AMS Economyវឌ្ឍនភាព ៖ ផ្នែកខ្លះនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ស្ទើរតែ១០០ភាគរយ
ព្រះសីហនុ ៖ ក្រោមការអនុវត្តទៅតាមគម្រោង និងផែនការមេដែលបានដាក់ចេញ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅការិយាល័យគ្រប់គ្រងគម្រោងទី៣សម្រេចបានជាង៩០ភាគរយហើយ ខណៈដែលគម្រោងសរុបសម្រេចបានប្រមាណជាង៥១ភាគរយ។

តាមរយៈរបាយការណ៍ដែលបង្ហាញដោយការិយាល័យគ្រប់គ្រងគម្រោងទី៣ គិតត្រឹមរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលនៃការសាងសង់សម្រេចបានគួរជាទីមោទនដោយក្នុងនោះមានផ្នែកខ្លះនៃគម្រោងត្រូវបានសម្រេច១០០ភាគរយ និងផ្នែកខ្លះទៀតសម្រេចបានជាង៦០ភាគរយ ដែលអាចនឹងបញ្ចប់នៅក្នុងអំឡុងខែក្រោយនេះ។
នៅក្នុងរបាយការណ៍ដដែលបានលម្អិតថា ចម្ងាយចាប់ផ្តើម និងបញ្ចប់នៃការិយាល័យគ្រប់គ្រងគម្រោងទីបីគឺរាប់ចាប់ពីចំណុច K80+000 ដល់ K120+000 មានប្រវែងសរុប ៤០គីឡូម៉ែត្រ ដោយក្នុងនោះការសាងសង់គ្រឹះទន់បានបញ្ចប់ ១០០ភាគរយ ការជីកជម្រៅដីបានបញ្ចប់ ១០០ភាគរយ ការបំពេញសរុបត្រូវបានបញ្ចប់៩៨ភាគរយ ការដាក់លូឆ្លងកាត់ដែលមាន១២៣កន្លែងត្រូវបានបញ្ចប់១០០ភាគរយ សំណង់គ្រឹះសរុបដែលមាន៦២៧ដើម ត្រូវបានបញ្ចប់១០០ភាគរយ។

ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងក្រោម (Pile cap) សម្រេចបាន៧៣កន្លែង ស្មើនឹប្រមាណ៩៨,៦៥ភាគរយ, សសរស្ពានសម្រេចបានចំនួន២១២ដើម ក្នុងអត្រា ៨៩ភាគរយ, គម្របផ្នឹម(Bent cap) ចំនួន២១១ ក្នុងអត្រា៩៣ភាគរយ, ការដំឡើងផ្នឹម (Beam slab)សរុបចំនួន៨៤៨ សម្រេចបានប្រមាណ ៧៤ភាគរយ, ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៥០,៥គីឡូម៉ែត្រ ត្រូវបានបញ្ចប់ប្រមាណ៦៣ភាគរយ , ស្រទាប់មូលដ្ឋានក្រួសពិសេសសម្រេចបាន ៣៥,៤គីឡូម៉ែត្រ ក្នុងអត្រាប្រមាណ ៤៤,២ភាគរយ, ស្រទាប់ក្រោមកៅស៊ូប្រវែង ២៩,៦គីឡូម៉ែត្រ សម្រេចបានក្នុងអត្រាប្រមាណ ៣៧ភាគរយ។

ដោយឡែកសម្រាប់ផែនការសាងសង់នៅខែក្រោយនេះរួមមាន ស្ពានចំនួន២៤ គម្របផ្នឹម៣ សាងសង់ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៧គីឡូម៉ែត្រ ស្រទាប់មូលដ្ឋានក្រួសពិសេស១១គីឡូម៉ែត្រ និងស្រទាប់ក្រោមកៅស៊ីប្រវែង១៣គីឡូម៉ែត្រ។
គួររំលឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង 190គីឡូម៉ែត្រតភ្ជាប់ពីភូមិ1 សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ សម្រេចបានប្រមាណ 51.35ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2023ខាងមុខនេះ។
ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន 99.9ភាគរយ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ 8.30គីឡូម៉ែត្រ ខេត្តកណ្តាល 9.10គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ 80.80គីឡូម៉ែត្រ ខេត្តកោះកុង 1.92គីឡូម៉ែត្រ និងខេត្តព្រះសីហនុ 89.89គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ 2,000លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























