AMS Economyវិស័យឯកជន ផ្តើមប្រើបច្ចេកវិទ្យាឌីជីថលដើម្បីកាត់បន្ថយចំណាយបង្កើនប្រាក់ចំណេញ
ភ្នំពេញ ៖ ក្នុងគោលបំណងកាត់បន្ថយខ្ទង់ចំណាយដែលមិនចាំបាច់នៃថ្លៃដើម និងបង្កើនប្រាក់ចំណូលនៅក្នុងបរិបទដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មភាគច្រើន ជាពិសេសស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា កំពុងស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រនានា ដើម្បីអាចដោះស្រាយស្ថានការណ៍ ជាមួយនឹងជម្រើសនៃការប្រើប្រាស់បច្ចេកវិទ្យាអាជីវកម្មបែបឌីជីថលជាជំនួយដែលគាំទ្រដោយក្រសួងពាណិជ្ជកម្ម។
ជាជំនួយក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គមួយចំនួនដែលតែងកើតមានទៅលើម្ចាស់អាជីវកម្មធុនតូច និងមធ្យម កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានអនុញ្ញាត និងប្រកាសដំណើរការកម្មវិធីបណ្តុះបណ្តាលស្ដីពីអាជីវកម្មបែបឌីជីថល ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនានារបស់អ្នកវិនិយោគ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម គឺមានសារសំខាន់បំផុត ដែលអាចជួយសម្រួលដល់អាជីវកម្មស្ទើរគ្រប់ប្រភេទទាំងអស់។
លោកជំទាវបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹង និងលើកកម្ពស់សហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងលើពិភពលោក។

លោកជំទាវ តឹករ៉េត កំរង បានបញ្ជាក់ថា ៖
«សមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឡើងដើម្បីជាប្រយោជន៍រួមរបស់បណ្តាអ្នកវិនិយោគ ក៏ដូចជាម្ចាស់អាជីវកម្មនៅទូទាំងប្រទេសរួមមានដូចជា ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម»

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte Insurance ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បាន និងកំពុងជ្រើសយកបច្ចេកវិទ្យាធ្វើជាជំនួយនៅក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន ដែលអាចជួយកាត់បន្ថយថ្លៃដើមបានយ៉ាងមានប្រសិទ្ធភាព ដោយក្នុងនោះភាគច្រើនត្រូវបានគេកត់សម្គាល់ទៅលើស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារឯកជន ដូចជាធនាគារអេស៊ីលីដា និងធនាគារ ABA ដែលអាចរកបានចំណូល និងប្រាក់ចំណេញក្នុងស្ថានភាពដែលកំពុងប្រឈម។
លោកបានពន្យល់ថា ករណីធនាគារ អេស៊ីលីដា និងធនាគារ ABA អាចចំណេញ ដោយសារតែធនាគារទាំង២នេះធ្វើបានយ៉ាងល្អ ដោយបានធ្វើការវិនិយោគយ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យា និងការផ្តល់ជូនឌីជីថល និងអត្រាប្រើប្រាស់របស់អតិថិជនរៀងៗខ្លួន។ ទន្ទឹមនឹងដំណាក់កាលកូវីដ-១៩ ដែលភាគច្រើនរងផលប៉ះពាល់ ការប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ Financial Technolog បែរជាមានការកើនឡើងទៅវិញដោយសារប្រជាជនគាត់ជៀសវាងការប្រើប្រាស់សាច់ប្រាក់គាត់ប្រើសេវាដឹកជញ្ជូន និងបច្ចេកវិទ្យាដែលជាផ្នែកមួយធ្វើឱ្យស្ថាប័នទាំងដែលវិនិយោគខ្លាំងទៅលើបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង។
លោក យក់ ចំរើនឬទ្ធិ បានអាះអាងថា ៖« ចំពោះអ្វីដែលជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺដើម្បីថ្លៃដើមគាត់ទាប។ នៅក្នុងសម័យកូវីដនេះ ការប្រើប្រព័ន្ធបច្ចេកវិទ្យាគ្មានអ្វីក្រៅពីធ្វើឱ្យតម្លៃដើមទាបនោះទេ។ ព្រោះតែកាលណាថ្លៃដើមគាត់ទាប គាត់មានការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះអ្នកដែលទទួលបានប្រយោជន៍សេដ្ឋកិច្ចពីផលចំណេញនៃកំណើនធនាគារ គឺមានច្រើនទាំងអ្នកវិនិយោគ ម្ចាស់ភាគហ៊ុន អតិថិជន និងប្រជាពលរដ្ឋផងដែរ ហើយគេក៏មិនអាចអត់ធនាគារបានទេ ព្រោះជាអ្នកគ្រប់គ្រងការចរារណ៍ហិរញ្ញវត្ថុសម្រាប់ប្រទេស»។
គួរបញ្ជាក់ថា អាជីវកម្មបែបឌីជីថល (Digital Business) នេះមិនមែនជាគោលដៅអាជីវកម្ម ឬមិនសំដៅទៅលើអាជីវកម្មដែលពឹងផ្អែកទាំងស្រុងទៅលើតែបច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែវាគឺជាដំណើរការអាជីវកម្មមួយដែលចាំបាច់ត្រូវធ្វើឱ្យគ្រប់ផ្នែកនៃដំណើរការផលិតផល ឬសេវាកម្មមានល្បឿនលឿនជាងមុន ហើយអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម រៀបចំផែនការយុទ្ធសាស្ត្រទុកជាមុន ដើម្បីទាញយកលទ្ធផលដែលល្អប្រសើរជាងមុនផងដែរ។
ជាមួយគ្នានេះដែរ អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវការឱ្យមានការច្របាច់បញ្ចូលគ្នានូវចំណុចសំខាន់ចំនួន៣ គឺមនុស្សត្រូវធ្វើការគ្រប់គ្រងព័ត៌មានដោយស្វ័យប្រវត្តិ និងទំនាក់ទំនងវៃឆ្លាតតាមបែបឌីជីថល។ ការធ្វើអាជីវកម្មបែបឌីជីថលនេះ គឺជាការច្នៃប្រឌិតខ្ពស់ និងត្រឹមត្រូវ ហើយអាចផ្តល់មកវិញនូវភាពជោគជ័យ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា បង្កើនចង្វាក់ផលិតកម្ម កាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការ បង្កើនអត្ថប្រយោជន៍ជូនអតិថិជន ផ្តល់លទ្ធភាពក្នុងការបង្កើតទីផ្សារថ្មី និងពង្រឹងយីហោអាជីវកម្មបានកាន់តែប្រសើរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























