AMS Economyពីសម្បកកង់រថយន្តចាស់ៗ ក្លាយទៅជាធុងសំរាមជួយដល់បរិស្ថាន និងផ្តល់ចំណូលដល់សហគមន៍
កំពង់ចាម ៖ មានរាងមូលៗដូចក្អមទឹក ស្ថិតនៅលើជើងទម្ររួមជាមួយនឹងគម្របបិទជិត ក្នុងរូបភាពជាធុងបរិស្ថានរបស់សិប្បកម្មកែច្នៃសម្បកកង់រថយន្តចាស់ៗមួយកន្លែងស្ថិតក្នុងខេត្តកំពង់ចាម ដែលកំពុងមមាញឹកក្នុងការផលិតសម្រាប់ដាក់សំរាមតាមការបញ្ជាទិញរបស់អតិថិជនមកពីគ្រប់ទិសទី ហើយបានផ្តល់ចំណូលដល់សហគមន៍ដែលជាក្រុមអ្នកផលិត។

អ្នកស្រី សឿង សុថារី ជាម្ចាស់សិប្បកម្ម ធុងបរិស្ថាន (Eco Bin) បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ អាជីពជាអ្នកកែច្នៃ និងផលិតធុងបរិស្ថានសម្រាប់ដាក់សំរាម គឺកំពុងតែមានភាពមមាញឹក ខណៈដែលមានការគាំទ្រ និងបញ្ជាទិញយ៉ាងច្រើន ដែលក្នុងនោះមានទាំងការបញ្ជាទិញពីឈ្មួញយកទៅលក់បន្ត និងការបញ្ជទិញពីសំណាក់អ្នកប្រើប្រាស់ផ្ទាល់។

អ្នកស្រី សឿង សុថាវី បានបញ្ជាក់ថា ៖
«ដោយសារក្ដីស្រឡាញ់ការងារសង្គម ហើយខ្ញុំគិតថាអាជីវកម្មនេះអាចជួយដល់បរិស្ថាន និងអាចផ្ដល់ឱកាសការងារឱ្យប្រជាជនក្នុងតំបន់ផងនោះ គ្រួសារខ្ញុំបានសម្រេចចាប់យកអាជីពជាអ្នកកែច្នៃសំណល់សម្បកកង់ឡានចាស់ៗដែលមិនងាយរលាយឲ្យក្លាយជាសម្ភារៈប្រើប្រាស់មានប្រយោជន៍តាមរយៈការបង្កើតជាធុងសំរាមបរិស្ថាននេះឡើង»

អ្នកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះ បងប្អូនប្រជាជនខ្មែរភាគច្រើនបានយល់ដឹងពីតម្លៃរបស់ធុងបរិស្ថាននេះ ដែលធ្វើឱ្យធុងរបស់គាត់មានការគាំទ្រច្រើន ទាំងនៅក្នុងតំបន់ និងនៅតាមបណ្តាស្រុកក្នុងខេត្ត ជាពិសេសក្នុងបុរី បានធ្វើការបញ្ជាទិញជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានអង្គការ និងក្រុមហ៊ុនមួយចំនួនធ្វើការបញ្ជាទិញរហូតធ្វើឱ្យការផលិតស្ទើរមិនទាន់។

អ្នកស្រីបានបញ្ជាក់ថា ៖
«មែនទែនទៅយើងមានការគាំទ្រច្រើន ប៉ុន្តែការផ្គត់ផ្គង់យើងគឺអត់ទាន់តម្រូវការទេ ហើយក៏ផ្គត់ផ្គង់មិនសូវបានច្រើនដែរ ព្រោះផលិតផលនេះយើងធ្វើដោយដៃសុទ្ធសាធ អត់ទាន់មានលទ្ធភាពធ្វើដោយម៉ាស៊ីននៅឡើយទេ។ លទ្ធភាពផលិតរបស់សិប្បកម្មយើងគឺនៅមានកម្រិតនៅឡើយ ដោយកម្លាំងកម្មករជំនាញ ២០នាក់ អាចផលិតបានប្រមាណ ៤០០-៥០០ ធុងប៉ុណ្ណោះក្នុងមួយខែ»
អ្នកស្រីបានរៀបរាប់ឲ្យដឹងទៀតថា ធុងបរិស្ថាននេះត្រូវបានផលិត២ប្រភេទ មានគុណភាពល្អ ក្រាស់ មាំ ស្វិត អាចប្រើប្រាស់បានច្រើនឆ្នាំទោះបីដាក់ហាលថ្ងៃ ហាងខ្យល់ក៏ដោយក៏ភាពធន់នៅតែមានដែរ ហើយចំពោះតម្លៃមាន២៥ដុល្លារ និង៣៥ដុល្លារ អាស្រ័យតាមទំហំ។ ម៉្យាងវិញទៀត ធុងប្រភេទនេះក៏ផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ផងដែរ ពិសេសនៅពេលសម្អាត គឺគ្រាន់តែបាញ់ទឹកលាងធម្មតា មិនប្រើកម្លាំងច្រើននោះទេ ដោយសារធុងនេះមានចោះរន្ធសម្រាប់បង្ហូរទឹកស្រាប់។ ក្រៅពីនេះ វាមានដៃយួរសងខាងដែលអាចបង្កភាពងាយស្រួលដល់អ្នកប្រមូលសំរាមក្នុងការលើកចាក់ចូលទៅក្នុងរថយន្តដឹកសំរាមតែម្ដង។
ម្ចាស់សិប្បកម្មរូបនេះបានបន្តទៀតថា ទាក់ទងទៅនឹងវត្ថុធាតុដើមសម្រាប់ផលិតវិញ មានពេលខ្លះក៏ជួបឧបសគ្គ ខ្វះខាតផងដែរ បើទោះជាមានគេឲ្យដោយមិនយកលុយក៏ដោយ។
អ្នកស្រី សុថាវី ៖
«សម្បកកង់ដែលមាននៅក្នុងតំបន់មិនសូវមាននោះទេ ហើយបើដើរទិញក្រៅតំបន់ក៏ពិបាកនឹងធ្វើដែរ ព្រោះគ្រាន់តែចំណាយថ្លៃឈ្នួលដឹកជញ្ជូនថ្លៃជាងតម្លៃទិញនោះទៅទៀត មានពេលខ្លះនៅកន្លែងជួសជុលរថយន្តដែលស្ថិតនៅខេត្តមួយចំនួនគេឲ្យដោយទទេមិនយកលុយផង ប៉ុន្តែមិនអាចទៅដឹកបាន ដោយសារឈ្នួលដឹកអាចថ្លៃជាងទិញទៅទៀត ដូច្នេះមានតែស្វែងរកនៅក្នុងតំបន់ជិតៗតែប៉ុណ្ណោះ»
គួររំលឹកដែរថា សិប្បកម្មផលិតធុងបរិស្ថានសម្រាប់ដាក់សំរាមនេះ ត្រូវបានបង្កើតឡើងក្នុងអំឡុងពេល១០ឆ្នាំមុន ដោយផ្តើមចេញពីដើមទុនត្រឹមតែ១៤០ដុល្លារតែប៉ុណ្ណោះ ដែលផ្តើមគំនិតឡើងពីអ្នកស្រី សុថាវី ដោយផ្ទាល់។ ចំពោះប្រភេទសម្បកកង់ដែលអាចច្នៃបានជាធុងសំរាមនេះ គឺជាប្រភេទសម្បកកងដែលមានមានសសៃអំបោះតែប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រភេទសម្បកកងដែលមានសសៃដែកលួសមិនអាចកែបាននោះទេ។
ក្រៅពីធុងសំរាម សិប្បកម្មខាងលើក៏មានច្នៃសម្បកកង់រថយន្តជាសម្ភារប្រើប្រាស់ផ្សេងទៀតផងដែរ ដូចជា តុ កៅអី សាឡុង ផើងផ្កា ជាដើម។ នៅថ្ងៃអនាគត អ្នកស្រីមានបំណងចង់ពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម ដើម្បីឈានទៅរកការពង្រីកវិសាលភាពផលិតឲ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅតាមបណ្តាខេត្តក្រុងផ្សេងៗនៅទូទាំងប្រទេសឲ្យបានគ្រប់គ្រាន់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY


























































