AMS Economyឥណ្ឌាចាប់ផ្តើមប្រជែងឥទ្ធិពលចិននៅស្រីលង្កាតាមរយៈគម្រោងសាងសង់ផែតម្លៃ៧០០លានដុល្លារ
ឥណ្ឌា ៖ ក្រុមហ៊ុនរបស់ប្រទេសឥណ្ឌាមួយទើបតែបានឈានទៅដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជា៧០០លានដុល្លារដើម្បីអាចសាងសង់ផែសមុទ្រទឹកជ្រៅជាយុទ្ធសាស្ត្រមួយកន្លែងទៅឲ្រប្រទេសស្រីលង្កា។
កិច្ចព្រមព្រៀងដ៏មានតម្លៃនេះត្រូវបានអ្នកជំនាញមើលឃើញថានឹងក្លាយទៅជាឧបករណ៍មួយដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌាក្នុងការប្រជែងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងប្រទេសស្រីលង្កាព្រមទាំងក្នុងតំបន់ផងដែរ។

អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារផែរបស់ប្រទេសស្រីលង្កា ឬ SLPA បានថ្លែងថាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនឥណ្ឌា Adani Group
ធ្វើឡើងដើម្បីកសាងផែសមុទ្រថ្មីមួយដែលមានទីតាំងស្ថិតនៅជាប់ជាមួយនឹងផែសមុទ្រមួយដែលកំពុងគ្រប់គ្រងដោយជនជាតិចិនមានតម្លៃប្រមាណជា ៥០០លានដុល្លារ និងស្ថិតនៅក្នុងបរិវេណជាមួយគ្នានឹងផែសមុទ្រនៃរដ្ឋធានីក្រុងកូឡំបូ។

SLPA បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដែលមានតម្លៃជាង ៧០០លានដុល្លារលើកនេះគឺជាការវិនិយោគដោយបរទេសធំបំផុតនៅក្នុងប្រទសស្រីលង្កា ហើយនឹងត្រូវសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក John Keells និង SLPA ផ្ទាល់ផងដែរ ដើម្បីដំណើរការងារសាងសង់នេះ។
ដោយឡែក ក្រុមហ៊ុន John Keells បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួននឹងមានចំណែកប្រមាណជា ៣៤ភាគរយនៃគម្រោង ខណៈដែលក្រុមហ៊ុនឥណ្ឌា Adain នឹងមានចំណែក ៥១ភាគរយហើយក្រុមហ៊ុនថ្មីដែលនឹងបង្កើតឡើងដើម្បីគ្រប់គ្រោងគម្រោងនេះមានឈ្មោះថា Colombo West International Terminal។
គួរឲ្យដឹងដែរថា ដំណាក់កាលដំបូងសម្រាប់គម្រោងសាងសង់ផែនេះនឹងមានបណ្តោយរហូតទៅដល់ ៦០០ម៉ែត្រនៃគម្រោងសរុប ១ ៤០០ម៉ែត្រ ហើយតាមផែនការវានឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងរយៈពេល២ឆ្នាំ ហើយ Adani បានបញ្ជាក់ថាផែនេះនឹងត្រូវប្រគល់ទៅឲ្យរដ្ឋាភិបាលស្រីលង្កាកាន់កាប់ទាំងស្រុងវិញនៅក្រោយការប្រតិបត្តិការរួមគ្នាក្នុងរយៈពេល៣៥ឆ្នាំខាងមុខ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all

























