AMS Economyក្រសួងសេដ្ឋកិច្ចនឹងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញដំណាក់កាលទី២
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណងពង្រីកវិសាលភាពនៃការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់ការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ។

តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការដាក់ឲ្យដំណើរការនៃដំណាក់កាលទី២នេះ គឺធ្វើឡើងបន្ទាប់ពីការសម្រេចបានជាលទ្ធផលវិជ្ជមានក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយបានផ្ដល់ផលចំណេញទាំងពេលវេលា និងថវិកាសម្រាប់ភាគីទាំងសងខាងគឺទាំងស្ថាប័នរដ្ឋ និងភាគីក្រុមហ៊ុនឯកជន។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ចេញនូវការគិតសុទិដ្ឋិនិយមចំពោះការពង្រីកនេះដោយលោកមានប្រសាសន៍ថា នេះជាជោគជ័យថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនឯកជនក្នុងការដំណើរការសុំសិទ្ធិធ្វើអាជីវកម្ម ដោយបានដោះស្រាយនូវបញ្ហានៃការយឺតយ៉ាវលើការរៀបចំបែបបទកាលពីមិនទាន់មានប្រព័ន្ធនេះ។

លោកឧកញ៉ាបានបន្ថែមថា ៖
«ប្រព័ន្ធនេះបានជួយសម្រួលទាំងពេលវេលា និងថវិកាទៅដល់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ! ជាពិសេស ទោះបីជាម្ចាស់អាជីវកម្មមិនបានស្នាក់នៅស្រុកខ្មែរ ក៏គេនៅតែអាចចុះបញ្ជីតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួលដោយគ្រាន់តែគោរពតាមលក្ខខណ្ឌដែលបានកំណត់»
នៅក្នុងដំណាក់កាលទី២នៃការដាក់ឲ្យប្រើនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នឹងមានការចូលរួមបន្ថែមពីសំណាក់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ក្នុងនោះរួមមានក្រសួងចំនួន៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបន្ថែមពីលើស្ថាប័នរដ្ឋចំនួន៦ដែលបានសហការគ្នាក្នុងដំណាក់កាលទី១កន្លងទៅ។ ការធ្វើបែបនេះអាចបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលអាចនាំឲ្យមានការកើនឡើងក្នុងការនាំចេញទំនិញដែលមានការទទួលស្គាល់ច្បាស់លាស់។
ស្ថិតក្នុងស្ថានភាពដែលមិនអំណោយផលដល់ការជួបជុំនេះ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឲ្យដំណើរការចុះបញ្ជីអាជីវកម្មគឺជារឿងដែលចាំបាច់ និងគួរតែមាន។ ម៉្យាងទៀត ការចុះបញ្ជីអាជីវកម្មជាការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម ជៀសវាងការផាកពិន័យផ្សេងៗដែលអាចឈានដល់ការតម្រូវឱ្យបិទទ្វារអាជីវកម្ម ព្រមទាំងទទួលបានការគាំពារតាមផ្លូវច្បាប់។
អ្វីដែលកាន់តែសំខាន់ទៀតនោះគឺការមានអត្តសញ្ញាណអាជីវកម្មនេះអាចទាក់ទាញអតិថិជនដែលជាក្រុមហ៊ុនធំៗ មានបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ។ ក្រៅពីនេះវាអាចជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត និងបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។
គួរបញ្ចាក់ថា ក្នុងរយៈពេល១ឆ្នាំការដាក់ឱ្យដំណើរការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប ៦ ៩៧៤ សំណើ ក្នុងនោះ ពាក្យស្នើសុំដែលបានអនុម័តមានចំនួន ៦ ១៦៤ សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យ ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាដែលបានបដិសេធឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែមិថុនាឆ្នាំ២០២១កន្លងទៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































