AMS Economyសម្ដេចតេជោ ហ៊ុន សែន ៖ ការផ្តល់ស្រូវពូជ និងពូជដំណាំ ជាដំណោះស្រាយរយៈពេលយូរសម្រាប់ការស្ដារឡើងវិញ
ពោធិ៍សាត់ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាទាក់ទងជាមួយនឹងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគ្រាន់តែការដោះស្រាយបញ្ហាស្បៀងដែលជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះទេ តែការផ្តល់ស្រូវពូជជូនកសិករ ក៏ជាកត្តាដែលត្រូវយកចិត្តទុកដាក់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងជាដំណោះស្រាយរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីចុះចែកស្រូវពូជដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ៥១៤៥គ្រួសារនៅខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ការចែកស្រូវពូជមិនបានបែងចែករវាងដីតូច ឬធំនោះទេ គឺចែក ១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នា ហើយរំពឹងថា អ្នកដែលមានដីតូចនៅពេលសល់ស្រូវពូជអាចចែករំលែកទៅឱ្យអ្នកមានដីធំ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំពឹងដែរថា ប្រជាកសិករនឹងប្រឹងប្រែងបង្កបង្កើនផលឡើងវិញបន្ទាប់ពីបានស្រូវពូជ ហើយការចែកជូនស្រូវពូជនេះ ដើម្បីមានលទ្ធភាពបង្កបង្កើនផល ហើយបើយោងទៅលើបញ្ហាទឹកដែលកំពុងស្រកយឺត បង្កលក្ខណៈឱ្យមានលទ្ធភាពបង្កបង្កើនផលតទៅទៀត ជាពិសេសគឺលើដំណាំស្រូវ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖
“យើងបានដឹងហើយថាការជួបប្រទះនៃបញ្ហាគ្រោះធម្មជាតិនេះគឺមិនមែនគ្រប់តែក្រុមគ្រួសារទាំងអស់នោះទេ។ អ្នកខ្លះអាចស្តារឡើងវិញបាន ប៉ុន្តែអ្នកដែលមិនមានលទ្ធភាពស្តារឡើងវិញ យើងអាចផ្តល់ពូជដំណាំក្នុងរយៈពេលខ្លី គេហៅថាដំណាំរួមផ្សំដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់ដីដែលពុំមានប្រភពទឹកគ្រប់គ្រាន់នោះបង្កើនផលក្នុងរយៈពេលខ្លីនេះគឺជាដំណោះស្រាយសម្រាប់បញ្ហាប្រឈម ដែលយើងបាននឹងកំពុងជួបប្រទះនៅទីនេះ”
សូមបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់ក៏ជាខេត្តមួយដែលបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ផ្សេង បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣ ៧៧៥គ្រួសារស្មើនឹង ចំនួន ៦ ៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន១៧៤គ្រួសារ ហើយក្នុងនោះក៏មានការលង់ទឹកបាត់បង់ជីវិតចំនួន៤នាក់ដែរ ។

ក្រៅពីនេះ ទឹកជំនន់ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួនពីរកន្លែង វត្ត និងវិហារសាសនាចំនួន ១៦កន្លែង ផ្លូវកៅស៊ូចំនួន ៣ ០៥០ម៉ែត្រ, ផ្លូវក្រួសក្រហមចំនួន ៩២ ១១៥ម៉ែត្រ, អណ្តូងទឹកចំនួន ៩៦កន្លែង, ស្រះទឹកចំនួន ៦៦កន្លែង, បង្គន់ចំនួន ២ ៣១១កន្លែង ។ នេះបើយោងតាមលោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងនៅក្នុងរបាយការណ៍ ។
លោក ចេង ឡៃ បានឱ្យដឹងថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩ ៥៩៦ហិកតា, ខូចខាតស្រូវចំនួន ៩ ៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦ ៦៦៨ហិកតា, ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣ ០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣ ២០៩ហិកតា។
ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះ។ លោកអភិបាលស្តីទីខេត្ត ក៏បានឱ្យដឹងដែរថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១ ០៣២គ្រួសារ ក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារ និងស្រុកក្រគរចំនួន ៨២៧គ្រួសារ។ បន្ថែមពីលើនោះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានទទួលអង្ករចំនួន១០០ តោនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























