AMS Economyអ្នកជំនាញប្រាប់ពីរូបមន្តទិញផ្ទះដោយបង់រំលោះចៀសវាងរងសម្ពាធផ្នែកហិរញ្ញវត្ថុ
ភ្នំពេញ ៖ កន្លងមកមានមនុស្សជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចតែងមានចម្ងល់ថា តើខ្លួនគួរទិញផ្ទះបង់រំលោះឬទេ? ហើយបើទិញបង់រំលោះ តើខ្លួនគួរមានលទ្ធភាពប៉ុណ្ណា? ជារើយៗ សំណួរទាំងនេះគឺជាសំណួរគ្មានចម្លើយ ហើយពួកគេក៏ប្រថុយទិញផ្ទះដោយមិនបានពិចារណាល្អិតល្អន់ដែរ។ ទង្វើបែបនេះបានធ្វើឲ្យគ្រួសារខ្លះស្ថិតក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គល (Personal Finance Expert) បានផ្តល់អនុសាសន៍ជារូបមន្ត ៣០/៣០/៣ ដើម្បីឲ្យមនុស្សអាចទិញផ្ទះសម្រាប់រស់នៅទៅតាមលទ្ធភាព និងដើម្បីចៀសវាងនូវសម្ពាធផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះជាការបកស្រាយរូបមន្ត និងជាឧទាហរណ៍ខ្លីៗ ដែលត្រូវបានបង្ហាញជូនដោយលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ៖
១) គោលការណ៍ទី១៖ ចំនួនប្រាក់បង់រំលោះប្រចាំខែមិនគួរលើសពី ៣០%នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល ១ ៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី ៤៥០ដុល្លានោះទេ។
២) គោលការណ៍ទី២៖ បើទោះជាមានគំរោងបុរីជាច្រើនមិនតម្រូវឲ្យមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement) អ្នកគួរសន្សំប្រាក់ឲ្យបាន៣០%នៃតម្លៃផ្ទះជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់ឲ្យបានយ៉ាងតិច ១៨ ០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយឲ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែក្នុងកម្រិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដែលជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង (ធនាគារគិតការប្រាក់ចន្លោះ ៧% ទៅ ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោង ឬបុរីគិតការប្រាក់ចន្លោះ ១០% ទៅ ១២% ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារបានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។
៣) គោលការណ៍ទី៣ ៖ តម្លៃផ្ទះដែលអ្នកទិញសម្រាប់នៅមិនគួរមានតម្លៃលើសពី ៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល ១ខែ ១ ៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល ១៨ ០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសម្រាប់រស់នៅមិនគួរមានតម្លៃលើសពី ៥៤ ០០០ដុល្លានោះទេ (របៀបគណនា ៖ ១៨ ០០០ដុល្លា គុណនឹង ៣)។
ប្រសិនបើអ្នក និងប្តី ឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថាអ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើដើម្បីកុំឲ្យមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃដើម្បីបានជាបទពិសោធន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគដើម្បីទទួលបានជាប្រាក់ចំណេញសិនមុននឹងសម្រាចចិត្តទិញផ្ទះនៅ។ ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាននៅដោយមិនចំណាយពេលច្រើនដែរប្រសិនបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ។ ឧទាហរណ៍ ជាក់ស្តែង សម្រាប់រូបខ្ញុំផ្ទាល់កាលពី ១៥ឆ្នាំមុន (ឆ្នាំ២០០៥) ខ្ញុំបានវិនិយោគលើដីនៅជាយក្រុងក្នុងតម្លៃ ១០ ០០០ដុល្លា ៣ឆ្នាំក្រោយ (ឆ្នាំ២០០៨) ខ្ញុំបានលក់ក្នុងតម្លៃជាង ៣០ ០០០ដុល្លា រួចយកលុយទាំងអស់ទៅទិញផ្ទះនៅដោយមិនមានការបង់រំលស់។ តែក្នុងរយៈពេល៣ឆ្នាំផ្ទះក៏ទិញបាននៅ រីឯបំណុលដែលខ្ចីទិញដីជិត ១០ ០០០ដុល្លាក៏សងធនាគារអស់។ ដូច្នេះចំណេញទាំងពេលវេលា ចំណេញទាំងបទពិសោធន៍ក្នុងការវិនិយោគ។ ជំនួសឲ្យការទិញផ្ទះបង់រំលស់ក្នុងរយៈពេលវែង (ឧទាហរណ៍ ១៥ឆ្នាំ) ខ្ញុំបានចំណាយពេលតែ៣ឆ្នាំទេទិញផ្ទះបាននៅហើយ។ ដូច្នេះ ខ្ញុំចំណេញដោយសល់ពេល១២ឆ្នាំទៀតសំរាប់ប្រឡូកក្នុងកិច្ចការវិនិយោគលើដីធ្លី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























