AMS Economyរដ្ឋាភិបាល ជំរុញផែនការនាំចេញសត្វទៅទីផ្សារក្រៅប្រទេស ខណៈវិស័យចិញ្ចឹមសត្វរបស់កសិករ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់បានកើនឡើងដល់ ៩២ ភាគរយគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាង៩ ខែមកហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានជូនដំណឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូក ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់ AMS ថា ការចិញ្ចឹមមានការរីកចម្រើនក្រោយមានការទប់ស្កាត់ការនាំចូលពូជជ្រូក និងទប់ស្កាត់បទល្មើសចរាចរសត្វ ផលិតផលសត្វពីប្រទេសជិតខាង។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា ៖
“អ្វីដែលយើងអនុវត្តឥឡូវនេះគឺយើងជំនួសដោយការទប់ស្កាត់មិននាំចូល ដោយបានអនុវត្ត២-៣ខែកន្លងមកក្នុងការរិតបន្តឹងការនាំចូលនូវអ្វីដែលជំនួសឱ្យការចិញ្ចឹមបង្កើនត្រឹមតែ ២0 ទៅ ៣0% ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រសួងកំពុងតែរកដៃគូ ដើម្បីនាំចេញ ដែលយើងកំពុងចរចាជាមួយប្រទេសចិន និងប្រទេសកូរ៉េក្នុងការនាំចេញ ប្រសិនយើងអាចមានលទ្ធភាពនាំចេញ យើងលែងកំណត់ លែងកម្រិតអ្វីទៀតហើយ ទាំងការផលិតពូជកូន និងការនាំពូជកូនចូល”
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅនេះបាន អំពាវនាវ ដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀតអាចដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។
សេចក្តីជូនដំណឹងនេះ បានបង្ហាញថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានបង្ហាញការសាទរដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានផែនការនាំចេញសត្វចិញ្ចឹមដូចជា គោ មាន់ ជ្រូក និងផលិតផលសត្វមួយចំនួនទៀតទៅក្រៅប្រទេស ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងសុ្រក។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា សមាគមមានសេចក្តីរីករាយត្រេកអរដែលក្រសួងកសិកម្មបានខិតខំជួយរកទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ស្របពេលការផ្គត់ផ្គង់សាច់នៅកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ ទាំងអំឡុងពេលបុណ្យភ្ជុំការផ្គត់ផ្គង់សត្វ មិនមានការខ្វះខាត។
លោក ស្រ៊ុន ពៅ បានមានប្រសាន៍ថា ៖
“សត្វចិញ្ចឹមនៅកម្ពុជា មានសន្ទុះកើនឡើងដោយទីផ្សារក្នុងស្រុកយើងអាចផ្គត់ផ្គង់បាន ដូច្នេះក្រសួងកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកទីផ្សារជូនកសិករ។ បើក្រសួងរកទីផ្សារនាំចេញទៅក្រៅ នោះនឹងជួយផ្តល់ការងារដល់កសិករយើង”
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញក្តីបារម្ភថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកចិញ្ចឹមត្រូវអនុវត្តការចិញ្ចឹមសត្វតាមស្តង់ដារនាំចេញ ហើយការអនុវត្តតាមស្តង់ដារនាំចេញនេះ មានតែកសិដ្ឋានចិញ្ចឹមខ្នាតធំៗ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចធ្វើការនាំចេញបាន។
លោកថ្លែងដូច្នេះថា ៖
“បើក្រុមហ៊ុន និងកសិដ្ឋានខ្នាតធំៗ គាត់អាចនាំចេញបាន កសិករខ្នាតតូច ក៏អាចរកទីផ្សារនៅក្នុងស្រុកងាយស្រួល ដោយរំពឹងថា វានឹងមានទីផ្សារល្អ ហើយពេលនាំចេញបានមួយចំនួនទៅ វាក៏ល្អសម្រាប់កសិករចិញ្ចឹមតាមគ្រួសារដែរ”
លោក ពូ ផាត អ្នកចិញ្ចឹមជ្រូកនៅខេត្តតាកែវ បានលើកឡើងដែរថា និតីវិធីការនាំចេញសត្វទៅក្រៅប្រទេសមានបែបបទត្រូវអនុវត្តច្រើន ដែលកសិករខ្នាតតូច មិនអាចនាំចេញបាននោះទេ ព្រោះពួកគាត់គ្មានចំណេះដឹងទាក់ទង នឹងស្តង់ដារអនាម័យ និងច្បាប់នាំចេញផ្សេងៗ។ លោកបានប្រាប់ថា ៖
“បច្ចុប្បន្នជ្រូករស់ចិញ្ចឹមក្នុងស្រុកមានតម្លៃ ៩៥០០-៩៧០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមិនអាចធ្វើឱ្យកសិករចិញ្ចឹមតាមគ្រួសារចំណេញនោះទេ ប៉ុន្តែបើសម្រាប់កសិដ្ឋានធំៗគេទទួលបានចំណេញ ដោយសារកសិដ្ឋានអាចផលិតចំណី និងបង្កាត់ពូជដោយខ្លួនឯងបាន ដោយសារមុននាំចេញត្រូវពិនិត្យសុខភាពសត្វជាមុន ហើយក្រុមហ៊ុនគេងាយស្រួលអាចធ្វើបាន ដោយសារគេមានផ្នែកពាក់ព័ន្ធគ្រប់គ្រាន់៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























