AMS Economyម្នាស់ទឹកឃ្មុំខ្មែរ មានរសជាតិផ្អែមឆ្ងាញ់កំពុងមានប្រជាប្រិយភាពទាំងទីផ្សារក្នុងស្រុក និងបរទេស
បើនិយាយពីដំណាំម្នាស់ គេមិនអាចមើលរំលងបានទេនូវរសជាតិម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងដែលត្រូវបានដាំដុះលើផ្ទៃដីធំល្វឹងល្វើយ និងថែទាំយ៉ាងហ្មត់ចត់តាមស្តង់ដាកសិកម្មបែបទំនើបបានយ៉ាងត្រឹមត្រូវ។
ស្ថិតនៅទីតាំងដ៏ល្អ ដីមានជីវជាតិ និងមានវិសាលភាពធំទូលាយនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតដល់ការដាំម្នាស់ទឹកឃ្មុំបានប្រមាណ ២០ម៉ឺនដើមក្នុងរូបភាពជាកសិដ្ឋាន Royal Sweet Pineapple អាចមានលទ្ធភាពប្រមូលផលប្រចាំថ្ងៃបានយ៉ាងហោចណាស់ ២-៣តោនក្នុង១ថ្ងៃ។

ម្ចាស់កសិដ្ឋានដាំម្នាស់ Royal Sweet Pineapple លោក សាយ ពន្លឺចិត្តៈ ករុណា បានមានប្រសាសន៍ប្រាប់ AMS ថា ៖
«ខ្ញុំដាំម្នាស់ទឹកឃ្មុំដោយសារវាមានសក្ដានុពលខ្ពស់ រសជាតិឆ្ងាញ់ គេពេញនិយមច្រើនដែលកសិករខ្មែរនៅមិនអាចបំពេញតម្រូវការទីផ្សារបាននៅឡើយ។ ខ្ញុំបានចាប់ផ្តើមការដាំដុះតាំងពីឆ្នាំ២០០៨ នៅលើផ្ទៃដីទំហំប្រមាណ៥០ម៉ែត្រការ៉េតែប៉ុណ្ណោះ»
លោកថា បច្ចុប្បន្នកសិដ្ឋានេះមានម្នាស់ទឹកឃ្មុំប្រមាណ ២០ម៉ឺនដើម ដែលអាចប្រមូលផលបាន ២-៣ តោនក្នុង១ថ្ងៃ ដោយគម្រោងបន្ទាប់នឹងបង្កើនការដាំដុះឲ្យបាន៤៥ម៉ឺនដើមនៅត្រឹមចុងឆ្នាំ២០២១ ហើយឆ្ពោះទៅរកលទ្ធភាពសម្រាប់ឆ្នាំ២០២២ ដែលអាចដាំបានចន្លោះពី ៥០ម៉ឺនទៅ ១លានដើម។
ផ្លែម្នាស់ស្រស់របស់កសិដ្ឋានស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងនេះ ទទួលបានការគាំទ្រច្រើនមិនថាទីផ្សារនៅរាជធានីភ្នំពេញ តាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាទីផ្សារក្រៅប្រទេសផងដែរ។ តួយ៉ាងបច្ចុប្បន្ននេះ មានក្រុមហ៊ុនពីប្រទេសអ៊ីស្រាអែល និងឌូបៃក៏ពេញចិត្តរសជាតិរបស់ម្នាស់ទឹកឃ្មុំនៅដែនដីឦសាននេះដែរ ហើយគ្រោងនាំចេញថែមទៀតផង ប៉ុន្តែត្រូវបានរាំងស្ទះដោយបញ្ហាជំងឺកូវីដ-១៩។
ចំពោះទីផ្សារម្នាស់ទឹកឃ្មុំនេះ ត្រូវបានលោក ករុណា បញ្ជាក់ថា គេអាចលក់បានក្នុងតម្លៃ ៥,០០០-១០,០០០រៀលក្នុង១ផ្លៃអាស្រ័យតាមទំហំផ្លែ ឬមានតម្លៃ ៥,០០០-៦,០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយនឹងភាពល្អប្រសើរនៃតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង ក្រៅពីលក់ជាផ្លៃស្រស់នោះ ម្ចាស់កសិដ្ឋានក៏មានការកែច្នៃជាទឹកម្នាស់មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។ ក្រៅពីនេះ កសិដ្ឋានក៏មានលក់ជាកូនម្នាស់សម្រាប់អ្នកចង់យកទៅដាំបន្តផងដែរ។

ទាក់ទងទៅនឹងរយៈពេលនៃការដាំម្នាស់ទឹកឃ្មុំប្រភេទនេះ គឺត្រូវការពេល១៤ខែ ទើបអាចប្រមូលផលពេញលេញបាន។ ចំណែកឯពាក់ព័ន្ធទៅនឹងបច្ចេកទេសលើករាដាំដុះវិញ ត្រូវបានលោកបញ្ជាក់ថា វិធីសាស្ត្រថែទាំ និងក្បួនដាំដុះប្រមាណ ៩០ភាគរយគឺលោកប្រើប្រាស់ជំនាញដែលទទួលបានពីការបណ្តុះបណ្តាល សិក្សាលម្អិតពីកសិឧស្សាហកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ចំពោះបញ្ហាប្រឈម លោកក៏បានលើកឡើងដែរថា ៖
«ដំបូងឡើយយើងជួបបញ្ហាច្រើនទាក់ទងនឹងទីផ្សារតែក៏ត្រូវបានដោះស្រាយ ដោយសារបងប្អូនប្រជាពលរដ្ឋយើងមានការនិយមគាំទ្រច្រើនទាំងផ្លែស្រស់ និងទឹកម្នាស់។ នៅថ្ងៃមុខ ម្ចាស់កសិដ្ឋានខាងលើមានចក្ខុវិស័យវែងឆ្ងាយ ចង់ដាំដំណាំចំរុះបន្ថែម ជាពិសេសពពួកផ្លែឈើដែលមានគុណប្រយោជន៍ចំពោះសុខភាព គ្មានជាតិគីមី និងមានតម្លៃសមរម្យដែលប្រជាជនខ្មែរអាចមានទទួលទានបានយ៉ាងរីករាយ។ ជាមួយគ្នានេះ លោកក៏កំពុងស្វះស្វែងរកដៃគូសហការដើម្បីផលិតទឹកម្នាស់ឱ្យបានច្រើន និងមានតម្លៃសមរម្យជាងមុន»

សម្រាប់អ្នកដែលចង់ធ្វើអាជីវកម្មប្រភេទនេះ លោក សាយ ពន្លឺចិត្តៈ ករុណា បានជូនជាមតិខ្លីៗថា គួរសិក្សាបន្ថែមពីជំនាញ និងចំណេះដឹងពាក់ព័ន្ធទៅនឹងការដាំដុះ ការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពនៃផ្លៃម្នាស់ ដែលមិនប៉ះពាល់ចំពោះសុខភាពអតិថិជន ពោលគឺឈរលើគោលការណ៍គុណភាពជាចម្បងមិនត្រូវគិតតែផលចំណេញរហូតប្រើប្រាស់ប្រភេទជីគីមីថែទាំនោះទេ។
ជាចុងក្រោយក្នុងនាមរូបលោកជាម្ចាស់កសិដ្ឋានចំការម្នាស់ទឹកឃ្មុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងទីជិតទីឆ្ងាយដែលបានគាំទ្រម្នាស់ដែលជាកសិផលក្នុងស្រុក ហើយលោកនឹងខិតខំបង្កើននូវផលិតផលឱ្យកាន់តែល្អ និងច្រើនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទិន្នផលដែលចេញពីទឹកដៃកសិករខ្មែរផ្គត់ផ្គង់ទីផ្សារក្រៅស្រុកនៅពេលខាងមុខនេះ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































