AMS Economyអ្នកខេត្តពោធិ៍សាត់ផ្តល់ពិសោធន៍ពីការដាំដើមក្រូចពោធិ៍សាត់ទទួលបានផលល្អ
ពោធិ៍សាត់ ៖ ដំណាំក្រូចពោធិ៍សាត់ដែលធ្លាប់តែសម្បូរខ្លាំងនៅក្នុងខេត្តបាត់ដំបង និងជាផ្លែក្រូចដែលមានរសជាតិជូរអែមឆ្ងាញ់ សម្បកស្ដើង សាច់ ឬក្លែបធំល្អ មានទីផ្សារទូលាយនោះ បច្ចុប្បន្ននេះភាគច្រើនជាក្រូចរបស់កសិករនៅខេត្តពោធិ៍សាត់ ព្រោះពលរដ្ឋកាន់តែច្រើននាំគ្នាដាំដំណាំហូបផ្លែប្រភេទនេះ ហើយមានចម្ការធំៗនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

កាលពីមុន បើគេចង់ទិញក្រូចពោធិ៍សាត់ គេត្រូវទៅទិញនៅខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្ន ក្រូចដ៏មានរសជាតិឈ្ងុយឆ្ងាញ់ប្រភេទ គេអាចទិញបាននៅខេត្តពោធិ៍សាត់ និងមានតម្លៃសមរម្យ ព្រោះកសិករជាច្រើនបាននាំគ្នាបង្កើនការដាំក្រូចពោធិ៍សាត់នេះបានរាប់ពាន់ហិកតាឯណោះ ហើយចម្ការមួយចំនួនបានចាប់ផ្តើមហុចផលជាបណ្តើរៗទៀតផង។

អ្នកស្រី មួន ចាន់ធា ជាកសិករម្នាក់នៅភូមិពាម ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចែករំលែកបទពិសោធន៍ដាំដើមក្រូចពោធិ៍សាត់ផ្ទាល់ខ្លួនថា ក្រូចពោធិ៍សាត់អាចដាំបាននៅលើដីកណ្ដេង ព្រោះមិនជាំទឹក និងមានប្រភពទឹកនៅក្បែរដើម្បីស្រោចស្រព។ រណ្ដៅសម្រាប់ដាំកូនក្រូច ត្រូវជីកទំហំ៤តឹក ៤ជ្រុង និងមានជម្រៅ៤តឹកដូចគ្នា បន្ទាប់មកត្រូវប្រមូលសំរាមដាក់ក្នុងរណ្ដៅដុតបំពក់បាតរណ្ដៅឱ្យបានកន្លះខែមុននឹងដាក់ដាំ។ ក្នុងករណីមិនប្រើថ្នាំ ជី ឬថ្នាំការពារ អាចនឹងមានសត្វល្អិតស៊ីឫសកូនដើមក្រូចនៅតាមបាតរណ្ដៅ។
អ្នកស្រីបានបញ្ជាក់ថា ៖
«បើយើងមានថវិកា យើងទិញជីដាក់ទ្រាប់បាត ហើយរំលងបានមួយខែបន្ទាប់ពីដាំរួច ត្រូវចាប់ផ្ដើមជីដាក់តាមគល់កូនដើមក្រូច ដោយពេលកូនក្រូចនៅតូច យើងដាក់ត្រឹមកន្លះគីឡូក្រាមក្នុងមួយគុម្ព។ ដល់ធំឡើងបានអាយុ ១ឆ្នាំ ឬ ២ឆ្នាំ ត្រូវដាក់ ១គីឡូក្រាមក្នុង ១ដើម។ លុះដល់ពេលវាធំ ក្នុង ១ឆ្នាំគេដាក់ជី ២ដងរៀងរាល់ ៥ខែ និងខែ១០ ម្ដង។ ខ្ញុំប្រើជីដែលល្អ ហើយជីនោះគឺជាជីធម្មជាតិ»

អ្នកស្រី មួន ចាន់ធា បានបញ្ជាក់ថា ការលះសម្អាតមែកក្រូច និងសម្អាតស្មៅនៅតាមគល់ដើមក្រូច ត្រូវធ្វើជាប្រចាំ បើកសិករមើលថែទាំដើមក្រូចបានល្អនោះ រយៈពេល៣ឆ្នាំក្រោយពេលដាំ ក្រូចនឹងចាប់ផ្ដើមផ្កា និងហុចផលជាបណ្ដើរៗ ប៉ុន្តែពេលនោះ គេមិនគួរបណ្ដោយឱ្យក្រូចផ្លែរាប់រយផ្លែក្នុង១ដើមនោះទេ ព្រោះដើមក្រូចអាយុ ៣ឆ្នាំនៅខ្ចីណាស់ អាចប្រឈមនឹងការរលើងឫស អន់ដើម ឬងាប់ជាដើម។

ក្រូចពោធិ៍សាត់គ្រប់អាយុ ៤ឆ្នាំ ចាប់ផ្ដើមផ្ដល់ផលពេញដៃតែម្ដង ដោយក្នុង ១ឆ្នាំផ្ដល់ផលបាន២ដង។ តែទោះជាយ៉ាងណា កសិករក៏មិនគួរទុកឱ្យវាផ្លែជ្រែកពេញដើមពេក ដែលនាំឱ្យផ្លែមិនសូវធំ និងមិនសូវមានទឹកល្អ ឬដើមចុះខ្សោយនៅរដូវប្រមូលផលក្រោយៗទៀត។ ស្របពេលគ្នានោះ កសិករត្រូវបន្តរក្សាការស្រោចទឹក បន្ថែមជី និងជម្រះស្មៅតាមគល់ជាប់ជានិច្ច ហើយត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃកុំឱ្យវាមូរស្លឹក ឬទិចក្ដិបផ្លែក្រូចបណ្ដាលឱ្យស្អុយខូចទិន្នផល។
ចម្ការក្រូច អ្នកស្រី ចាន់ធា មានក្រូចចំនួន ១ ៧០០ដើមក្នុងផ្ទៃដី ៤ហិកតា ដែលអ្នកស្រីកំពុងប្រមូលផល។ ក្រូចទាំងនេះ អ្នកស្រីបានម៉ៅទៅឱ្យឈ្មួញក្នុងឆ្នាំ ២ដង និងលក់ជាបន្ទាប់បន្សំទៀត។ ចំណែកឯតម្លៃលក់រាយវិញ គឺ១ឡូ ឬ ១២ផ្លែ លក់បានចន្លោះពី 8ពាន់ ទៅជាង១ម៉ឺនរៀល។ បើលក់គិតជាផ្លូន (៤០ផ្លែ) គឺក្នុង ១ផ្លូនលក់បាន ៣៥ ០០០រៀល ទៅ ៤០០ ០០០រៀល ដោយពេលមុន អ្នកស្រីក៏ធ្លាប់ដឹកទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញផងដែរ។
អ្នកស្រីបានប្រាប់ថា ចម្ការក្រូចពោធិ៍សាត់នេះបច្ចុប្បន្នអ្នកស្រីបាន និងកំពុងពង្រីកការដាំដុះក្រូចពោធិ៍សាត់បន្ថែមទៀត ដែលជ្រើសរើសយកពូជដែលល្អ មាននៅក្នុងស្រុកស្រាប់មកដាំ ដោយបានពង្រីកផ្ទៃដីបានប្រមាណ៧ហិកតាទៀត ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើមក្រូចទាំងនោះនឹងផ្តល់ផល និងបន្ថែមប្រាក់ចំណូលដល់អ្នកស្រីជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា ការទទួលទានក្រូចពោធិ៍សាត់ជាប្រចាំអាចជួយបំប៉នសុខភាពរាងកាយ និងស្បែកបានយ៉ាងល្អ ជាពិសេសអាចកាត់បន្ថយនូវភាពប្រឈមនឹងជំងឺផ្សេងៗជាច្រើនដូចជា ៖
១-ជំងឺដាច់សសៃឈាមខួរក្បាល ៖ សមាគមន៍បេះដូងអាមេរិកបានផ្តល់អនុសាសន៍ថា អ្នកគួរទទួលទានផ្លែក្រូចឲ្យបានច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានដល់ទៅ ១៩ ភាគរយ។
២-សម្ពាធឈាម ៖ តាមរយៈការទទួលទានអាហារមានជាតិសូដ្យូមទាប និងផ្លែក្រូច ឬទឹកក្រូចជាប្រចាំនោះកម្រិតនៃសម្ពាធឈាមរបស់អ្នកនឹងថយចុះគួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺសម្ពាធឈាមឡើងខ្ពស់។ ផ្លែក្រូច មានផ្ទុកនូវជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពកាត់បន្ថយអាត្រានៃការស្លាប់ដោយសារបញ្ហាសុខភាពផ្សេងៗបានដល់ទៅ ២០ ភាគរយ។
៣-ជំងឺមហារីក ៖ ផ្លែក្រូច និងទឹកក្រូច អាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ជំងឺមហារីកគ្រាប់ឈាមចំពោះកុមារ ជាពិសេសប្រសិនបើពួកគេបានទទួលទានចាប់ពីវ័យ ២ឆ្នាំឡើង។ ក្រូចមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកសស៊ីតកម្មមួយមានប្រសិទ្ធិភាពកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ ផ្លែក្រូច ក៏មានផ្ទុកជាតិសសៃ ហើយការទទួលទានអាហារមានជាតិសសៃខ្ពស់ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកចុងពោះវៀនធំ។
៤-សុខភាពបេះដូង ៖ សុខភាពបេះដូងល្អ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ក្រូចមានប្រសិទ្ធិភាពរក្សាសុខភាពបេះដូងបានតាមរយៈសារធាតុចិញ្ចឹមជាច្រើនដែលវាមានផ្ទុក រួមបញ្ចូលទាំងវីតាមីន C, ជាតិសសៃ និងប៉ូតាស្យូម។
៥-ជំងឺទឹកនោមផ្អែម ៖ ផ្លែក្រូច អាចជួយកម្ចាត់ជំងឺទឹកនោមផ្អែម ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី ១ ក៏ព្រោះបរិមាណនៃជាតិសសៃដែលវាមានផ្ទុក។ ការទទួលទានអាហារផ្លែឈើដែលសម្បូរទៅដោយជាតិសសៃជាប្រចាំ គឺអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។ ក្រូច ក៏មានប្រយោជន៍ និងជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ តាមរយៈជាតិសសៃដែលវាមានផ្ទុកជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិខ្លាញ់, អាំងស៊ុយលីន និងជាតិស្ករក្នុងឈាម។
៦. សុខភាពស្បែក ៖ ផ្លែក្រូច មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយជួយការពារប្រឆាំងការបំផ្លាញស្បែក ដោយសារជាតិពុល និងពន្លឺព្រះអាទិត្យ។ វីតាមីន C ក៏ជួយកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងបន្តឹងស្បែកផងដែរ។ វីតាមីននេះ គឺចាំបាច់ណាស់ក្នុងការបង្កើតកូឡាជែនដែលជាប្រូតេអ៊ីនមួយក្នុងរាងកាយទទួលខុសត្រូវទប់ស្កាត់បញ្ហាចាស់តាមវ័យនៃស្បែក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























