សេដ្ឋកិច្ច&ពាណិជ្ជកម្ម ៖ ពិភពលោកបានឆ្លងកាត់នូវសម័យអន្តរកាលថ្មីមួយ ដោយសារជំងឺរាតត្បាតសកល កូវីដ១៩ ចាប់តាំងតែពីដើមឆ្នាំ២០១៩ ដល់ ឆ្នាំ ២០២០ និងបន្តដល់ឆ្នាំ២០២១។
ទោះបីជាវិបត្តិជំងឺរាតត្បាតសកលបានធូរស្រាលច្រើននៅក្នុងឆ្នាំ ២០២២ ក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអាចវិលត្រឡប់មកវិញបានភ្លាមឡើយ ដោយសាររតែការកកើតឡើងនៃវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀត ដែលចាប់ផ្តើមពីពេលរុស្សីបានសម្រេចចិត្តបើកប្រតិបត្តិការដោយយោធាទៅលើប្រទេសអ៊ុយក្រែន។
ជាមួយ វិបត្តិថាមពលក៏បានផ្ទុះឡើងនៅតាមប្រទេសជាច្រើន ជាពិសេសអឺរ៉ុប និងរីករាលដាលទៅដល់បណ្តាប្រទេសផ្សេងៗទៀត បូករួមទាំងអាមេរិកផង និងបានធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាតម្លៃក្នុងទីផ្សារ ខណៈអត្រាអតិផរណាបានបន្តកើនឡើងឥតឈប់ឈរ បូករួមទាំងបញ្ហាវិបត្តិស្បៀងអាហារផង និងវិបត្តិបម្រែបម្រួលអាកាសធាតុផង។
ឆ្នាំ ២០២២ នេះ មានហេតុការណ៍ និងព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដែលមានរឿងខ្លះ គឺជារឿងដែលគួរឲ្យយើងអាចស្វែងយល់បានពី ចំណេះដឹងសេដ្ឋកិច្ចផង និងរឿងខ្លះអាចឲ្យយើងស្វែងយល់បានពីបញ្ហានយោបាយនៅលើពិភពលោកផង៖
ខែមករា៖
ប្រទេសអ៊ីស្រាអ៊ែលក្លាយជាប្រទេសដំបូងគេដែលដំណើរការវ៉ាក់សាំងការពារកូវីដដូសទី ៤ ក្នុងគ្រាដែលវីរុសប្រភេទអូមីក្រុងចាប់ផ្តើមផ្ទុះឡើងនិង ខណៈដែលពលរដ្ឋអាមេរិកដែលឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រា ១ លាននាក់ត្រឹមពេលមួយថ្ងៃ
ក្នុងពេលវិបត្តិកូវីដ១៩ គ្រប់ទីកន្លែង ប៉ុន្តែក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងបំផុតរបស់អាមេរិក និងពិភពលោក មានទ្រព្យសម្បត្តិដល់ទៅ ៣ ទ្រីលានដុល្លារពោល គឺកើនឡើងដល់ទៅ ៣ ដង ត្រឹមរយៈពេល ៤ ឆ្នាំ
ខែកុម្ភៈ
ថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធីបតីរុស្សីដាក់បញ្ជាយោធាបើកប្រតិបត្តិការដែលមានឈ្មោះថា ប្រតិបត្តិការពិសេស ឬ Special Military Operation
នៅក្នុងប្រទេសអ៊ុយក្រែន តាមគ្រប់ច្រកទាំងអស់ទាំងផ្លូវអាកាស ផ្លុវទឹក ផ្លូវគោកជាលទ្ធផលត្រឹមប៉ុន្មានថ្ងៃដែលរុស្សីបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនដល់ទៅ ១៨ លាននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ
ថ្ងៃទី ២៨ ខែកុម្ភៈ យូអិនបានព្រមានពីកម្រិតគ្រោះថ្នាក់បំផុតនៃបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយកំណើនសីតណ្ហភាពបានកើនឡើងខ្លាំងដល់ចំណុចដែលយូអិនហៅថា Very High Risk of Extinction
ខែមិនា៖
ប្រធានាធិបតីអាមេរិក Joe Biden នាថ្ងៃទី៨ ខែមិនា បានប្រកាសហាមប្រាមរាល់ការនាំចូលប្រេងឆៅរបស់រុស្សីទាំងអស់ដែលក្នុងនោះអង់គ្លេសជាអ្នកបង្ហាញជំហគាំទ្រមុនគេបំផុត
ថ្ងៃទី៩ ខែមិនា លោក Yoon Suk Yeol ឈ្នះឆ្នោតក្លាយជាប្រធានាធីបតីកូរ៉េខាតត្បូង
ភ្លើងឆេះព្រៃដ៏អាក្រក់នៅអាមេរិកចំនួន ១៧៨ ទីតាំង បានបំផ្លាញផ្ទៃដីព្រៃឈើដល់ទៅ ១០៨ ០០០ អា ឬប្រមាណជា ៤៣ ៧០៦ហិកត្រាគិតត្រឹមរដ្ឋតិចសាស
ថ្ងៃទី ២២ ខែមិនា អ្នកវិទ្យាសាស្ត្របានរកឃើញបំណែកប្លាស្ទិកដ៏តូចបំផុតមួយនៅក្នុងឈាមរបស់មនុស្សជាលើកដំបូងគឺជាដំណឹងអាក្រក់ដែលមានន័យថា ការបំពុលអាកាសធាត់ដោយជ័រប្លាស្ទិកអាចមាននៅគ្រប់ទីកន្លែងសូម្បីក្នុងខ្លួនប្រាណរបស់មនុស្ស
ចុងខែមិនា អាមេរិកប្រកាសបញ្ចេញប្រេងឆៅពីស្តុកប្រមាណជា ១ លានបារ៉ែល ដើម្បីប្រើប្រាស់ទប់ទល់នឹងការកើនឡើងនៃតម្លៃសកលនៅក្នុងទីផ្សារក្នុងស្រុកសម្រាប់រយៈពេលយ៉ាងហោចណាស់ ៦ ខែ
ខែមេសា៖
អភិបាលក្រុង Mariupol របស់អ៊ុយក្រែន បាននិយាយថា ពលរដ្ឋស៊ីវិលដែលបាត់បង់ជីវិត ដោយសារការលុកលុយរបស់រុស្សីកើនឡើងដល់ ១០ ០០០ នាក់ ខណៈអ្នកតាមដានជឿជាក់ថា ចំនួននេះអាចមានទំហំទ្វេដងគិតទៅលើសាកសពជាក់ស្តែង
ត្រឹមថ្ងៃទី ១២ ខែមេសា ចំនួននៃអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកកើនដល់ ៥០០ លាននាក់ ខណៈអ្នកចង់វ៉ាសាំងដំបូងមានប្រមានជា ៥,១ ពាន់លាននាក់ ឬត្រូវជា ៦៦ ភាគរយនៃពលរដ្ឋពិភពលោក
អត្រាអតិផរណានៅអាមេរិកកើនដល់ ៨,៥ ភាគរយ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ១៩៨១ ដោយសារតែតម្លៃហ្គាសឡើងថ្លៃផងនិងព្រមទាំងតម្លៃជួលអចលនទ្រព្យនិងតម្លៃម្ហូបអាហារផង
ខែឧសភា៖
ប្រធានាធិបតីស្រីលង្កា Mahinda Rajapaksa ចុះចេញពីតំណែងតែប្រគល់តំណែងទៅឱ្យប្អូនប្រុសលោក Gotabaya Rajapaksa នាថ្ងៃទី៩ ខែឧសភា ក្រោយពេលដែលការតវ៉ាប្រឆាំងកាន់តែផ្ទុះខ្លាំងក្នុងប្រទេស និងបានបណ្តាឱ្យមានអ្នកស្លាប់ ៤ នាក់
Apple ប្រកាសបញ្ចប់ការផលិតប្រភេទឧបករណ៍ iPod music player បន្ទាប់ពីវត្តមាននៅក្នុងទីផ្សារអស់រយៈពេល ២១ ឆ្នាំកន្លងមក
ថ្ងៃទី ១២ ខែឧសភា កូរ៉េខាងជើងទើបប្រកាសករណីកូវីដ១៩ លើកដំបូងរបស់ខ្លួនជាប្រភេទអូមីក្រុង ប៉ុន្តែអ្នកជំនាញជឿជាក់ថាពលរដ្ឋជាង ២៥ លាននាក់ របស់ខ្លួននៅមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ
ពលរដ្ឋអាមេរិកស្លាប់ដោយសារកូវីដកើនឡើងដល់ ១ លាននាក់ ជាលើកដំបូង ហើយសេតវិមានចេញបញ្ជាឱ្យទំលាក់ទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខ
ថ្ងៃទី ២៣ ខែឧសភា ប្រធានាធិបតីអាមេរិក Joe Biden ជាលើកដំបូង បានប្រើប្រាស់ពាក្យថានឹងប្រើប្រាស់យោធាដើម្បីការពារដែនអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ក្នុងករណីចាំបាច់បំផុតប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង
ខែមិថុនា៖
WHO ប្រកាសថាជំងឺឆ្លងអុតស្វាមិនទាន់ចាត់ចូលជាជំងឹរាតត្បាតសកលនៅឡើយ ខណៈករណីឆ្លងមាននៅប្រមាណជា ២៧ ប្រទេសមកហើយគិតត្រឹមថ្ងៃទី ៤ ខែមិថុនា
វិស្វករម្នាក់របស់ Google ទំលាយព័ត៌មានថា បច្ចេកវិទ្យា AI របស់មនុស្សយន្ត Lamda អាចចេះគិតគូរ និងមានគំនិតពិចារនាដោយខ្លួនឯង ប៉ុន្តែជាលទ្ធផល Google បានសម្រេចចិត្តបណ្តេញគាត់ចេញពីក្រុមហ៊ុន
ថ្ងៃទី១៣ ខែមិថុនា ត្រីទឹកសាបធំបំផុតរបស់ពិភពលោកត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលមានទំហំដល់ទៅជិត ៤ ម៉ែត្រ និងទទឹកជាង ២ ម៉ែត្រ
អាមេរិកសម្រេចចិត្តបង្កើនអត្រាការប្រាក់បន្ថែម ០,៧៥ ភាគរយទៀត គឺជាកំណើនដ៏ច្រើនបំផុតមួយមិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ ១៩៩៤ ដោយសង្ឃឹមថានឹងអាចទប់ទល់ទៅនឹងកំណើនអតិផរណា
គ្រោះរញ្ជូយដីដ៏សាហារនៅអាហ្គាស្ថានមិនធ្លាប់មានរយៈពេល ២០ ឆ្នាំ កម្រិត ៦,១ រិចទ័រ បានកើតឡើងនៅថ្ងៃទី ២២ ខែមិថុនាដោយមនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ បានបាត់បង់ជីវិត និងរបួស ១ ៥០០ នាក់
អង់គ្លេសប្រកាសថាទទួលរងនូវផលប៉ះពាល់ខ្លាំងពីកម្រិតអតិផរណាដ៏ខ្ពស់បំផុតមួយ ៩,១ ភាគរយ ពោលគឺខ្ពស់ជាងបណ្តាប្រទេសណាទាំងអស់នៅ G7
ទីក្រុងតូក្យូរងគ្រោះពីរលកកំដៅដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងខែមិថុនា នេះ ទៅដល់ ៤០,២ អង្សារ នៅក្នុងតំបន់ Isezakiភាគខាងជើងទីក្រុង
ថ្ងៃទី២៨ ខែមិថុនា រុស្សីបើកការវាយប្រហារដោយមីស៊ីលសំដៅលើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk ប្រទេសអ៊ុយក្រែនជាកន្លែងដែលមានមនុស្សប្រមូលផ្តុំប្រមាណជាង ១ ០០០ នាក់ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់
ទីក្រុងញូវយ៉កប្រកាសជាទីក្រុងដែលមានមហាសេដ្ឋីលានដុល្លារច្រើនជាងគេបំផុត ៣ ៤៥៦ ០០០ នាក់ និងសេដ្ឋីពាន់លានដុល្លារដល់ទៅ ៥៩ នាក់ ខណៈដែលតូក្យូឈរនៅលំដាប់ទី ២ ហើយទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូឈរនៅលំដាប់ទី ៣