AMS Economyអ្នកជំនាញ និយាយពីការសម្រេចចិត្តទិញលំនៅដ្ឋានផ្ទាល់ខ្លួនក្នុងស្ថានការណ៍កូវីដ
ភ្នំពេញ ៖ បញ្ហាកូវីដបានបន្តធ្វើឲ្យវិបត្តិសេដ្ឋកិច្ចជាសកលនៅតែកើតឡើងនៅឡើយ និងស្ទើរគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងកម្ពុជាផងដែរ ដោយមានវិស័យជាច្រើនទទួលរងផលប៉ះពាល់ ខណៈដែលវិស័យអចលនទ្រព្យ ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋាននៅតែបន្តមានប្រតិបត្តិការទិញលក់ ក៏ដូចជាសកម្មភាពសាងសង់បន្ថែមថ្មីផងដែរ។

មានការលើកឡើងផ្សេងគ្នាថា ការទិញលក់អចលនទ្រព្យក្នុងបរិបទកូវីដនេះហាក់ដូចជាមិនមែនជាពេលវេលាដ៏ល្អនៅឡើយ ខណៈដែលមនុស្សមួយចំនួនទៀតបានចាត់ទុកថា សម័យកាលកូវីដ គឺជាឱកាសល្អដើម្បីទទួលបានផលចំណេញទៅវិញ ជាពិសេសការវិនិយោគទៅលើទីផ្សារលំនៅដ្ឋានផ្ទាល់ខ្លួនតែម្ដង។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍ផងដែរនោះបានមានប្រសាសន៍ប្រាប់ AMS ថា សម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះសម្រាប់តម្រូវការរស់នៅផ្ទាល់ខ្លួនជាក់ស្ដែង នៅក្នុងអំឡុងពេលនេះវាជាពេលវេលាដ៏សមស្រប និងជាឱកាសល្អ ពីព្រោះថាភាគច្រើននៃគម្រោងសាងសង់លំនៅដ្ឋាន ក្រុមហ៊ុនអភិវឌ្ឍន៍បានផ្តល់នូវកម្មវិធីលើកទឹកចិត្តជាច្រើនដល់អតិថជនគោលដៅរបស់ខ្លួន ដូចជាការផ្តល់ជូនកម្មសិទ្ធប្លង់រឹង សំភារៈប្រើប្រាស់ក្នុងផ្ទះ រួមជាមួយនឹងការបញ្ចុះតម្លៃផ្ទះ បន្ថែមពីលើការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល។
លោកឧកញ៉ាបានបញ្ជាក់ថា ៖
«អ្នកដែលទិញផ្ទះសម្រាប់តម្រូវការស្នាក់នៅពិតប្រាកដ នៅក្នុងឱកាសនេះ គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញច្រើន ដែលក្រៅពីការបន្ថែមជូនសំភារៈ ក៏ដូចជាគ្រឿងបរិក្ខាដែលបានបំពាក់ជូននៅក្នុងលំនៅដ្ឋាន ការទទួលបានលក្ខខណ្ឌបង់ប្រាក់ងាយៗនោះ អតិថិជនអាចទទួលបានតម្លៃក្រោមទីផ្សារមុនបរិបទកូវីដចន្លោះ ពី១៥ទៅ៣០ភាគរយ ដែលទាំងអស់នេះសុទ្ធតែជាផលចំណេញសម្រាប់ពួកគាត់ ហើយបើទោះជាគាត់ចង់លក់ចេញវិញក្រោយពេលចប់វិបត្តិកូវីដ តម្លៃផ្ទះក៏អាចឡើងថ្លៃជាងពេលគាត់ទិញយ៉ាងប្រាកដ»
ទោះជាយ៉ាងណាក្តី លោកឧកញ៉ា នួន រិទ្ធី បានព្រមានថា មុននឹងសម្រេចចិត្តទិញលំនៅដ្ឋាននៅក្នុងគម្រោងណាមួយអតិថិជនចាំបាច់ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ និងសាងសង់ឲ្យបានច្បាស់លាស់ ពីព្រោះគម្រោងខ្លះអាចនៅមិនទាន់បានដោះស្រាយរួចរាល់នៅឡើយ ជាមួយនឹងម្ចាស់ដីដើម ដែលនឹងនាំឲ្យកើតមានជាបញ្ហា ឬរឿងក្តីអូសបន្លាយនាំឲ្យខាតបង់នៅថ្ងៃក្រោយ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគអចលនទ្រព្យ បានគាំទ្រទៅលើគោលបំណងនៃការទិញលំនៅដ្ឋានក្នុងបរិបទបច្ចុប្បន្ននេះ ប៉ុន្តែលោកបានផ្តល់ជាយោបល់ថា អតិថិជនដែលចង់ទិញទាំងអស់គួរតែគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនទៅលើលទ្ធភាពនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ព្រោះថាក្នុងស្ថានភាពនៃវិបត្តិកូវីដនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយក៏មិនអាចសន្មត់បានថានឹងចប់ជាស្ថាពរនៅពេលណាដែរ។
អ្នកជំនាញរូបនេះបានបន្តថា សម្រាប់ការទិញអចលនទ្រព្យដោយការបង់រំលស់នៅពេលនេះ ទោះជាត្រូវបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដោយផ្ទាល់ ឬបង់ជាជាមួយនឹងធនាគារក៏ដោយ កម្រិតហានិភ័យគឺនៅតែមាន ប្រសិនបើអ្នកមិនមានលុយគ្រប់គ្រាន់នៅក្នុងដៃ មានស្ថិរភាពនៃចរន្តសាច់ប្រាក់ប្រចាំខែនោះទេ។ ដូច្នេះ អ្វីដែលត្រូវប្រាកដប្រជាបំផុតនោះ គឺប្រភពចំណូលមានបរិមាណស្ថិតស្ថេរល្អ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























