AMS Economyក្រុមហ៊ុនជប៉ុន AEON ជ្រើសរើសកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់តំបន់អាស៊ាន
ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបលំដាប់កំពូលរបស់ជប៉ុន Aeon នឹងផ្តល់ជូននូវសេវាកម្មភស្តុភារ (ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន) អន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដោយសារតែមើលឃើញពីការកើនឡើងនៃដោះដូរពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia កាលពីចុងសប្តាហ៍កន្លងមកនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Aeon Mall គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនទំហំប្រហែល ៣០ ០០០ ម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ។ មជ្ឈមមណ្ឌលមួយនេះនឹងចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០២៣ ដោយផ្តល់ជូននូវការផ្ទុកទំនិញនាំចូល ការជួយលើនីតិវិធីគយ និងការគាំទ្រសម្រាប់ការលក់រាយតាអនឡាញឆ្លងព្រំដែន។

ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជុងជ្រោយក្នុងតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក មានគម្រោងអភិវឌ្ឍផ្នែកមួយនៃតំបន់សេដ្ឋកិច្ចពិសេស ទៅជាកំពង់ផែពាណិជ្ជកម្មសេរី ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
មជ្ឈមណ្ឌលនេះនឹងមានលក្ខណៈជាពិសេស ដូចឃ្លាំងស្តុកទំនិញដំបូងរបស់កម្ពុជា ដែលអនុញ្ញាតឱ្យអ្នកនាំចូលរក្សាទុកផលិតផលពីបរទេសដោយមិនចាំបាច់បង់ពន្ធ មុនពេលពួកគេឆ្លងកាត់នីតិវិធីគយ។ ក្រុមហ៊ុននានាអាចទុកទំនិញក្នុងបរិមាណច្រើននៅទីនោះ ក្នុងរយៈពេលជាក់លាក់មួយ ដោយអាចយកទំនិញចេញបន្តិចម្តងៗតាមតម្រូវការ និងបង់ពន្ធដែលអាចអនុវត្តបាននៅពេលនោះ។
តម្រូវការសម្រាប់មជ្ឈមណ្ឌលសេវាកម្មភស្តុភារនេះកំពុងកើនឡើងនៅទូទាំងពិភពលោក ដែលជាមធ្យោបាយមួយដើម្បីបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ និងគ្រប់គ្រងការចំណាយ ខណៈដែលអង្គភាពក្នុងស្រុកនៃផ្សារទំនើប Aeon Mall នឹងបង្កើតក្រុមហ៊ុនថ្មីមួយសម្រាប់ការបណ្តាក់ទុននេះនៅឆមាសទីមួយនៃឆ្នាំ២០២២ នេះ។
ផ្សារទំនើប AEON Mall ដែលដំណើរការមជ្ឈមណ្ឌលផ្សារទំនើបចំនួនពីរក្នុងប្រទេសកម្ពុជា កំពុងស្វែងអ្នកជួលផ្សារទំនើបដើម្បីប្រើប្រាស់ឃ្លាំងស្តុកទំនិញ ដើម្បីរក្សាទុកទំនិញនាំចូលពីប្រទេសជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ ក្រុមហ៊ុនក៏នឹងធ្វើទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់អ្នកលក់រាយក្នុងស្រុក និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក រួមជាមួយនឹងក្រុមហ៊ុនផលិតផលិតផលប្រើប្រាស់របស់ជប៉ុន ដែលកំពុងស្វែងរកការលក់នៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថា ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក និងរថយន្តនឹងរក្សាទុកគ្រឿងបង្គុំរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលនេះ។
ធុរកិច្ចនៅក្រៅប្រទេសគឺជាចំណុចសំខាន់នៃយុទ្ធសាស្ត្រកំណើនសម្រាប់ក្រុមហ៊ុន Aeon ដែលជាក្រុមលក់រាយដ៏ធំបំផុតរបស់ប្រទេសជប៉ុន។ ផែនការរយៈពេលមធ្យមរបស់ខ្លួនរហូតដល់ឆ្នាំ ២០២៥ ក្រុមហ៊ុនកំណត់គោលដៅជាង ១០០ ពាន់លានយ៉េន (៨៦០ លានដុល្លារ) នៅក្នុងប្រាក់ចំណេញប្រតិបត្តិការនៅអាស៊ីក្រៅប្រទេសជប៉ុន ច្រើនជាងពីរដង ធៀបនឹងឆ្នាំ ២០១៩។
លើសពីផែនការរបស់ខ្លួនក្នុងការបន្ថែមមជ្ឈមណ្ឌលផ្សារទំនើបនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនកំពុងប្រញាប់ប្រញាល់ដើម្បីធ្វើពិពិធកម្មប្រតិបត្តិការនៅទីនោះ ដោយសម្លឹងមើលវិស័យនានា រួមទាំងផ្សារទំនើប និងហិរញ្ញវត្ថុអ្នកប្រើប្រាស់។
ការបណ្តាក់ទុនលើមជ្ឍមណ្ឌលភស្តុភារអន្តរជាតិគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Aeon ក្នុងការទាញយកប្រភពប្រាក់ចំណេញថ្មី។ ក្រុមហ៊ុនរំពឹងថានឹងបង្កើតប្រាក់ចំណេញប់ពីអាជីវកម្ម នៅពេលដែលខ្លួនប្រមូលធាតុចូលបានកាន់តែច្រើន និងបង្កើតមូលដ្ឋានអតិថិជន។
ការនាំចូលរបស់កម្ពុជាបានកើនឡើងដល់ ១៩.១៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១០ មានទំហំទឹកប្រាក់ប្រមាណត្រឹមតែ ៦.៧៩ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះរំពឹងថានឹងបន្តកើនឡើង ដោយសារមានតែមានការគាំទ្រដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា កន្លងមកនេះ។
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិក្នុងតំបន់ក៏រំពឹងទុកថានឹងកើនឡើងផងដែរ។ Sea ដែលជាក្រុមហ៊ុន e-commerce ដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ និង Alibaba Group Holdings បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងវិនិយោគកាន់តែមានភាពទាក់ទាញផងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្រុមហ៊ុនវិនិយោគជប៉ុនធំៗកំពុងផ្តល់សេវាកម្មនៅទីនេះ។ នៅពេលដែលផ្សារទំនើប Aeon Mall បង្កើតអាជីវកម្មភស្តុភារអន្តរជាតិនៅក្នុងប្រទេសកម្ពុជារួចឬាល ក្រុមហ៊ុននឹងបន្តស្វែងរកការពង្រីកអាជីវកម្មរបស់ទៅកាន់ប្រទេសមួយ ចំនួនដូចជាប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































