AMS Economyមកដឹងពីមរតកដឹកនាំរបស់នាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ប្រទេសជប៉ុនរបស់ លោក អាបេ!
អន្តរជាតិ ៖ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេរបស់ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ពីភាពល្បីល្បាញក្នុងការដាក់ចេញនូវគោលនយោបាយការបរទេសគាត់ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មុតស្រួច ដែលត្រូវបានគេស្គាល់ជាទូទៅថាជា គោលនយោបាយសេដ្ឋកិច្ច “Abenomics”។

ជាអ្នកដឹកនាំជាតិនិយមបែបអភិរក្សនិយមតាមរយៈការពិពណ៌នាភាគច្រើន លោក Abe វ័យ ៦៧ ឆ្នាំ បានដឹកនាំគណបក្ស Liberal Democratic Party (LDP) ទទួលបានជ័យជម្នះពីរដង អំឡុងពេលការដឹកនាំរបស់លោក។ ជំហរដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីគឺមានរយៈពេលខ្លីជាងមួយឆ្នាំចាប់ពីឆ្នាំ ២០០៦ និងមានភាពចម្រូងចម្រាស។ ប៉ុន្តែលោកបានត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលលើឆាកនយោបាយក្នុងឆ្នាំ ២០១២ ហើយបានបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០២០ នៅពេលដែលលោកបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយសារហេតុផលសុខភាព។
ប្រទេសជប៉ុនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច នៅពេលលោក អាបេ ចាប់ផ្តើមចូលកាន់អំណាចនៅអាណត្តិទីពីររបស់លោក ហើយគោលនយោបាយសេដ្ឋកិច្ចរបស់លោក – ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយរូបិយវត្ថុ ការជំរុញសារពើពន្ធ និងកំណែទម្រង់រចនាសម្ព័ន្ធ បានជួយដល់សេដ្ឋកិច្ចឱ្យមានកំណើនឡើងវិញ។

លោក អាបេ ក៏បានជួយដល់សេដ្ឋកិច្ចជប៉ុនងើបឡើងវិញពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku កាលពីឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សជិត ២០ ០០០ នាក់ និងនាំឱ្យមានការរលាយនៃរ៉េអាក់ទ័រនុយក្លេអ៊ែរនៅ Fukushima ។ លោកបានលាលែងពីតំណែងនៅឆ្នាំ២០២០ បន្ទាប់ពីការត្រួតពិនិត្យសុខភាពជាច្រើនសប្តាហ៍ ដោយបង្ហាញថា លោកបានទទួលរងនូវជំងឺរលាកពោះវៀនធំឡើងវិញ។ ជំងឺពោះវៀននេះធ្លាប់ធ្វើនាំឱ្យលោកលាលែងពីតំណែងក្នុងឆ្នាំ ២០០៧ ម្តងរួចទៅហើយ។
តួនាទីនាយករដ្ឋមន្ត្រី អាបេ ត្រូវបានបក្សតែងតាំង លោក Yoshihide Suga កាន់តំណែងជំនួស ប៉ុន្តែលោក អាបេ នៅតែត្រូវបានមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងឆាកនយោបាយជប៉ុន។
ភាពលេចធ្លោទៅរកការកាន់អំណាច
ជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីការបរទេស Shintaro Abe និងជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Nobusuke Kishi លោក អាបេ ត្រូវបានគេលើកមកនិយាយ លោកគឺប្រសូត្រឡើងអ្នកធ្វើនយោបាយ។ លោក អាបេ ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ហើយនៅឆ្នាំ ២០០៥លោកបានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី នៅពេលនោះ នាយករដ្ឋមន្ត្រី Junichiro Koizumi បានតែងតាំង លោក អាបេ ឱ្យឡើងកាន់តួនាទីដ៏ខ្ពង់ខ្ពស់ជាប្រធានគណៈរដ្ឋមន្ត្រី។ ការឡើងដល់តំណែងកំពូលរបស់លោក អាបេ បានកើតឡើងយ៉ាងឆាប់រហ័ស ខណៈដែលលោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងឆ្នាំ ២០០៦ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ប៉ុន្តែរឿងអាស្រូវកើតឡើងជាបន្តបន្ទាប់ រួមទាំង ការបាត់បង់កំណត់ត្រាសោធននិវត្តន៍របស់រដ្ឋាភិបាល ដែល ប៉ះពាល់ដល់ប្រជាជនប្រហែល ៥០ លាន នាក់ ដែលនេះធ្វើឱ្យការគ្រប់គ្រង របស់លោក ជួបនូវផលលំពិបាក។
ការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់បក្ស LDP បានលេចឡើង នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងខែកក្កដា ឆ្នាំ ២០០៧ ហើយនៅក្នុងខែកញ្ញានៃឆ្នាំនោះ លោកបានលាលែងពីតំណែង ដោយសារតែជំងឺរលាកពោះវៀនធំ។ ប៉ុន្តែបន្ទាប់មក នៅឆ្នាំ ២០១២ លោក អាបេ បានត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ ដោយនិយាយថា លោកបានជម្នះជំងឺនេះដោយមានជំនួយពីប្រើប្រាស់ថ្នាំពេទ្រ។ ក្រោយមក លោកបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ ២០១៤ និង ២០១៧ ដោយក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានយូរបំផុតរបស់ប្រទេសជប៉ុន។ ប្រជាប្រិយភាពរបស់ លោក អាបេ មានការប្រែប្រួល ប៉ុន្តែលោកនៅតែមិនប្រឈមបញ្ហាមុខច្រើននោះទេ ដោយសារឥទ្ធិពលរបស់លោកនៅក្នុងបក្ស LDP ដែលបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យលោកបម្រើអាណត្តិទីបីជាមេដឹកនាំគណបក្ស។
ជាតិនិយមដ៏ចម្រូងចម្រាស
លោក អាបេ ត្រូវបានស្គាល់ថាសម្រាប់ជំហរដ៏ដាច់ខាតរបស់លោកលើ គោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេស ហើយបានខិតខំប្រឹងប្រែង ជាយូរមកហើយដើម្បីកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុនក្រោយសង្គ្រាម។ អ្នកអភិរក្សនិយមមើលឃើញថា រដ្ឋធម្មនុញ្ញដែលត្រូវបានព្រាងដោយសហរដ្ឋអាមេរិក – ជាការរំលឹកអំពីការបរាជ័យដ៏អាម៉ាស់របស់កងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីពីរ។
ទស្សនៈជាតិនិយមរបស់ លោក អាបេ ជារឿយៗ បានបង្កើនភាពតានតឹងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ ២០១៣ របស់លោកទៅកាន់ទីសក្ការបូជា Yasukuni របស់ទីក្រុងតូក្យូ ដែលជាកន្លែងចម្រូងចម្រាសមួយទាក់ទងនឹងរបបយោធានិយមរបស់ប្រទេសជប៉ុនមុន និងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ដំណើរទស្សនកិច្ចម្តងហើយម្តងទៀតរបស់ លោក អាបេ ទៅកាន់ទីសក្ការៈខាងលើក៏បានធ្វើឱ្យក្រុមបក្ខពួកឆ្វេងនិយមនៅក្នុងប្រទេសជប៉ុន ចាត់ទុកវាជាការប៉ុនប៉ងរបស់លោក អាបេ ដើម្បីលាងជម្រះអំពើឃោរឃៅរបស់លោកខាងលិចមកលើជប៉ុន ក្នុងអំឡុងសង្រ្គាម។
នៅឆ្នាំ ២០១៥ លោកបានជំរុញឱ្យមានសិទ្ធិស្វ័យការពារជាសមូហភាព ដែលអនុញ្ញាតឱ្យជប៉ុន ប្រមូលផ្តុំ កងទ័ពនៅក្រៅប្រទេស ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តដែលកំពុងរងការវាយប្រហារ។ ទោះបីជាមានការប្រឆាំងពីប្រទេសជិតខាងរបស់ប្រទេសជប៉ុន និងសូម្បីតែសាធារណជនជប៉ុនក៏ដោយ ក៏សភារបស់ប្រទេសជប៉ុនបានអនុម័តការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនេះ។
គោលដៅធំរបស់ លោក អាបេ ក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីទទួលស្គាល់ជាផ្លូវការនូវ យោធារបស់ប្រទេសជប៉ុន នៅតែមិនបានសម្រេច ហើយនៅតែបន្តជាប្រធានបទដ៏ក្តៅនៅក្នុងប្រទេស។ លោកក៏មិនអាចធានាបាននូវការត្រលប់មកវិញនូវអ្វីដែលជប៉ុនហៅថា ដែនដីភាគខាងជើង ដែលជាខ្សែសង្វាក់នៃកោះជម្លោះនៅភាគខាងជើងនៃខេត្តហុកកៃដូ ដែលត្រូវបានទាមទារដោយជប៉ុន និងរុស្ស៊ី។ ទំនាក់ទំនងរបស់លោក អាបេ ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចាត់ទុកថា ជាការការពារប្រទេសជប៉ុន ពីការខាតបង់ពន្ធពាណិជ្ជកម្ម ដែលដាក់ចេញដោយសហរដ្ឋអាមេរិក ហើយត្រូវចំណាយប្រាក់បន្ថែមទៀត ដើម្បីគាំទ្រវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេស។
ការទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ១៩
គោលនយោបាយសេដ្ឋកិច្ចសំខាន់របស់លោក អាបេ ដែលគេស្គាល់ថា Abenomics ត្រូវបានមើលឃើញថាបានជួយសេដ្ឋកិច្ចឱ្យវិលត្រឡប់ទៅរកកំណើនឡើងវិញ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។ នេះរាប់បញ្ចូលទាំងដាក់ចេញនូវអត្រាការប្រាក់រយៈពេលខ្លីអវិជ្ជមាន ដែលធ្វើឱ្យវាកាន់តែទាប សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនក្នុងការខ្ចីប្រាក់ និងចំណាយ ការបង្កើនការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដូចជាការបន្ធូរបន្ថយពន្ធ និងកំណែទម្រង់ដែលបញ្ចូលស្ត្រីជាច្រើនបន្ថែមទៀតទៅក្នុងកម្លាំងការងារ និងអនុញ្ញាតឱ្យពលករចំណាកស្រុកជាច្រើន ដើម្បីបន្ធូរបន្ថយសម្ពាធការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោក អាបេ បានប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយ នៅពេលដែលប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចម្តងទៀតនៅឆ្នាំ ២០២០។ វិបត្តិនេះ និងការធ្លាក់ចុះផ្សេងទៀតបានចោទជាសំណួរអំពីប្រសិទ្ធភាពនៃវិធីសាស្រ្តរបស់លោក។
ប្រជាប្រិយភាពក្នុងការដឹកនាំរបស់ លោក អាបេ បង្ហាញជាការព្រួយបារម្ភបន្ថែមទៀត ចំពោះការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩។ អ្នករិះគន់ជឿថា យុទ្ធនាការរបស់លោក អាបេ ក្នុងគោលបំណងជំរុញទេសចរណ៍ក្នុងស្រុកបានរួមចំណែកដល់ការរីករាលដាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ពួកគេក៏និយាយផងដែរនូវថា ការសន្យាផ្សេងទៀតរបស់គោលនយោបាយ Abenomics ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងកម្លាំងការងារ ការដោះស្រាយបក្ខពួកនិយម និងការផ្លាស់ប្តូរវប្បធម៌ការងារមានភាពមិនល្អ – នៅតែមិនអាចឆ្លើយតបទៅនឹងការសន្យា។ នៅឆាកអន្តរជាតិ លោក អាបេ ត្រូវបានគេសរសើរក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរវាងប្រទេសចំនួន ១១ រួមគ្នា បន្ទាប់ពីការដកខ្លួនភ្លាមៗ ដោយសារ ការគ្រប់គ្រងរបស់ លោក Trump ។
ការលាលែង និងមរណៈភាព
ការប្រកាសលាលែងពីតំណែងរបស់លោក អាបេ កាលពីថ្ងៃទី ២៨ ខែសីហា នាំឱ្យមានការតស៊ូមតិផ្ទៃក្នុង ក្នុងចំណោមបក្ស LDP ព្រោះលោកបដិសេធមិនបញ្ចេញឈ្មោះអ្នកស្នងតំណែង។ នៅទីបំផុត តំណែងលោកត្រូវបានស្នងដោយ លោក Yoshihide Suga ដែលជាអ្នកនយោបាយជើងចាស់ និងជាសមាជិកគណៈរដ្ឋមន្ត្រីយូរមកហើយ។ ប៉ុន្តែលោក អាបេ នៅតែបន្តប្រកាន់យកនយោបាយក្នុងស្រុកនៅក្នុងប្រទេសជប៉ុន បើទោះបីជា លោក Suga ត្រូវបានជំនួសដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Fumio Kishida ក៏ដោយ។
នៅថ្ងៃទី ៨ ខែកក្កដា លោក អាបេ គឺស្ថិតនៅភាគខាងត្បូងទីក្រុង Nara អំឡុងយុទ្ធនាការក្នុងនាមបេក្ខជនឈរឈ្មោះសម្រាប់សភាជាន់ខ្ពស់របស់ប្រទេសជប៉ុន។ លោក អាបេ កំពុងថ្លែងសុន្ទរកថា នៅពេលដែលលោកត្រូវបានបាញ់ប្រហារដោយខ្មាន់កាំភ្លើង – អាយុ ៤១ ឆ្នាំ ដែលត្រូវបានជឿថា ជាអតីតសមាជិកនៃកងកម្លាំងស្វ័យការពារកងទ័ពជើងទឹករបស់ប្រទេសជប៉ុន។ លោក អាបេ បានដឹងខ្លួនបន្តិច ពេលបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែលោកបានស្លាប់ ក្រោយមកដោយសាររបួសរបស់លោក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































