AMS Economyរដ្ឋាភិបាលចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣
តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ នឹងធ្វើឱ្យពលរដ្ឋក្រីក្រប្រមាណ 15,000 គ្រួសារ ទទួលបានដីរស់នៅ និងប្រកបរបរផ្សេងៗក៏ដូចជាការដាំដុះជាដើម ហើយគម្រោងនេះទទួលកម្ចីឥណទានពីធនាគារពិភពលោក និងបានអនុវត្តចំនួន 2ដំណាក់កាលរួចមកហើយ។

នៅក្នុងការអនុវត្តដំណាក់ទី3 (LASED III) នេះ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានបញ្ជាក់ច្បាស់ថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី3 (LASEDIII) គឺជាគម្រោង ដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

គម្រោងនេះចាប់អនុវត្តដោយបែងចែកជា3ដំណាក់កាល គឺ ដំណាក់កាលទី1 (LASED-I ) ឆ្នាំ2008-2015 , ដំណាក់កាលទី2 (LASED-II) ឆ្នាំ2016-2021 , ដំណាក់កាលទី3(LASED-III) ឆ្នាំ2020-2026
ជាមួយគ្នានេះដែរ គម្រោង (LASED-III) ជាគម្រោងមួយបន្តពីគម្រោង (LASED-II) ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល6ឆ្នាំ ចាប់អនុវត្តពីថ្ងៃទី6 ខែតុលា ឆ្នាំ2020 និងបញ្ចប់នៅខែធ្នូ ឆ្នាំ2026។ គម្រោងមានថវិកាសរុប 107លានដុល្លារអាមេរិក ក្នុងនោះ 93លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង14លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋាន ឃុំ ដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជនក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅឋាន និងការធ្វើកសិកម្មតាមគ្រួសារ ដែលផ្តួចផ្តើមដោយឃុំ និងសមាជិករបស់ខ្លួន៖ 1-ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្ម រួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង 2-ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាព និងស្តង់ដារ ដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើមឡើងនៅមូលដ្ឋាន។
គម្រោងនេះគ្របដណ្តប់លើខេត្តគោលដៅ ដែលមានដីសមស្របអំណោយផលសម្រាប់យកមក អនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្របច្ចេកទេសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន។
លទ្ធផលរំពឹងទុកនៃគម្រោង គឺប្រជាពលរដ្ឋក្រីក្រប្រហាក់ប្រហែលចំនួន 15,000 គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគាត់នឹងមានការកើនឡើងតាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត។ ម៉្យាងវិញទៀត ពួកគាត់នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































