំពេញ ៖ នៅក្នុងរដូវកាលបុណ្យទានម្ដងៗ ប្រជាជនខ្មែរបានចំណាយប្រាក់អស់ជាច្រើនសម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិ និងដំណើរកម្សាន្តផ្សេងៗ ។ ជាក់ស្ដែង រដូវភ្ជុំបិណ្ឌដែលទើបតែបានបញ្ចប់ទៅ ប្រជាជនខ្មែរភាគច្រើនបានចាយវាយនៅតាមស្រុក,ភូមិរៀងៗខ្លួន ដែលការចំណាយទាំងអស់នេះជាកាត្វកិច្ចប្រពៃណីរបស់ជនជាតិខ្មែរ និងតម្រូវការសង្គម ខណៈដែលអ្នកជំនាញយល់ថា ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន។

បើតាមកិច្ចសម្ភាសន៍ជាមួយពលរដ្ឋខ្មែរ ដែលរាប់បញ្ចូលទាំងយុវវ័យ និងវ័យកណ្ដាល ឃើញថាម្នាក់ៗមានការចំណាយជាមធ្យមចាប់ពី២០ម៉ឺនរៀលឡើងទៅ អាស្រ័យតាមលទ្ធភាព និងជីវភាពរបស់សាម៉ីខ្លួននីមួយៗ ដែលជាទំនួលខុសត្រូវរបស់ពួកគេ។
លោក ពសុធា ជាអ្នកផលិតកម្មវិធីឱ្យក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញបានរៀបរាប់ថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខ្លួនបានចំណាយអស់ប្រមាណជា ៤០ម៉ឺនរៀលគិតទាំងភរិយាយរបស់លោក ដោយរូបលោកព្រមទាំងគ្រួសារបានធ្វើដំណើរទៅដល់ខេត្តត្បូងឃ្មុំ ប្រើប្រាស់មធ្យោបាយម៉ូតូ។ លុយ៤០ម៉ឺនរៀលនេះ គឺលោកបានចំណាយលើការធ្វើដំណើរ ការជូនឳពុកម្ដាយបន្តិចបន្តួច និងការហូបចុកតាមផ្លូវប៉ុណ្ណោះ។

ចំណែកលោក សត្យា ដែលប្រើប្រាស់ឡានផ្ទាល់ខ្លួនជាមធ្យោបាយរួមមានទាំងភរិយា និងកូនផង បានចំណាយអស់ខ្ទង់ ១លានរៀល សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ គ្រាន់តែថ្លៃប្រេងសាំង លោកថាចំណាយអស់ជាង២០ម៉ឺនរៀលទៅហើយ និងក្រៅពីនោះគឺលើការចាយវាយតាមផ្លូវ ក៏ដូចជាម្ហូបអាហារជាដើម។
កញ្ញា ចន្ថា ដែលជាអ្នកនៅលីវវិញម្ដងបានចំណាយអស់ខ្ទង់ ៤០ម៉ឺនរៀល ដោយកញ្ញាថាការចំណាយភាគច្រើនគឺលើការទិញនំចំណីផ្ញើអ្នកផ្ទះ និងទិញជាវត្ថុទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ។ សម្រាប់ការធ្វើដំណើរគឺមិនសូវចោទជាបញ្ហាទេ ដោយកញ្ញាជិះម៉ូតូទៅស្រុក ដែលស្ថិតនៅក្នុងខេត្តកែប។

កញ្ញា ស្រីមុំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងត្រូវជូនថវិកាដល់ចាស់ៗនៅក្បែរភូមិរបស់ខ្លួនឯណោះវិញ បានចំណាយអស់ប្រមាណជា ១លាន ២០ម៉ឺនរៀល។
កញ្ញាបញ្ជាក់ថា ៖
“បើគិតពីការធ្វើដំណើរ គឺមិនសូវអស់ច្រើនទេ! ដោយសារនៅជិតដែរ តែអស់ច្រើននឹង ទិញរបស់ជូនចាស់ៗ ជូនលុយម៉ាក់ប៉ា និងការចាត់ចែងម្ហូបទៅវត្ត”
សម្រាប់លោក វណ្ណេត ដែលជាអ្នកកាត់តវីដេអូឱ្យក្រុមហ៊ុនឯកជនមួយបានឱ្យដឹងថា ខ្លួនលោក ចំណាយអស់ ១លាន៤០ម៉ឺនរៀល។
លោក វណ្ណេត ៖
“គ្រាន់តែសំាងឡានអស់ ១២ម៉ឺន ជួបជុំគ្រួសារញាំអាហារអស់ ៤០ម៉ឺនជូនលុយតាយាយអស់ ៨០ម៉ឺន និងទិញសម្ភារៈទៅវត្តអស់ ៨ម៉ឹន! ហើយនេះជាការចាយសន្សំសំចៃផង”
សម្រាប់យុវជន ប៉ូលី ដែលនៅជានិស្សិតកំពុងសិក្សានៅឡើយ ហាក់មិនសូវជាចំណាយអស់ច្រើននោះទេ ដោយហេតុថាខ្លួនមិនមានទំនួលខុសត្រូវលើការជូនលុយកាក់ដល់ឳពុកម្ដាយ ឬទិញម្ហូបអាហារទេ។ និស្សិតរូបនេះ បានរៀបរាប់ថា ខ្លួនចំណាយអស់ត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ ដែលការចំណាយនេះគឺទៅលើការហូបចុក និងជួបជុំគ្នាជាមួយមិត្តភក្កិ។
លោកស្រី សុខឃាង ដែលមានស្រុកកំណើតនៅខេត្តកំពតឯណោះ បានចំណាយអស់៦០ម៉ឹនរៀល រួមមានការជូនថវិការដល់ឳពុកម្ដាយបន្តិចបន្តួច ការធ្វើដំណើរ ក៏ដូចជាការចាយវាតាមផ្លូវនៃការធ្វើដំណើរ។ ក្រៅពីនេះ ចំណាយលើការទិញសម្ភារៈប្រគេនព្រះសង្ឃនៅវត្តអារាម។
ចុងក្រោយ គឺកញ្ញា ថានិត ដែលរស់នៅទីក្រុងភ្នំពេញស្រាប់ និងមិនបានចេញទៅតាមរមណីយដ្ឋានណានោះទេ ក៏បានចំណាយអស់ជិត៤០ម៉ឺនរៀលដែរ។ ៤០ម៉ឺនរៀលនេះគឺចាយលើការញុំាអាហារ ដោយហេតុថានៅក្នុងតំបន់ដែលកញ្ញារស់នៅមិនមានលក់អ្វីសម្រាប់ហូប ទើបកញ្ញាត្រូវទៅញុំានៅផ្សារទំនើប តែម្ដង។
ឆ្លើយតបនឹងការចាយវាយរបស់ប្រជាជនបែបនេះ អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ជាសញ្ញាល្អ ក្នុងការណ៍ដែលញុំាំងឱ្យសេដ្ឋកិច្ចមូលដ្ឋានមានដង្ហើមឡើងវិញបន្តិចៗម្ដង។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ៖
“នេះជាការរួមចំណែកក្នុងការរុញសេដ្ឋកិច្ចផ្ទៃក្នុង ជាពិសេសអាជីវកម្មខ្នាតតូច មធ្យម និងអាជីវករក្រៅប្រព័ន្ធឱ្យងើបឡើងវិញបន្ទាប់ពីជំងឺកូវីដ”
លោកឧកញ៉ាបញ្ជាក់ផងដែរថា វាជាជំហានល្អមួយសម្រាប់កម្ពុជាក្នុងការវិលត្រឡប់ទៅរកសេដ្ឋកិច្ចប្រក្រតីភាពវិញជាដំណាក់កាល៕ អត្ថបទដោយ ៖ សាន់ ម៉ានិច្ច
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























