AMS EconomyIMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធានការដំបូងដើម្បីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុប្រសិនបើសម្ពាធតម្លៃនៅតែបន្ត។

អ្នកស្រី Gita Gopinath ប្រធានសេដ្ឋវិទូរបស់ IMF និយាយថា កម្លាំងនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានន័យថា វាឆាប់ពេកក្នុងការនិយាយអំពីអតិផរណាខ្ពស់ រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (Stagflation) ថ្វីបើការខ្វះខាតការផ្គត់ផ្គង់ជាកត្តាមួយជួយជំរុញអតិផរណាក៏ដោយ។

ការព្យាករណ៍កណ្តាលរបស់ IMF ក្នុងរបាយការណ៍កាលពីថ្ងៃដើមសប្ដាហ៍បានបង្ហាញថា អតិផរណានឹងកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ២០២១ ហើយថយមកកម្រិតមធ្យមនៅពាក់កណ្តាលឆ្នាំ២០២២ បន្ទាប់មកត្រឡប់ទៅកម្រិតមុនពេលមានជំងឺរាតត្បាត។ ប៉ុន្តែរបាយការណ៍របស់ខ្លួនក៏កត់សម្គាល់ផងដែរថា ហានិភ័យអតិផរណាត្រូវបានស្ទុះងើបឡើងវិញ ហើយណែនាំឱ្យធនាគារកណ្តាលចាត់វិធានការ ប្រសិនបើសម្ពាធតម្លៃបង្ហាញពីសញ្ញានៃភាពស្ថិតស្ថេរ។
មូលនិធិហិរញ្ញវត្ថុនេះលើកឡើងថា ជាទូទៅធនាគារកណ្តាលគួរតែមិនអើពើនឹងតម្លៃខ្ពស់ជាងដែលបណ្តាលមកពីការប៉ះទង្គិចតម្លៃថាមពល ឬការលំបាកបណ្តោះអាសន្នក្នុងការនាំផលិតផលមកទីផ្សារ។ ប៉ុន្តែវាគួរតែធ្វើសកម្មភាពប្រសិនបើមានសញ្ញាបង្ហាញថា ក្រុមហ៊ុន ក្រុមគ្រួសារ ឬកម្មករចាប់ផ្តើមរំពឹងថាអតិផរណាខ្ពស់នឹងបន្ត។
អ្នកស្រី Gopinath និយាយថា ៖
«អ្វីដែលធនាគារកណ្តាលត្រូវប្រយ័ត្នចំពោះផលប៉ះពាល់នៅជុំទី២ ជាមួយនឹងការកើនឡើងនៃតម្លៃថាមពលទាំងនេះ គឺមានឥទ្ធិពលទៅលើប្រាក់ឈ្នួល ហើយបន្ទាប់មកមានឥទ្ធិពលទៅលើតម្លៃស្នូល នោះហើយជាកន្លែងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់»
IMF ព្រមានថា ៖
«ភាពមន្ទិលសង្ស័យ អាចរារាំងការវិនិយោគឯកជន និងនាំឱ្យមានការយឺតយ៉ាវនៃការងើបឡើងវិញនៃវិស័យការងារ ដែលធនាគារកណ្តាលស្វែងរកដើម្បីចៀសវាងនៅពេលរឹតបន្តឹងគោលនយោបាយ។ មូលនិធិរំពឹងថា ប្រសិនបើធនាគារកណ្តាលដឹកនាំហានិភ័យអតិផរណាដោយជោគជ័យទៅមុខ ប្រទេសជឿនលឿននឹងងើបឡើងវិញពីជំងឺរាតត្បាត ដោយវិលត្រឡប់មករកផ្លូវដែលពួកគេមានមុនពេលមេរោគឆ្លង»
តាមការព្យាករណ៍ថ្មីរបស់ IMF សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៥,៩ ភាគរយនៅឆ្នាំ២០២១ ធ្លាក់ចុះដល់ ៤,៩ ភាគរយនៅឆ្នាំ២០២២ ដែលប្រហែល ០,១ ភាគរយទាបជាងការព្យាករណ៍កាលពីខែកក្កដា សម្រាប់ឆ្នាំ២០២១។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា ភាពច្របូកច្របល់នៅក្នុងប្រទេសអភិវឌ្ឍចាប់ផ្តើមថ្លឹងថ្លែងពីទស្សនវិស័យពិភពលោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកធ្លាក់ចុះមកត្រឹម ៦ ភាគរយ ពីកំណើន ៧ ភាគរយតាមការព្យាករណ៍ក្នុងខែកក្កដា ដោយសារតែការប្រើប្រាស់ និងការធ្លាក់ចុះយ៉ាងច្រើននៃសារពើភ័ណ្ឌដែលបណ្តាលមកពីការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់។ នៅប្រទេសអាឡឺម៉ង់ ទិន្នផលផលិតកម្មទទួលផលប៉ះពាល់ដោយសារទំនិញសំខាន់ៗពិបាករក។ ហើយវិធានការបិទប្រទេសនៅរដូវក្តៅ ធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅប្រទេសជប៉ុន។
អតិផរណានៅក្នុងប្រទេសជឿនលឿនត្រូវបានគេរំពឹងថា នឹងមានជាមធ្យម ២,៨ ភាគរយនៅឆ្នាំ២០២១ ហើយបន្ទាប់មកធ្លាក់ចុះមកនៅត្រឹម ២,៣ ភាគរយនៅឆ្នាំ២០២២។ ទោះយ៉ាងណា ការព្យាករណ៍អតិផរណាទាំងនេះត្រូវបានកែសម្រួលឡើង ១,២ ភាគរយ និង ០,៦ ភាគរយរៀងគ្នាពីការព្យាករណ៍នៅខែមេសា ដែលបង្ហាញពីទំហំថ្មីនៃការគំរាមកំហែងអតិផរណា។ IMF ក៏កត់សម្គាល់ផងដែរថា សូម្បីតែនៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់ក៏ដោយ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងប្រទេសមានប្រាក់ចំណូលទាប នឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលវែង។
អ្នកស្រី Gopinath និយាយថា ៖
«កង្វះការផ្គត់ផ្គង់ជាសកលនៅចំពោះមុខតម្រូវការដែលកំពុងងើបឡើងវិញ កំពុងបង្កអតិផរណាតម្លៃទំនិញដែលប៉ះពាល់ដល់អ្នកប្រើប្រាស់។ តម្លៃម្ហូបអាហារកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបដែលមានអសន្ដិសុខស្បៀងលក្ខណៈស្រួចស្រាវបំផុត។ បញ្ហានេះបានបន្ថែមបន្ទុកដល់គ្រួសារក្រីក្រ និងបង្កើនហានិភ័យនៃភាពចលាចលសង្គម»
ដោយការពារសុចរិតភាពនៃការព្យាករណ៍របស់ IMF ទាក់ទងនឹងរឿងរបស់អ្នកស្រី Kristalina Georgieva ដែលបច្ចុប្បន្នជាប្រធានមូលនិធិពាក់ព័ន្ធនឹងការចាត់ថ្នាក់នៃការធ្វើអាជីវកម្មរបស់ធនាគារពិភពលោកកាលអ្នកស្រីនៅជានាយកប្រតិបត្តិនៃស្ថាប័ននេះ អ្នកស្រី Gopinath និយាយថា ការលំបាករបស់ធនាគារពិភពលោក មិនពាក់ព័ន្ធនឹង IMF ទេ។
អ្នកស្រីនិយាយថា៖
«យើងមានដំណើរការពិនិត្យឡើងវិញយ៉ាងល្អិតល្អន់ និងហ្មត់ចត់ទៅលើទិន្នន័យ និងការព្យាករណ៍របស់យើង ដែលយើងមានអ្នកសេដ្ឋកិច្ចនៅក្នុងនាយកដ្ឋានជាច្រើនដែលពិនិត្យ និងផ្តល់យោបល់លម្អិត»
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























