AMS Economyក្រុមហ៊ុនក្នុងស្រុក កំពុងបញ្ចេញសមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ
ភ្នំពេញ ៖ ជាឧស្សាហកម្មផលិតសាប៊ូក្នុងស្រុកមួយ បច្ចុប្បន្ន បាន និងកំពុងខិតខំផលិតសាប៊ូយ៉ាងមមាញឹក ដើម្បីចម្រាញ់យកគុណភាពស្តង់ដារសាប៊ូដែលអាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនក្នុងស្រុក និងដើម្បីប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិដែលមានក្រុមហ៊ុនចម្រុះចូលរួមក្នុងវិស័យអាជីវកម្មតែមួយ។

អូកា ជាយីហោដែលមានឈ្មោះល្បីនៃសាប៊ូបោកសម្លៀកបំពាក់ ដែលគេនិយមហៅរហូតជាប់ឈ្មោះក្រុមហ៊ុនទាំងមូលថា ក្រុមហ៊ុនសាប៊ូ អូកា ដែលផលិតសាប៊ូសម្រាប់បំពេញតម្រូវតាមការប្រើប្រាស់របស់ប្រជាជនខ្មែរផ្ទាល់តែម្ដង ពោលគឺទាំងគុណភាព ការវេចខ្ចប់ និងតម្លៃសមរម្យ។

លោកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industry Co., Ltd ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាក្រុមហ៊ុនផលិតសាប៊ូយីហោ អូកា (OKA) បានប្រាប់ពីមូលហេតុនៃការបង្កើតក្រុមហ៊ុននេះថា ដោយសារតែលោកស្រីមានចំណេះជំនាញស្រាប់ ចង់បង្ហាញឱ្យបរទេសបានឃើញ និងចង់បន្សល់នូវស្នាដៃទុកឱ្យក្មេងជំនាន់ក្រោយផងដែរ។

លោកស្រីបញ្ជាក់ថា ៖
“មូលហេតុនៃការបើកក្រុមហ៊ុនសាប៊ូនអូកានេះឡើងគឺដោយសារកត្តាជាច្រើន ទីមួយគឺនាងខ្ញុំមានចំណេះជំនាញជិត២០ឆ្នាំទាំងផ្នែកទីផ្សារ វេជ្ជសាស្ត្រ និងគីមី ហើយចំណុចទីពីរគឺនៅពេលរៀន និងធ្វើការនៅក្រៅប្រទេសធ្លាប់រងពាក្យបន្តោសបង្អាប់ថាប្រទេសយើងធ្វើអីអត់កើតដោយខ្លួនឯង យើងចាំតែប្រទេសគេ ដែលជាចំហេះមួយដុតចិត្តឱ្យចង់កែប្រែនូវអ្វីដែលគេថាឱ្យយើង ហើយទីបីគឺនាងខ្ញុំចង់បន្សល់ស្នាដៃអ្វីមួយទុកសម្រាប់អ្នកជំនាន់ក្រោយក៏ដូចជាលើទឹកដីដែលយើងកើត”

បច្ចុប្បន្ន OKA មានផលិតផលចំនួនពីរផ្នែកគឺផលិតផលប្រើប្រាស់ក្នុងផ្ទះមានដូចជាសាប៊ូបោកសម្លៀបំពាក់ ទឹកក្រអូប បន្ទន់សម្លៀកបំពាក់ សាប៊ូលាងចាន និងផ្នែកផលិតផលថែរក្សារាងកាយមានដូចជាសាប៊ូកក់សក់ ដុសខ្លួន ដុសមុខ ហើយយើងក៏មានគម្រោងផលិតនូវគ្រឿងសម្អាងធម្មជាតិផងដែរ។
ដោយឡែក ផលិតផលដែលមានប្រជាប្រិយភាពជាងគេនោះគឺ សាប៊ូបោកសម្លៀកបំពាក់ OKA ដែលជាផលិតផលដំបូងគេ និងមានគុណភាពអាចបោកជម្រះខ្អែលបានល្អ មិនកាត់ដៃ និងធ្វើឱ្យសម្លៀកបំពាក់បោកហើយមានសភាពទន់ ក្រអូប និងមិនធ្វើឱ្យរោលស្បែកនៅពេលយើងបែកញើសផងដែរ។ សម្រាប់វត្ថុធាតុដើមក្នុងការផលិតក្រុមហ៊ុនខាងលើព្យាយាមប្រើផលិតផលក្នុងស្រុកឱ្យអស់ពីលទ្ធភាពដូចជា អង្ករដំណើប ទឹកឃ្មុំ ក្រូចឆ្មារជាដើមដែលសុទ្ធសឹងជាវត្ថុធាតុដើមសំខាន់ៗ ឯផ្នែកណាដែលស្រុកយើងខ្វះខាតទើបយើងនាំចូល។
លោកស្រីបន្តថា ៖
“ផលិតផលអូកាបានចេញលក់នៅលើផ្សារដំបូងនៅឆ្នាំ២០១៣ ប៉ុន្តែយើងបានត្រៀមដល់ទៅប្រាំឆ្នាំមុននេះ ដោយសារយើងត្រូវសិក្សាពីទីផ្សារ សិក្សាក៏ដូចជាអភិវឌ្ឍលើផលិតផល លៃយ៉ាងណាផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន”
លោកស្រី នុត សម្ផស្ស បញ្ជាក់ដែរថា ចំណុចចាប់ផ្ដើមនៃអាជីវកម្មនេះគឺដំបូងឡើយគាត់បើកជាលក្ខណៈគ្រួសារក្នុងដើមទុនប្រមាណ ៤ ០០០-៥ ០០០ដុល្លារ ហើយបន្តពង្រីកខ្លួនបន្តិចម្ដងៗរហូតក្លាយជាឧស្សាហកម្មដូចសព្វថ្ងៃ។ ចំណែកការត្រៀមផ្នែកហរិញ្ញវត្ថុគឺពិតជាសំខាន់ពិសេសនៅក្នុងកំឡុងពេលចាប់ផ្ដើមដំបូងដែលជាដំណាក់កាលលូតលាស់រហូតដល់ផលិតផលលក់ដាច់ ហើយក៏នៅតែព្យាយាមពង្រីកទីផ្សារ គឺសុទ្ធតែត្រូវបន្ថែមដើមទុនផងដែរ។
ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈម ចំណុចប្រឈមដំបូងគេគឺការគាំទ្ររបស់អ្នកប្រើប្រាស់ដោយសារជាយីហោថ្មីក្នុងស្រុក តែបច្ចុប្បន្នបញ្ហាប្រឈមហាក់ប្លែកពីមុនដោយសារ ដរាបណាមនុស្សនៅតែមានតម្រូវការប្រើប្រាស់ផលិតផលថែរក្សារាងកាយ និងផលិតផលប្រើប្រាស់ក្នុងផ្ទះ នៅតែមានសង្ឃឹម។ សម្រាប់សហគ្រិនទាំងឡាយ ការបង្កើតនូវស្នាដៃមួយគឺមិនមែនជារឿងងាយស្រួលឡើយទេ បើមិនពុះពារ មិនធ្វើអ្វីតាមក្ដីស្រឡាញ់នោះទេ នោះវានឹងនៅតែមួយកន្លែង មិនអាចសម្រេចសមិទ្ធផលអ្វីបានឡើយ។ ចុងក្រោយ លោកស្រីអគ្គនាយិកា ក្រុមហ៊ុន LSV Industry ចង់ឱ្យផលិតផលយីហោ អូកា ក្លាយជាផលិតផលទីមួយរបស់ប្រជាជនខ្មែរ ដោយសារអ្វីៗដែលអ្នកស្រីបានស្រាវជ្រាវមកនេះគឺសុទ្ធសឹងតម្រូវសម្រាប់ប្រជាជនខ្មែរទាំងអស់ ទាំងការសិក្សា រូបមន្ត គុណភាព តម្លៃ ពោលគឺព្យាយាមបំពេញតម្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់ បន្ទាប់មកទើបគិតដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























