AMS Economyប្រធានសមាគម PATA រំពឹងបង្កើតអត្តសញ្ញាណម្ហូបខ្មែរ ពីព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឬ Cambodia’s Biz Fair ជាព្រឹត្តិការណ៍ដែលមានការជួបជុំស្តង់ពាណិជ្ជកម្មសម្រាប់ដាក់តាំងលក់ផលិតផលនានា និងជាវេទិកាបង្កើតទំនាក់ទំនងរវាងអ្នកជំនួញផងដែរ។ ដោយឡែកឆ្នាំនេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្ពុជានឹងផ្ដោតលើ «ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ និងសម្ភារៈចម្រុះ» ដោយវេទិកាមួយនេះនឹងនាំយកម្ហូបអាហារ និងភេសជ្ជៈពី២៥ខេត្តក្រុងមកដាក់តាំង ប្រកួតគ្នា ហើយខេត្តមួយអាចនាំយកម្ហូបមកប្រកួត៥មុខ និងបង្អែម២មុខ ជាអ្វីដែលសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានកំណត់។

តាមរយៈការកំណត់នូវចំនួនមុខម្ហូប ក៏ដូចជាមុខបង្អែមខាងលើនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានបង្ហាញពីក្ដីរំពឹងថា កម្ពុជានឹងអាចនាំយកម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តនីមួយៗមកដាក់តាំង និងធ្វើឱ្យអ្នកចូលរួមស្គាល់កាន់តែច្រើន ខណៈដែលកម្ពុជាមានមុខម្ហូបដល់ទៅរាប់ពាន់មុខឯណោះ។

ប្រធានសមាគមរូបនេះបានបង្ហាញពីសក្កានុពលនៃវិស័យម្ហូបអាហារទៅលើគោលដៅទេសចរណ៍ ដោយលោកលើកយកករណីរបស់ប្រទេសថៃមកនិយាយផងដែរ។
លោកមានប្រសាសន៍ថា ៖
“ទេសចរជាច្រើនបានតម្រង់ទៅប្រទេសថៃ ដើរហូបអាហារតាមផ្លូវដ៏សម្បូរបែប ដែលមានតម្លៃធូរថ្លៃនឹងមានអនាម័យល្អ។ កម្ពុជាក៏មិនខ្វះមុខម្ហូបសម្រាប់ទាក់ទាញទេសចរនោះដែរ ក៏ប៉ុន្តែវាទាមទារឱ្យថ្លៃដើមនៃការផលិតទាប និងមានការកែច្នៃម្ហូបជាប្រចាំ ដើម្បីឱ្យភ្ញៀវអាចទទួលបានបទពិសោធន៍ថ្មីៗពីរសជាតិម្ហូបរបស់កម្ពុជា”
លោក ធួន ស៊ីណាន បានបន្តថា ៖
“ម្ហូបអាហារគឺសំខាន់ណាស់ មិនមែនតែក្នុងវិស័យទេសចរណ៍ទេ! វាជាចំណែកដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយវាជារឿងមិនគួររំលងដែលយើងប្រើប្រាស់ម្ហូបជាភាពទាក់ទាញទេសចរ”
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅឯឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះនឹងបើកឱ្យបណ្ដាប្រទេសក្នុងអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មខ្មែរ ដែលរំពឹងថាអាចមានអ្នកចូលរួមប្រមាណ ៥០ម៉ឺននាក់ ជាមួយស្តង់ផលិតផលចំនួន៧០០ស្តង់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-to...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគោលការណ៍គ្រឹះចំនួន៣ ដល់វិនិយោគិនចិន ...

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្...

ធនាគារកណ្តាលចិនបានប្រមូលទិញមាសបន្ថែមចំនួន ២០,២ តោន ចូលក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែសីហា ដែលជាកម្រិតទិញប្រចាំខែខ្ពស់បំផ...

ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...

កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប
កម្មវិធីពិសេសរបស់ AMS ECONOMY
























































