AMS Economyរដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បញ្ហាក្នុងវិស័យកសិកម្មគឺជាការវិវត្តន៍ថ្មី
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យកសិកម្មនៅមានបញ្ហាស្មុគស្មាញច្រើន ដែលចាំបាច់ត្រូវមានការដោះស្រាយឱ្យបានល្អ ហើយឥឡូវនេះក្រសួងកំពុងដោះស្រាយបញ្ហាជាបន្តបន្ទាប់ និងត្រូវបន្តដោះស្រាយដោយប្រើពេលវេលាយូរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មានស្តីពី «វិស័យកសិកម្មនៅកម្ពុជា» កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារតែមានការវិវត្តន៍ថ្មី និងភាពរីកចម្រើនរបស់វិស័យកសិកម្ម ទើបបញ្ហាមួយចំនួនបានកើតមានឡើងនៅក្នុងវិស័យមួយនេះ។

ឯកឧត្តមបានថ្លែងថា ៖
“ពីមុនយើងនៅខ្វះសព្វគ្រប់ មិនមានអ្វីហូបគ្រប់គ្រាន់ តែបច្ចុប្បន្ននៅក្នុងបណ្ដាញសង្គមគេនិយាយថាទីផ្សារកសិផលលក់មិនបានថ្លៃ កង្វះទីផ្សារ ទីផ្សារមានន័យថាម៉េច? ប្រជាពលរដ្ឋតែងនិយាយថា ផលិតផលកសិកម្ម ដែលគាត់ផលិតបានតែងតែលក់មិនបានថ្លៃ ខ្វះទីផ្សារ តែខ្ញុំឃើញថា ទីផ្សារយើងមិនខ្វះទេ ប្រជាជនមានលទ្ធភាពទិញបានរបស់ច្រើនណាស់ ហើយមិនមែនមានន័យថាប្រជាជនមិនមានអ្វីទិញនោះទេ។ ភាពច្រើនសម្បូរបែប ទើបធ្វើឱ្យតម្លៃមិនអាចបានថ្លៃ ដូចពេលដែលខ្វះ”
ឯកឧត្តម ឌិត ទីណា បានលើកឡើងបន្តថា ៖
“យើងត្រូវដឹងថា ពីមុនយើងធ្វើដើម្បីតែហូប និងសម្រាប់សន្តិសុខស្បៀងគ្រួសារ។ តែយើងបានកែប្រែពីធ្វើសម្រាប់តែហូប និងរក្សាសន្តិសុខស្បៀងគ្រួសារ មកជាការសម្រាប់លក់ និងធ្វើអាជីវកម្ម។ នេះជាបញ្ហាថ្មីដែលកើតឡើង ដូច្នេះការលេចឡើងនូវបញ្ហាថ្មីនេះមិនមែនតែកសិកម្មនោះទេ ពោលគឺឱ្យតែយើងធ្វើអាជីវកម្មគឺតែងតែមានហានិភ័យ។ ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា ទាំងក្នុងលក្ខណៈសេដ្ឋកិច្ច ទាំងលក្ខណៈគ្រួសារ ទាំងការធ្វើអាជីវកម្ម មិនមែនការចិញ្ចឹមបែបលក្ខណៈគ្រួសារធ្វើឱ្យមានប្រាក់ចំណេញនោះទេ”
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា បើធ្វើកសិកម្ម ទាំងការចិញ្ចឹមសត្វ ទាំងការបង្កបង្កើនផលបែបអាជីវកម្មដើម្បីរកប្រាក់ចំណេញគឺជាការពិបាក ព្រោះមានការប្រកួតប្រជែងច្រើនដែលមិនដូចទីផ្សារកាលពីសម័យមុននោះទេ។ ដូច្នេះកសិករក៏ត្រូវចេះស្វែងរកវិធីសាស្រ្តផ្សេងៗដើម្បីអាចទទួលបានប្រាក់ចំណេញ។ បើសិនជាកសិករនៅតែបន្តធ្វើដដែលៗគ្មានការផ្លាស់ប្ដូរទម្លាប់ និងវិធីសាស្ត្រនោះទេ នោះលទ្ធផលដែលទទួលបានគឺប្រាកដជាលទ្ធផលដដែល។
ឧទាហរណ៍ ដូចជាបញ្ហាស្រូវ ដែលរដ្ឋាភិបាលកំពុងទប់បញ្ហាតម្លៃកុំឱ្យវាចុះថោកត្រឹមរោងម៉ាស៊ីនកិនស្រូវ ព្រោះការទិញប្រសិនបើជាប្រភេទស្រូវត្រូវស្តង់ដារ(ពូជសុទ្ធ ច្រូតកាត់ទាន់ពេល គុណភាពល្អ…។ល។) នោះខាងរោងម៉ាស៊ីនទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែបើស្រូវគ្មានគុណភាព ខុសលក្ខខណ្ឌ នោះស្រូវមិនអាចលក់បានថ្លៃល្អទេ ។ នេះបើតាមការពន្យល់របស់ឯកឧត្តម ឌិត ទីណា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បញ្ហាទាំងអស់នេះគឺត្រូវការនិយាយត្រង់ទៅត្រង់មក រាល់មតិរិះគន់ ប្រសិនជាការលើកឡើងទាំងនោះជារឿងត្រឹមត្រូវ លោកនឹងយកមកពិចារណា និងកោតសរសើរ ប៉ុន្តែប្រសិនបើការលើកឡើងគ្រាន់តែជាមតិគ្មានហេតុផលនោះនឹងមិនចាំបាច់មានការពន្យល់ទៅវិញឡើយ ព្រោះគ្មានតម្លៃ។ ម៉្យាងវិញទៀត ប្រសិនបើអ្នករិះគន់នោះមានជំនាញច្បាស់ ចេះធ្វើពិតប្រាកដ នឹងត្រូវបានអញ្ជើញហៅមកជួយ ដើម្បីធ្វើឱ្យចេញជាលទ្ធផលល្អតែម្តង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























