AMS Economyឧកញ៉ា ឃាង ពុទ្ធី ៖ ការរាលដាលនៃជំងឺ Delta Variant អាចធ្វើឲ្យទីផ្សារអចលនទ្រព្យបន្តភាពមិនច្បាស់លាស់
ភ្នំពេញ ៖ ទើបតែបានមានភាពធូរស្រាលបន្តិចនៃចំនួនតួលេខអ្នកឆ្លងជំងឺកូវីដមកនៅត្រឹមជាង៤០០-៥០០ក្នុងមួយថ្ងៃមិនទាន់បានប៉ុន្មានផងនោះ ក្ដីបារម្ភថ្មីបានបន្តចូលមកដល់ ខណៈការរាលដាលនៃជំងឺកូវីដបំប្លែងខ្លួនថ្មីកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងមួយចំនួន និងឆ្លងមកដល់កម្ពុជា ដែលអាចធ្វើឲ្យវិស័យអចលនទ្រព្យដុនដាបសាជាថ្មីនៅចុងឆ្នាំ២០២១នេះ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោកឧកញ៉ា ឃាង ពុទ្ធី បានលើកឡើងថា ទីផ្សារអចលនទ្រព្យកម្ពុជាដែលទើបតែមានកម្រើកបន្តិចចាប់តាំងពីដើមឆមាសទី២ ឆ្នាំ២០២១នេះ អាចនឹងបន្តជួបបញ្ហា និងវិបត្តិធ្ងន់ធ្ងរសាជាថ្មី ប្រសិនបើការទប់ស្កាត់ជំងឺកូវីដក្នុងសហគមន៍ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន ជាពិសេសជំងឺដែលបំប្លែងខ្លួនថ្មី Delta រាតត្បាតនៅក្នុងប្រទេសជិតខាង ក៏ដូចជាឆ្លងចូលមកកម្ពុជាកាន់តែច្រើននោះ។

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ថា ៖
«វាមិនមែនជារឿងសាមញ្ញដែលមើលរំលងនោះទេចំពោះប្រភេទជំងឺកូវីដដែលបំប្លែងខ្លួនថ្មីនេះ ព្រោះបច្ចុប្បន្នកំពុងតែធ្វើឲ្យប្រទេសជិតខាងយើងមួយចំនួនមានបញ្ហាប្រឈម និងក្ដីបារម្ភជាខ្លាំងរហូតប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួន ជាក់ស្ដែងដូចជានៅក្នុងទីក្រុងបាងកកប្រទេសថៃ នៅក្រុងហូជីម៉ិញប្រទេសវៀតណាមជាដើម»
លោកឧកញ៉ាបន្តថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិសាជាថ្មី ហើយរឹតតែធ្ងន់ធ្ងរជាងមុនទៅទៀតប្រសិនបើជំងឺនេះបានបន្តឆ្លងចូលមកដល់កម្ពុជា។ ដូច្នេះ អ្វីដែលយើងទាំងអស់ត្រូវធ្វើនៅពេលនេះ គឺទាំងប្រជាពលរដ្ឋ ទាំងបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការចូលរួមទប់ស្កាត់ជំងឺជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា។ ពេលនេះយើងបានចាក់វ៉ាក់សាំងជាង៩លាននាក់រួចមែន ប៉ុន្តែអត្រាប្រឈមគ្រោះថ្នាក់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈដែលក្រសួងសុខាភិបាលបានប្រកាសពីក្ដីព្រួយបារម្ភរួចហើយ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍បន្តថា ៖
«ក្នុងកាលៈទេសៈនេះ បើចង់ស្រោចស្រង់ និងពង្រឹងទីផ្សារអចលនទ្រព្យកម្ពុជាឲ្យរឹងមាំឡើងវិញបាន គឺមានតែការចូលរួមទប់ស្កាត់បញ្ហាឆ្លងរាតដាលជំងឺកូវីដទាំងអស់គ្នា នៅពេលដែលក្នុងប្រទេសកម្ពុជាទាំងមូលមានសុវត្ថិភាព ទោះជាមិនទាន់មានវិនិយោគិនអន្តរជាតិចូលមក ក៏មានអ្នកអភិវឌ្ឍន៍ក្នុងស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញដែរ ប៉ុន្តែបើបញ្ហាឆ្លងនៅតែបន្ត នោះសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍នានានឹងជាប់គាំងជាក់ជាមិនខាន»
ជាមួយនឹងការបង្ហាញពីក្ដីបារម្ភខាងលើនេះ លោកឧកញ៉ា ឃាង ពុទ្ធី ក៏បានទទូចសុំឲ្យមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ ទាំងបណ្តាអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍នៅទូទាំងប្រទេស ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាចមួយនេះបាននៅកម្ពុជា។ សូមចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវអនុវត្ត ៣កុំ ៣ការពារ ជាដាច់ខាត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























