AMS EconomyNaga 3 តម្លៃ ៣ ៥០០លានដុល្លារ នឹងដំណើរការសាងសង់តួអគារពេញទំហឹងនៅត្រឹមឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រុមហ៊ុន NagaCorp ក្រោយបានបញ្ចប់ការសិក្សា និងគូសប្លង់មេចំពោះគម្រោងដ៏ធំដែលមានតម្លៃមហាសាលរបស់ Naga 3 ជាមួយនឹងក្រុមហ៊ុនស្ថាប័ត្យកម្ម និងវិស្វកម្មអាមេរិក Owings & Merrill ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Illinois រដ្ឋ Chicago រួចមក ការរចនាប្លង់ចុងក្រោយត្រូវបានបញ្ចប់ ហើយអាចបន្តដំណើរការសាងសង់តួអគារ Super Structure ឲ្យបានពេញទំហឹងនៅត្រឹមដើមឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងបទសម្ភាសន៍កាលពីពេលកន្លងមក លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានលើកឡើងថា គម្រោងសាងសង់ Naga 3 នៅឆ្នាំ២០២៣ ខាងមុខនេះនឹងក្លាយជាគម្រោងយក្សដែលអាចពង្រីកអាជីវកម្មរបស់ខ្លួនដែលមានស្រាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយបើទោះបីជាគម្រោងនេះនឹងបន្តមានបញ្ហារាំងស្ទះខ្លះចំពោះការផ្គត់ផ្គង់សំភារៈសាងសង់ដោយសារបញ្ហាកូវីដក្តីក៏ដោយ។

លោកបានថ្លែងដែរថា នៅក្នុងឆមាសដំបូងឆ្នាំ២០២១កន្លងទៅនេះ NagaCorp បានខាតបង់ប្រាក់ចំណូលរហូតទៅដល់ ៧៧,២លានដុល្លារ ខណៈដែលកាលពីពេលវេលាដូចគ្នាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ២០,៦លានដុល្លារ ហើយអាជីវកម្មរបស់ក្រុមហ៊ុននេះទើបតែបានដាក់ឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី១៥ខែ កញ្ញាកន្លងទៅថ្មីនេះប៉ុណ្ណោះ គិតចាប់តាំងតែពីរដ្ឋាភិបាលបានប្រកាសឲ្យផ្អាកបណ្តោះអាសន្នកាលពីខែមីនាដើមឆ្នាំ។
គួរឲ្យដឹងដែរថា នៅក្នុងរបាយការណ៍ចុងក្រោយមួយរបស់ NagaCorp បានបង្ហាញថា ទាំង Naga 1 ដែលជាគម្រោងដំបូងបំផុតរបស់ខ្លួន និងគម្រោង Naga 2 ដែលបានដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនឹងបន្តដល់ Naga 3 នៅក្រោយបញ្ចប់ការសាងសង់ទាំងស្រុងនោះ ក្រុមហ៊ុននឹងអាចបម្រើសេវាកម្មស្នាក់នៅសរុបរហូតទៅដល់ ៥ ០០០បន្ទប់, តុហ្គេមធំ-តូចសរុបប្រមាណ ១ ៣០០, ហ្គេមម៉ាស៊ីនសរុប ៤ ៥០០ ព្រមទាំងសេវាកម្មមិនមែនហ្គេមជាច្រើនទៀតផងដែរ។
នៅក្នុងរបាយការណ៍ដដែលក៏បានអះអាងដែរថា សម្រាប់គម្រោង Naga 3 នេះវិញ សេវាកម្មភាគច្រើនដល់ទៅ ៩៣ភាគរយ គឺនឹងមិនផ្តោតសំខាន់ទៅលើហ្គេមនោះឡើយ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទៅលើផលិតផលសេវាកម្មបែបប្រណិត និងសេវាកម្មដែលមានភាពចម្រុះជំនួសវិញ។
នៅក្នុងផែនការទីផ្សារដ៏សំខាន់នៃ Naga 3 នៅក្រោយពេលដែលកម្ពុជាបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសាជាថ្មីនោះ ខ្លួនសង្ឃឹមថានឹងក្លាយទៅជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទាញយកក្រុមអ្នកទេសចរ និងអ្នកវិនិយោគជនជាតិអន្តរជាតិឲ្យបានកាន់តែច្រើន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























