AMS Economyគំនិតរចនាម៉ូដថ្មីបែបខ្មែរលើសម្ភារកុំព្យូទ័រ ទទួលបានការគាំទ្រគួរឱ្យកោតសរសើរ
ភ្នំពេញ ៖ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប សម្ភារប្រើប្រាស់កាន់តែទាន់សម័យ ដូចជាទូរស័ព្ទដៃ កុំព្យូទ័រជាដើម ដែលជួយសម្រួលដល់ការងារ និងការរស់នៅប្រចាំថ្ងៃ ខណៈដែលស្ទើរគ្រប់មុខទំនិញ សម្ភារប្រើប្រាស់ទាំងនោះភាគច្រើនត្រូវបាននាំចូលពីបរទេស។ ដោយសារមើលឃើញពីនិន្នាការលើការប្រើប្រាស់សម្ភារទាំងនោះ បានបណ្តាលឲ្យយុវជនមួយក្រុមមានគំនិតច្នៃប្រឌិតដោយការផ្សាភ្ជាប់វប្បធម៌ខ្មែរទៅនឹងឧបរកណ៍បែបបច្ចេកវិទ្យាទំនើប រចនាម៉ូដជាគំនូរសិល្បៈប្លែកៗនៅលើគ្រឿងអេឡិចត្រូនិក ក៏ដូចជាសម្ភារកុំព្យូទ័រធ្វើឱ្យមានរូបភាពថ្មីគួរជាទីចាប់អារម្មណ៍។

សម្ភារសម្រាប់ប្រើជាមួយកុំព្យូទ័រ ជាពិសេសសម្រាប់លេងហ្គេម ដែលគេនិយមហៅថា ហ្គេមមីង (Gaming) ជាមួយនឹងការរចនារូបសិល្បៈលម្អិតពីវប្បធម៌ខ្មែរ ដោយគំនូរមានទឹកថ្នាំដិតល្អចម្រុះពណ៌យ៉ាងពិសេសជាមួយនឹងព័ត៌មាននៅលើរចនាបទនីមួយៗក្រោមយីហោថ្មី «អសុរៈ (Asurak)» ក្លាយជាហាងផ្គត់ផ្គង់សម្ភារបន្ទាប់បន្សំជាមួយកុំព្យូទ័រថ្មីមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ជាពិសេសបណ្តាយុវវ័យគួរឲ្យកត់សម្កាល់។

លោក ទេព ច័ន្ទបញ្ញាឫទ្ធិ ជាស្ថាបនិករបស់ហាងលក់សម្ភារហ្គេមមីង អសុរៈ ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរៀបរាប់ឲ្យដឹងទាក់ទងទៅនឹងមូលហេតុនៃការផ្ដួចផ្ដើមអាជីវកម្មមួយនេះថា ៖
“ហេតុដែលខ្ញុំសម្រេចចិត្តបង្កើតផលិតផលម៉ាក អសុរៈ ដោយសារតែខ្ញុំចង់ផ្លាស់ប្តូរផ្នត់គំនិតប្រជាជនខ្មែរយើងឲ្យងាកមកគាំទ្រផលិតដែលជាម៉ាកសញ្ញាក្នុងស្រុក ដែលមានបរិបថ និងក្បាច់រចនាជារបស់ជាតិយើង ខណៈដែលម៉ាកសញ្ញាដែលបានដាក់បញ្ចូលបរិបថខ្មែរចូលទៅក្នុងគ្រឿងអេឡិចត្រូនិកនៅមិនទាន់មាននៅឡើយ”

លោកបានបន្តឲ្យដឹងដែរថា ម៉ាកសញ្ញា អសុរៈ ដែលបានបង្កើតឡើងនេះបានផ្សារភ្ជាប់ទៅនឹងសម្ភារៈប្រើប្រាស់ផ្សេងៗមានដូចជាគ្រឿងសម្ភារៈកុំព្យូទ័រ ទ្រនាប់ម៉ៅ តុហ្គេម កៅអីហ្គេម និងកាសដែលកំពុងដំណើរការលក់ ក៏ដូចជាត្រៀមនឹងដាក់លក់ជាបន្តបន្ទាប់ទៀតនៅពេលឆាប់ៗខាងមុខនេះ។ ដោយឡែក ចំពោះតម្លៃសម្ភារនីមួយៗវិញ ត្រូវបានស្ថាបនិកវ័យក្មេងរូបនេះបញ្ជាក់ថា សម្រាប់ទ្រនាប់ម៉ៅកុំព្យូទ័រមានតម្លៃ ៨ដុល្លារ ដោយមានទំហំដល់ទៅ ៩០០មីលីម៉ែត្រ គុណនឹង ៤០០មីលីម៉ែត្រ និងកម្រាស់៤ មីលីម៉ែត្រ។ ចំណែកឯតុហ្គេមមីង មានតម្លៃ ១១០-១៧០ដុល្លារ ហើយកៅអីហ្គេមមីងមានតម្លៃ ១៤៥ដុល្លារ។

ទាក់ទងនឹងការគាំទ្រវិញ ត្រូវបានយុវជនរូបនេះបន្តថា ក្នុងមួយខែអាចលក់ទ្រនាប់ម៉ៅបានប្រមាណជិត ២០០ ហើយអតិថិជនរបស់គាត់ភាគច្រើនជាមនុស្សវ័យជំទង់ និងវ័យកណ្តាល ដែលមានអាយុចន្លោះពី ១៦ឆ្នាំ ទៅ ៣៥ឆ្នាំ ដែលនិយមប្រើប្រាស់កុំព្យូទ័រលើតុ កុំព្យូទ័រសម្រាប់លេងហ្គេម និងជាអ្នកដែលស្រឡាញ់នូវស្នាដៃសិល្បៈខ្មែរ ក៏ដូចជាជួយគាំទ្រផលិតផលដែលចេញពីគំនិតច្នៃប្រឌិតរបស់កូនខ្មែរផ្ទាល់តែម្ដង។ ការណ៍នេះហើយ ដែលជាកម្លាំងចិត្តជំរុញឱ្យលោក និងក្រុមការខិតខំអភិវឌ្ឍស្នាដៃបន្តទៅមុខទៀត។
ដោយឡែកសម្រាប់ការផលិតវិញ ត្រូវបានលោក បញ្ញាឫទ្ធិ រៀបរាប់ថា ក្រុមការងារទើបតែរចនាបានម៉ូដបានសម្រេចមួយចំនួនប៉ុណ្ណោះ ដូចជា ម៉ូដអសុរៈ អសុរា ហនុមាន សាស្ត្រា គជសីហ៍ ខែល ជាដើម ដែលទាំងអស់នេះត្រូវបានរំលេចឡើងនៅលើសម្ភារនីមួយៗយ៉ាងល្អឆើត។ គំនូរសិល្បៈនីមួយៗសុទ្ធតែមានការស្រាវជ្រាវរាវរកពីឯកសារ គំនូរលើប្រាង្គប្រាសាទ ក៏ដូចជាការសាកសួរពីវិចិត្រករជំនាញៗជាដើម ដើម្បីធ្វើយ៉ាងណាឱ្យរចនាបទនីមួយមានភាពត្រឹមត្រូវតាមមរតកដើមផង និងបូកផ្សំនឹងគំនិតច្នៃប្រឌិតបន្ថែមផង គឺធ្វើឱ្យគំនូរកាន់តែទាក់ភ្នែកអតិថិជនខ្លាំងឡើងៗ។
ពាក់ព័ន្ធនឹងការផលិតរបស់ហាង «អសុរៈ» គឺនៅមានទំហំតិចតួចនៅឡើយដោយសារគេត្រូវការនាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង ហើយការរចនាគឺមានកម្លាំងផលិតតែ ៥នាក់ ដែលត្រូវចំណាយពេលប្រហែលជាង១ខែ ទៅមួយខែកន្លះ ក្នុងការពិភាក្សា និងឆ្លងយោបល់គ្នា ដើម្បីផ្តល់ទស្សនីយភាពប្លែកនៅលើសម្ភារ សម្រាប់បងប្អូនជាវយកទៅប្រើប្រាស់ ហើយគាត់ពេញចិត្ត គាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារខិតខំបន្តទៀត។ នេះជាអ្វីដែលលោកបានបញ្ជាក់។

ទន្ទឹមនឹងការគាំទ្រ ក្នុងនោះក៏មានមតិរិះគន់ផងដែរ ដោយសារក្រុមការងារអសុរៈធ្វើការរចនាលើសម្ភារលេងហ្គេម ដែលបងប្អូនមួយចំនួនគិតថា វាជារឿងអត់ប្រយោជន៍ជាដើម។ ផ្ទុយទៅវិញ លោកបានបង្ហាញពីគោលជំហររឹងមាំថា សម្ភារអ្វីក៏អាចច្នៃប្រើប្រាស់ឱ្យមានប្រយោជន៍បានដែរ តួយ៉ាងដូចជា តុ កៅអីលេងហ្គេម ក៏អាចអង្គុយរៀន ឬធ្វើការបាន។ លើសពីនេះ ការបើកដំណើរយីហោ អសុរៈ ក៏ជួបនូវបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហាដើមទន់ និងទីផ្សារ ដោយហេតុថា អសុរៈ ជាម៉ាកសញ្ញាថ្មី មានចំណែកទីផ្សារមានតិចតួចនៅឡើយ ដែលធ្វើឱ្យរំហូរនៃការបង្វិលសាច់ប្រាក់មានល្បឿនយឺត។
គួរបញ្ជាក់ដែរថា យីហោ អសុរៈ ត្រូវបានចាប់ផ្តើមរៀបគម្រោងតាំងពីឆ្នាំ២០១៨ និងលេចជារូបរាងនៅឆ្នាំ២០២១ ដែលបានចំណាយដើមទុនប្រមាណ ៥ម៉ឺនដុល្លារ ទៅលើការទិញឧបរកណ៍សម្រាប់ច្នៃម៉ូដ និងគំរូផលិតផលដែលត្រូវបាននាំចូលជាដើម។ យ៉ាងណាក៏ដោយ ហាង អុសរៈ ដែលបានចុះបញ្ជីម៉ាកសញ្ញានៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បច្ចុប្បន្នមានទីតាំងនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ ហើយម្ចាស់ហាងខាងលើនឹងមានគម្រោងពង្រីកទំហំហាង ក៏ដូចជាប្ដូរទីតាំងទៅម្ដុំសាលាបឋមសិក្សាឫស្សីកែវវិញនៅក្នុងឆ្នាំនេះ។
ចុងក្រោយ លោក បញ្ញាឫទ្ធិ ក៏សូមអរគុណដល់បងប្អូនអតិថិជនដែលតែងតែគាំទ្រ និងណែនាំបន្តនូវផលិតផលរបស់អសុរៈ ហើយគាត់ក៏សូមអំពាវនាវឱ្យបងប្អូនខ្មែរដែលចាប់អារម្មណ៍នឹងអាជីពដូចគ្នានេះ គួរខិតខំស្រាវជ្រាវរករចនាបទថ្មីៗបន្ថែមទៀត និងអាចចាប់ដៃគ្នាពង្រីកខ្លួនដើម្បីមានលទ្ធភាពប្រកួតប្រជែងជាមួយម៉ាកសញ្ញាបរទេសដទៃទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































