AMS Economyគម្រោងពង្រីកឆ្នេរកម្សាន្តខេត្តកែប ជិត ៣ ០០០ម៉ែត្រ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ
កែប ៖ ខេត្តកែប ដែលតូចច្រឡឹងស្ថិតនៅប៉ែកនិរតី និងជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិសំខាន់មួយរបស់សំខាន់ក្នុងចំណោមខេត្តទាំង៤ប្រចាំកម្ពុជា កំពុងតែដំណើរការគម្រោងពង្រីកឆ្នេររបស់ខ្លួន ព្រមទាំងវិថី និងអនុវិថីចំនួន៥ទៀត ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមួយនេះឲ្យកាន់តែស្រស់ស្អាត ដែលគិតមកទល់ពេលនេះសម្រេចបានស្ទើរតែទាំងស្រុងទៅហើយ និងគ្រោងបញ្ចប់ជាស្ថាពរឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា គិតមកទល់ពេលនេះដំណើរការនៃការអនុវត្តពង្រីកឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ដែលមានប្រវែង ២ ៧០០ម៉ែត្រ នៅខេត្តកែប កំពុងចាក់ដីបំពេញស្ទើរតែបាន ១០០%ហើយ។ ជំហ៊ានបន្ត គឺអនុវត្តចាក់ខ្សាច់បំពេញប្រវែង ៣០ម៉ែត្រទៀត ដែលតាមផែនការនឹងចាប់ផ្តើមចាក់ខ្សាច់បំពេញនាដើមខែមីនាខាងមុខនេះ។

ឯកឧត្តមបញ្ជាក់ថា ៖
“គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសក្ដានុពលទេសចរណ៍ខេត្តឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ដោយប្រើសម្រស់អំណោយផលពីធម្មជាតិ បូករួមនឹងការសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ មានសណ្តាប់ធ្នាប់ ស័ក្ដិសមជាតំបន់កម្សាន្តលំដាប់អន្តរជាតិប្រចាំប្រទេស”

យ៉ាងណាមិញ បើទោះជាគម្រោងខាងលើត្រូវបានមតិមួយចំនួនតូចសម្ដែងការរិះគន់ ក៏មានមតិជាច្រើនដទៃទៀតបានសម្តែងក្តីរីករាយ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងកែលម្អឆ្នេរភក់ឲ្យទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានប្រវែង ២ ៧០០ម៉ែត្រ គិតចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ គម្រោងនេះផងដែរ ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ប្រកាសឲ្យអនុវត្តន៍កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកដែរថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនកន្លងទៅ ខេត្តកែបទទួលបានភ្ញៀវទេសចរ សរុបជាង ៥ម៉ឺននាក់ ដែលនេះជាចំនួនមួយល្អប្រសើរឡើងវិញបន្ទាប់ពីវិធានការបិទខ្ទប់ប្រទេសត្រូវបានបញ្ចប់ទៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























