AMS Economyរដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បន្លែនៅទូទាំងប្រទេស
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការនៅទូទាំងប្រទេស ហើយថែមទាំងអាចមានសមត្ថភាពធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកថែមទៀតផង។
ជាការឆ្លើយតបទៅនឹងការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់គ្រាន់ថាកម្ពុជាត្រូពឹងផ្អែកមួយចំណែកធំទៅលើការនាំចូលបន្លែពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា កម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការបន្លែក្នុងប្រទេសគ្រប់គ្រាន់នោះទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅទីផ្សារក្រៅប្រទេសថែមទៀតផង។
ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមរយៈសចក្ដីប្រកាសកាលពីល្ងាចថ្ងៃទី21 ខែមេសា ឆ្នាំ2021ថា ជាទូទៅតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំមានប្រមាណ1លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,75លានតោន។ ដូច្នេះយើងអាចផ្គត់ផ្គង់បានប្រហែល 75ភាគរយជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម70ភាគរយ និងរដូវរំហើយ80ភាគរយ)។ ដោយឡែកសម្រាប់ការនាំចូលបន្លែកម្ពុជា គឺជាប្រភេទបន្លែតំបន់ត្រជាក់មួយចំនួនតូចដែលពិបាកដាំនៅកម្ពុជាតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ កម្ពុជាមិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ ផ្ទុយទៅវិញកសិករដាំបន្លែ និងបណ្ដាកសិករជាច្រើនកំពុងប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹកមកលក់នៅភ្នំពេញបានដោយសារវិធានការបិទខ្ទប់ការវាលដាលជំងឺកូវីដ-19។ ជាក់ស្ដែង តំណាងបណ្តាកសិករនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែដោយសារចំនួនអ្នកប្រមូលទិញបន្តថយចុះ។ នៅផ្សារអីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមី ខ្លះទៀតក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញ ជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរី និងខេត្តកណ្ដាលដែលបានចុះកិច្ចសន្យាជាមួយផ្សារទាំងនេះ។
នៅក្នុងសេចក្តីប្រកាសដដែលបានបន្តថា ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំពង្រឹងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ មកទល់ពេលនេះ យើងបាន បង្កើតសហគមន៍កសិកម្មសរុបចំនួន 1,200សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន 144,306នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ 12លានដុល្លារអាមេរិក និងដើមទុនសរុបចំនួនប្រមាណ 24.8 លានដុល្លារអាមេរិក ព្រមទាំងបានចុះ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន 165សហគមន៍។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា ដែលយើងសម្រេចបានជោគជ័យជាច្រើនរួចមកហើយ។ ជាក់ស្ដែង នៅឆ្នាំ2020 យើងអាចផលិតនូវផលិតផលកសិកម្មសរុបបានជាង 20លានតោន ហើយនាំចេញកសិផលសរុបបានចំនួនជាង 13លានតោន ដោយទទួល បានចំណូលពីការនាំចេញប្រមាណជាង 3,433 លានដុល្លារ។ យើងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើបដល់កសិកររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងអគ្គនាយកដ្ឋានកសិកម្មបានបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្មសរុបចំនួន 32,460នាក់ និងគម្រោងនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្ដុះបណ្ដាលកសិករក្នុងខេត្តគោលដៅរបស់គម្រោងរាប់ម៉ឺនគ្រួសារទៀត។
ផ្សារភ្ជាប់ជាមួយសកម្មភាព និងលទ្ធផលទាំងអស់ខាងលើនេះ កម្ពុជាមិនមានភាពខ្វះខាតដែលតម្រូវឱ្យមានការនាំបន្លែចូលពីក្រៅប្រទេសច្រើនពេលនោះទេ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY





















































