AMS Economyខែដំបូងនៃឆមាសទី២ កម្ពុជាទទួលបានទុនវិនិយោគថ្មីជាង៧១លានដុល្លារ
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចអនុម័តគាំទ្រគម្រោងបង្កើតរោងចក្រចំនួន ៨ ជាមួយនឹងទុនវិនិយោគជាទឹកប្រាក់សរុប ៧១,៤ លានដុល្លាអាមេរិក នៅក្នុងរយៈពេលត្រឹមតែមួយខែដំបូងនៃឆមាសទី២នៃឆ្នាំ២០២១កន្លងទៅនេះតែប៉ុណ្ណោះ។ នេះបើតាមទិន្នន័យដែលចេញផ្សាយដោយ CDC នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន។

គម្រោងបង្កើតរោងចក្រទាំង ៨នេះមានទីតាំងនៅក្នុងខេត្តចំនួន៤ផ្សេងគ្នា ព្រមទាំងមានលទ្ធភាពបង្កើតការងារជូនប្រជាពលរដ្ឋតាមតំបន់សរុបប្រមាណ ១ម៉ឺនកន្លែង។ ដោយឡែករោងចក្រគម្រោងថ្មីទាំងថ្មីទាំង៨ដែលទើបទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជានៅខាងលើនេះ គឺសុទ្ធសឹងតែជារោងចក្រវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងមានទីតាំងស្ថិតនៅខេត្តកណ្ដាលចំនួន៤ទីតាំង នៅខេត្តកំពង់ឆ្នាំ១ទីតាំង ខេត្តព្រះសីហនុ១ទីតាំង នៅខេត្តតាកែវ១ទីតាំង និងនៅខេត្តស្វាយរៀងមួយទីតាំងទៀត ដែលខេត្តទាំងនេះសុទ្ធតែជាខេត្តដែលមានផ្ទៃដីធំទូលាយ អនុគ្រោះច្រើនដល់ការបង្កើតរោងចក្រ ក៏ដូចជាបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ ជៀសវាងនូវការចំណាកស្រុកមកកាន់ទីក្រុង ឬឆ្លងដែនទៅក្រៅប្រទេស។
គួរឲ្យដឹងដែរថា កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងជាច្រើនបន្តបន្ទាប់ ដោយក្នុងនោះមានគម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ រោងចក្រផលិតស្បែកជើង រោងចក្រផលិតឱសថ រោងចក្រតម្លើងសម្ភារៈអេឡិចត្រូនិក និងរោងចក្រផលិតសម្បកយានយន្ដជាដើម។ វត្តមាននៃចំនួនគម្រោងវិនិយោគថ្មីៗទាំងនេះបានរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកបន្ថែមទៀត ខណៈពេលដែលសេដ្ឋកិច្ចបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលកំពុងធ្លាក់ចុះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY


























































