AMS Economyឯកឧត្តម ឌិត ទីណា ប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។

ឯកឧត្តម រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីឆន្ទៈ និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែងរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ៖
“ការបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋ គឺធានាកំណើនផលិតផលរបស់កសិករ និងតម្លៃនៅលើទីផ្សារ ខណៈដែលវិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់បំផុតសម្រាប់ខឿនសេដ្ឋកិច្ចកម្ពុជា”
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការក្នុងនាមជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងកសិកម្ម។
ឯកឧត្តម ឌិត ទីណា ត្រូវបានរដ្ឋសភាជាតិ នីតិកាលទី៦ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីថ្មីបានលើកឡើងថា អ្វីដែលសំខាន់នោះ គឺបន្តអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពកសិករ និងលើកកម្ពស់ការនាំចេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងជឿនលឿនឡើង។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កាលពីមុនកសិកម្មបានពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង តែបច្ចុប្បន្ន ប្រជាកសិករនៅតំបន់ជាច្រើន គឺមានបណ្ដាញទឹកស្រោចស្រពខ្វាត់ខ្វែង ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាកសិករអាចបង្កបង្កើនផលបានច្រើនពីកសិកម្ម។ ជាកិច្ចការបន្ទាន់ដែលត្រូវអនុវត្តគឺដោះស្រាយបញ្ហាប្រឈមដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារទឹកជំនន់ ដើម្បីផ្ដល់នូវពូជ ឬស្បៀង ដើម្បីដោះស្រាយបញ្ហាជីវភាព និងបន្តជំរុញកសិកម្មកម្ពុជា ដើម្បីឱ្យប្រែក្លាយទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ និងមាននិរន្តរភាព បម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងនឹងបន្តប្រមូលកម្លាំង មធ្យោបាយ និងធនធានដែលក្រសួងមាន ដើម្បីចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ឬទឹកជំនន់ ដែលបានបំផ្លាញផលដំណាំរបស់ប្រជាកសិករនៅតាមបណ្ដាខេត្ត គឺតាមរយៈការផ្ដល់ពូជស្រូវ និងដំណាំ ដើម្បីជួយដល់ប្រជាកសិករ។
ឯកឧត្តមបានបញ្ជាក់ដែរថា សម្រាប់រយៈពេលមធ្យម និងស្រាវជ្រាវរកវិធីសាស្ត្រ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ដើម្បីអនុវត្ត និងផ្សព្វផ្សាយដល់ប្រជាកសិករអំពីការដាំដុះ និងពង្រឹងកិច្ចសហការជាដៃគូអភិវឌ្ឍន៍ និងបណ្ដាប្រទេសនានា ដើម្បីជំរុញការបើកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយសម្រាប់ផលិតផលកសិកម្មនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាទទួលបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ផលិតកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្មគ្រប់ប្រភេទ។ ជាការពិត វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០% ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យធ្លាក់ចុះពីអាត្រា ៥០% ក្នុងឆ្នាំ ២០០៧ មកត្រឹម ២១% ក្នុងឆ្នាំ ២០១១ ។ ដោយឡែក នៅក្នុងឆ្នាំ២០២១ កន្លងទៅ វិស័យកសិកម្មក៏បាន រួមចំណែកប្រមាណ ២២,៨% ក្នុង ផ.ស.ស និង បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣ លាននាក់ផងដែរ ។
ឯកឧត្តមបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យឯកឧត្តម ឌិត ទីណា ប្រឹងប្រែងដោះស្រាយបញ្ហាដល់ប្រជាកសិករដែលជាជនរងគ្រោះដោយសារទឹកជំនន់ និងត្រូវដោះស្រាយឱ្យបានទាន់ពេល ព្រោះថាវិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់របស់កម្ពុជា និងត្រូវដោះស្រាយផលប៉ះពាល់របស់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ជាអាទិភាព ដែលអាចធ្វើបានជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីដំណើរការវិស័យកសិកម្មល្អប្រសើរឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























