AMS Economyតម្លៃដីនៅតំបន់អរិយក្សត្រឡើងខ្ពស់ខណៈមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ
ភ្នំពេញ ៖ ជាតំបន់កោះដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ អរិយក្សត្រត្រូវបានប្រជាជនទូទៅស្គាល់ថាជាតំបន់ចំការសម្បូរទៅដោយដំណាំច្រើនប្រភេទ និងជាទីផ្សារបន្លែដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅលើកោះនេះ ភាគច្រើនជាអ្នកដែលមានដីកេរដំណែលពីដូនតាមកស្រាប់ ហេតុនេះតម្លៃនៃការទិញលក់ហាក់មិនមានអ្វីគួរកត់សម្គាល់ទេកាលពីប្រមាណ៥ឆ្នាំ។
ដោយឡែក នៅក្រោយឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សន្ទុះតម្លៃដីនៅទីនេះបានហក់ឡើងលឿនប្លែកនឹកស្មានដល់។ ការហក់ឡើងនៃតម្លៃដីនេះ ក៏ព្រោះតែដំណឹងនៃការមកដល់របស់គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគម្រោងសង់តភ្ជាប់និស្ស័យ និងសេដ្ឋកិច្ចមកកាន់ភ្នំពេញស្ពានស្វាយជ្រុំ និងគម្រោងបង្កើតបុរី គម្រោងខុនដូ និងការបង្កើតគម្រោងទីក្រុងរណបកោះមាសដែលទើបបង្ហើបឡើងកាលពីពេលថ្មីៗនេះជាដើម។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធាន Kw Cambodia បានសាទរចំពោះការមកដល់ជាបន្តបន្ទាប់នៃគម្រោងអភិវឌ្ឍន៍នានានៅពេលបច្ចុប្បន្ននេះ ដោយរំពឹងថាគម្រោងទាំងអស់នេះនឹងកែប្រែតំបន់អរិក្សត្រទៅជាទីក្រុងរណបមួយបន្ថែមទៀតរបស់ក្រុងភ្នំពេញ និងក្លាយទៅជាគោលដៅទេសចរណ៍កែច្នៃផងដែរ។

ទន្ទឹមនឹងនេះផងដែរ លោកឧកញ៉ាក៏បានរំលេចពីតម្លៃដីនៅទីនោះក្នុងពេលបច្ចុប្បន្នថា ៖
«ថ្វីត្បិតតែកំពុងស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ តែលើចំណែកនៃដីដោយមិនទាន់មានការកើនឡើងនូវចំនួនអគារ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកំណើនប្រជាសាស្ត្រនៅតំបន់នោះមិនទាន់ច្រើន ដែលតម្លៃមិនគួរឡើងថ្លៃដល់កម្រិតហ្នឹងពេកទេ បើត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដីក៏ត្រូវការចាក់បំពេញច្រើន ប្រព័ន្ធទឹកស្អាតក៏មិនទាន់ដិតដល់ដែរ»
ជាតម្លៃទីផ្សារជាក់ស្ដែង ដីទូទៅមានតម្លៃគិតជាមធ្យម ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីនៅតំបន់ទីប្រជុំជនប្រកបអាជីវកម្មមានតម្លៃខ្ពស់ទៅដល់ជាង ១ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន ប៉ុន្តែបើយើងក្រឡេកទៅមើលប្រព័ន្ធទ្រទ្រង់គឺមិនទាន់មានគ្រប់គ្រាន់នៅឡើយ ដោយស្ពានក៏មិនទាន់បានដំណើរការសាងសង់ដែលតម្រូវឲ្យការធ្វើដំណើរនៅពឹងលើទូកចម្លង សណ្ឋានដីក៏ជាដីទំនាបដែលប្រឈមនឹងការលិចទឹកភាគច្រើន ព្រមទាំងត្រូវការដីចាក់បំពេញច្រើនសម្រាប់ការសាងសង់គម្រោងនានា។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
« ភាគច្រើននៃចំនួនអ្នកទិញដីនៅតំបន់នោះគឺក្នុងគោលបំណងទិញវិនិយោគ មានន័យថាពួកគេភាគច្រើនទិញទុកដើម្បីលក់យកចំណេញ បើសម្រាប់អ្នកដែលទិញយកទៅអភិវឌ្ឍជាលំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាប្រភេទលំនៅដ្ឋានបែបទំនើបហាក់មិនសូវមានថ្មីបន្ថែមច្រើននោះទេ ក្រៅពីគម្រោងចាស់ដែលមានស្រាប់ និងបានដំណើរការមួយជហានរួចទៅហើយនោះ ព្រោះតម្លៃថ្លៃដើមដី និងតម្លៃក្នុងការសាងសង់សំណង់ក៏ខ្ពស់ដូចគ្នា»
គួរបញ្ជាក់ថា ដីនៅតំបន់អរិយក្សត្រចាប់ផ្ដើមកើនឡើងខ្លាំងចាប់ពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ សម្រាប់ឆ្នាំ២០២០ តម្លៃគឺនៅត្រឹង មិនបានបន្តឡើងថ្លៃនោះទេ រហូតដល់ដើមឆ្នាំ២០២១នេះឃើញថាមានសភាពស្ងប់ស្ងាត់នៃការទិញលក់ ដោយហេតុថាប្រជាជនមិនសូវមានចំណូលច្រើន។ អនុក្រឹត្យចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចជួលដីកោះមាសទំហំជាង ៣៤០ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនៅជាប់ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុន «ឃុន សៀ Import Export» ដើម្បីធ្វើការអភិវឌ្ឍរយៈពេល ៥០ឆ្នាំ ខណៈដីទំហំ៧០ហិកតាទៀតក៏ត្រូវបានរដ្ឋាភិបាលជួលឱ្យក្រុមហ៊ុននេះ សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចតាមដងទន្លេត្រើយខាងកើត ក្បែរគ្នាអភិវឌ្ឍន៍កោះពេជ្រ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































