AMS Economyជំនួយគំនិត ៖ វិធីសាស្ត្រជំរុញការដាក់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងសម័យកូវីដ
អចលនទ្រព្យ៖ បញ្ហាកូវីដបានធ្វើឲ្យសេដ្ឋកិច្ចមិនថាបុគ្គល ឬប្រទេសជាតិឡើយសុទ្ធតែប៉ះពាល់ដូចគ្នា ដោយមនុស្សគ្រប់រូបត្រូវតែប្រឹងឲ្យអស់ពីលទ្ធភាពខ្លួនឯងតាមរយៈគ្រប់វិធីគ្រប់ច្រកល្ហកដើម្បីអាចមានចំណូលទប់ទល់នឹងស្ថានការដ៏អាក្រក់នេះ រាប់ទាំងបញ្ហាបំណុលធនាគារឯកជន និងការចំណាយប្រចាំថ្ងៃដែលជារឿងសំខាន់បំផុត ។

ដំណាក់កាលចុងក្រោយនៅពេលនេះអ្វីដែលយើងអាចដឹងនោះគឺថាមនុស្សមួយចំនួននឹងអាចឈានទៅដល់ការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាមិនខានដើម្បីសំរួលបញ្ហាហិរញ្ញវត្ថុទាំងពីរខាងលើនេះ ប៉ុន្តែប្រសិនបើអ្នកចង់ឆាប់លក់ផ្ទះឲ្យឆាប់ដាច់ក្នុងពេលកូវីដដោយគ្រាន់តែដាក់ស្លាកលក់ផ្ទះនោះលទ្ធភាពក្នុងការលក់ចេញគឺមានអត្រាតិចបំផុត។ មាន័យថា អ្នកត្រូវតែប្រើប្រាស់នូវវិធីសាស្ត្រផ្សេងបន្ថែម។
ទិចនិកខាងក្រោមនេះអ្នកអាចសាកល្បងយកទៅប្រើប្រាស់បានបើចង់លក់ផ្ទះឲ្យឆាប់ដាច់ ៖

១.ធ្វើវីដេអូ និងរូបភាពពណ៌នាពីផ្ទះរបស់អ្នក ៖ មនុស្សភាគច្រើនដាក់លក់ផ្ទះមានបង្ហាញត្រឹមតែថតរូបមួយសន្លឹក ឬ២សន្លឹកមកប្រកាសលក់ ប៉ុន្តែទោះបីជាមានអ្នកមកសុំមើលផ្ទះ ១០០ ឬ ២០០ដងក្តី ក៏ផ្ទះរបស់អ្នកនឹងមិនអាចរកម្ចាស់ថ្មីបានឡើយ ពីព្រោះរូបភាពមិនអាចបង្ហាញស្ថានភាពជាក់ស្តែងឡើយ។ វីដេអូពីផ្ទះរបស់អ្នកនឹងអាចជួយឲ្យអ្នកកំណត់បាននូវអតិថិជនដែលពេញចិត្តពិតប្រាកដទោះបីជាមានតែ ១ ឬ ២នាក់ក្តី ដែលនឹងមកសុំមើលផ្ទះរបស់អ្នក។
២.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់ ៖ កូវីដមិនត្រឹមតែផ្តល់ផលលំបាកសម្រាប់សេដ្ឋកិច្ចអ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើងដោយមានកំណត់ផងដែរ។ ការជួបគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានិភ័យផង ដូចនេះការត្រៀមឯកសាររួចជាស្រេចគឺជារឿងល្អ ព្រោះថានៅពេលដែលអ្នកអាចកំណត់បានអតិថិជនរួចហើយពិនិត្យមើលឯកសារតែម្តងពិតជារឿងល្អបំផុត។
៣.យកចិត្តទុកដាក់បន្ថែមអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក ៖ អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នក ពួកគេជាអ្នកដែលបានទទួលព័ត៌មានស្ទើរតែ ១០០ ភាគរយទៅហើយតាមរយៈវីដេអូលម្អិតខាងលើ ដូចនេះភាគរយលក់គឺស្ទើរតែសម្រេចទៅហើយប្រសិនបើពួកគេសម្រេចចិត្តមកសុំមើលផ្ទះនោះ។ ដូចនេះរឿងដែលត្រូវធ្វើបន្ទាប់គឺយកចិត្តទុកដាក់ចំពោះរាល់អ្វីដែលអតិថិជនបាននិយាយជាមួយគ្នា។
៤.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ ៖ ភ្នាក់ងារលក់ផ្ទះ និងក្រុមហ៊ុនអចលនទ្រព្យជាមនុស្សដែលអ្នកមិនគួរមើលរំលងនោះទេ ពីព្រោះថាពួកគេមានជំនាញមូលដ្ឋានច្បាស់ជាងអ្នក។ ពួកគេមានទិចនិកក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះត្រូវបង្កើនការទំនាក់ទំនងជាមួយនឹងក្រុមនេះគឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។
៥.ការផ្សព្វផ្សាយតាមបែបឌីជីថល ៖ បច្ចុប្បន្ន ការផ្សព្វផ្សាយលក់ផ្ទះពិតជាងាយខ្លាំងមែនទែន និងមិនចំណាយលុយច្រើននោះទេ។ គេហទំព័រលក់ផ្ទះ និងបណ្តាញសង្គមអាចជួយឲ្យការព័ត៌មានប្រកាសលក់ផ្ទះរបស់អ្នកទៅដល់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលវាមានប្រសិទ្ធភាពជាងការព្យួរស្លាកនៅផ្ទះតែមួយកន្លែង ហើយរង់ចាំសម្លេងទូរស័ព្ទហៅចូលរបស់ភ្ញៀវ។ សូមសាកល្បងតាមការបង្ហាញជូនខាងលើនេះ នោះប្រសិទ្ធភាពនៃការលក់ផ្ទះក្នុងសម័យកាលកូវីដរបស់អ្នកអាចនឹងមានអត្រាខ្ពស់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























