AMS Economyក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Huawei របស់ចិន សហការគ្នាពង្រឹងបច្ចេកទេសវិស័យថាមពលព្រះអាទិត្យ
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ចិន Huawei បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា(ICT) » ដើម្បីពង្រឹងផ្នែកបច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នាដែលធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ គឺធ្វើឡើងដើម្បីពង្រឹង លើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលសំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាមានភាពគ្រប់គ្រាន់ គុណភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ។ ដោយកិច្ចសហការរវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រុមហ៊ុន Huawei របស់ចិន គឺដើម្បីផ្តោតកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ០៧ ។

១- សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី។ ២- សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី។៣- សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់។ ៤- សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់។៥- សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ។៦- សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង។៧- សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដែគូ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដើម្បីផ្លាស់ប្តូរពីការផលិត និងការប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយ ដែលនៅតែមានភាពគ្រប់គ្រាន់ មានគុណភាព អាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ៖
“បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមជាកញ្ចប់សម្រាប់មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌”
ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ផែនការនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឱ្យបានជាអតិបរមា តាមរយៈការបង្កើនចំណែកប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញទៅក្នុងល្បាយនៃផលិតកម្មថាមពលចម្រុះ ព្រមទាំងជំរុញការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលក្នុងតំបន់បន្ថែមទៀត ដែលអាចរួមចំណែកដល់បរិបទថាមពលបៃតងផង និងសន្តិសុខថាមពលផង ដែលការងារទាំងអស់នេះ គឺស្ថិតនៅក្នុងទិសដៅអន្តរកាលថាមពលងដែលគ្រប់គ្នាចង់បាននិងស្របទៅតាមនិន្នាការសកលនាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ៖
“ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលអគ្គិសនីសារជាថ្មីពីឆ្នាំ២០២២រហូត ដល់ឆ្នាំ២០៤០ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងអនុម័តនាពេលថ្មីៗកន្លងមកនេះ។ដោយតម្រង់គោលដៅបង្កើនចំណែក នៃថាមពលកកើតឡើងវិញ ទៅក្នុងល្បាយផលិតអគ្គិសនីនៅកម្ពុជាដល់កម្រិតអតិបរមាដោយរក្សាឱ្យបាននូវសន្តិសុខថាមពល និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា”
យោងតាមក្រសួងរ៉ែ និងថាមពល នៅចុងឆ្នាំ២០២២ រាជធានីខេត្តទាំង២៥ ទីតាំងសេដ្ឋកិច្ចស្ទើតែទាំងអស់ និងភូមិចំនួន ១៣ ៩២៣ ភូមិ ត្រូវជា៩៨.២៧% នៃចំនួនភូមិទូទាំងប្រទេសទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។ នៅសល់ភូមិចំនួន ២៤៥ ភូមិ ស្មើនឹង ១.៧៣% ដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺជាភូមិដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនី។
ចំពោះការភ្ជាប់ចរន្តអគ្គិសនីឱ្យទីតាំងប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចលទ្ធផលបាន៣.៥៣លានទីតាំង ដែលនៅក្នុងនោះការភ្ជាប់ចរន្តឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសម្រេចបាន ៣.២៨ លានខ្នងផ្ទះដែលត្រូវជា ៨៨.៤៤% នៃចំនួនខ្នងផ្ទះសរុប៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























