AMS Economyរដ្ឋមន្ត្រីក្រសួងសាធារណៈការ និយាយពីផលវិបាកក្នុងការដាក់ឱ្យសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿន
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងនូវផលលំបាកមួយចំនួនដែលក្រសួងបានមើលឃើញក្នុងរយៈពេលនៃការដាក់ឱ្យសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ។ ការលើកឡើងពីបញ្ហាផ្លូវល្បឿនលឿននេះធ្វើឡើងនាឱកាសសន្និសីទ សារព័ត៌មានស្ដីពី សមទ្ធិផលសម្រេចបាន៥ឆ្នាំ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃ ទី២៧តុលានេះ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានភាពសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ប្រមាណជិត១ខែមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន់បានលើកឡើងពីបញ្ហាសំខាន់ៗមួយ ចំនួនដូចជា ការកកស្ទះនៅកន្លែងបង់ប្រាក់ ដែលបញ្ហានេះភាគច្រើនកើតនៅចុងសប្ដាហ៍ ព្រោះតែប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញចាកចេញទៅលេងខេត្តច្រើន។

ការមានសត្វពាហនៈរត់កាត់ផ្លូវដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលកំពុងបើកបរក្នុងល្បឿនលឿន ហើយបញ្ហានេះផងដែរ គឺមកពីការលួចកាត់របាំងផ្លូវពីសំណាក់ប្រជាជនក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋសូមឱ្យបញ្ឈប់ការលួចកាត់របាំងផ្លូវ និងយកម៉ូតូ ឡើងប្រើប្រាស់ផ្លូវនេះ ព្រោះផ្លូវនេះប្រើសម្រាប់តែឡានតែប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖
“បញ្ហាមួយទៀតដែលសង្កេតឃើញគឺការឈប់ដោយមិនមានភាពចាំបាច់ គឺឈប់ថតរូប និងឈប់បន្ទោរបង់ជាដើម។ ត្រង់ចំណុចនេះ ឯកឧត្តមបានស្នើសុំកុំឱ្យឈប់តាមផ្លូវធ្វើដំណើរអ្នកប្រើប្រាស់ផ្លូវអាចឈប់បាននៅកន្លែងដែលមានបន្ទប់ទឹកទាំង៨កន្លែង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ”
ចំណុចចុងក្រោយ ពាក់ព័ន្ធនឹងការខូចយានយន្ដនៅលើផ្លូវពេលកំពុងបើកបរ ឯកឧត្តមបានបញ្ជាក់ថា ម្ចាស់រថយន្ដអាចមានពេលកន្លះម៉ោងសម្រាប់ជួសជុល ឬដោះដូរកង់នៅលើផ្លូវនេះ។ ប៉ុន្តែក្នុងករណី ដែលមិនអាចជួលជុលបាន ត្រូវហៅភ្នាក់ងារឡានសណ្ដោងទៅដឹក ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់អ្នកបើក បរផ្សេងទៀត។
រីឯបញ្ហាថ្លៃឈ្នួលខ្ពស់ពេកនៃការសណ្ដោងរថយន្ដចេញពីផ្លូវល្បឿនលឿននេះ ឯកឧត្តមនឹងពិនិត្យ សារជាថ្មី ដើម្បីរកលក្ខខណ្ឌណាមួយដែលអាចសម្រួលបានដល់ប្រជាជន។
គួរបញ្ជាក់ថាក្រសួងសាធារណៈការ និងក្រុមហ៊ុនវិនិយោគបានអនុញ្ញាតឱ្យសាធារណជនប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែពេញ ដោយ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ក្នុងរយៈពេលជិតមួយខែនៃការដាក់ឱ្យសាកល្បងនេះឃើញថាមានភាពចម្រូងចម្រាស់ជាច្រើនពីអ្នកដែលប្រើប្រាស់នៅក្នុងបណ្ដាញសង្គម ក៏ដូចជាមានការ ផ្ទុះការវែកញែកលើការបើកបរ និងសុជីវធម៌អ្នកប្រើប្រាស់ផ្លូវជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























