AMS Economyកម្ចីអចលនទ្រព្យកើនឡើងខ្ពស់ ប៉ុន្តែអ្នកជំនាញថាមិនទាន់ដល់កម្រិតមានវិបត្តិហិរញ្ញវត្ថុនៅឡើយ
ភ្នំពេញ ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ គណនីនៃកម្ចីផ្នែកអចលនទ្រព្យមាន ១១,៨២% ដែលចំនួនសមតុល្យទឹកប្រាក់កម្ចីទាំងនេះឈានទៅលើសពីពាក់កណ្ដាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលដែលមាន ៥៤,១៥%។ នេះបើយោងតាមរបាយការណ៍នៃត្រីមាសទី៤ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីពេលកន្លងទៅ។

កំណើនដ៏ខ្លាំងក្លានៃប្រាក់កម្ចីសម្រាប់ប្រើប្រាស់លើវិស័យអចលនទ្រព្យនេះ បានបង្កជាការព្រួយបារម្ភថា ចំនួននេះអាចនឹងរំខានដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល ឬអាចនឹងទាញកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុនាថ្ងៃអនាគត។ យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចមួយរូបបានអះអាងពីទស្សនៈរបស់លោកថា ការធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុហាក់នៅវែងឆ្ងាយពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នណាស់ ហើយរឿងនេះទៀតសោតមិនទំនងនឹងកើតឡើងដូចគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្គាល់ថា វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលជាប់គាំង ខណៈវិស័យផ្សេងបាន និងកំពុងរើបឡើងម្ដងបន្តិចៗទៅហើយនោះ។ លោកបន្តទៀតថា ការជាប់គាំងនេះ ក៏មិនទាន់អាចរកឃើញដំណោះស្រាយបាននាពេលឆាប់ៗនេះដែរ ពោលគឺត្រូវការពេលមួយរយៈទៀត។

លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖
“បើទោះបីជាបែបនេះក្ដី ខ្ញុំគិតថា យើងមិនទាន់ដល់ធ្លាក់ចូលទៅក្នុងកម្រិតនៃវិបត្តិហិរញ្ញវត្ថុនៅឡើយទេ! ព្រោះការផ្ដល់ឥណទាននេះត្រូវបានសិក្សាច្បាស់លាស់អំពីអ្នកខ្ចីឥណទានដើម្បីទៅទិញអចលនទ្រព្យនោះ ថាតើគាត់អាចមានលទ្ធភាពសងត្រលប់មកវិញដែរឬទេ?”
យ៉ាងណាមិញ មូលហេតុនៃការកើនឡើងប្រាក់កម្ចីយកទៅប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យនេះ គឺកើតចេញពីមនុស្សមួយចំនួនបានបោះបង់អចលនទ្រព្យរបស់ខ្លួន ដោយមិនអាចទ្រទ្រង់ស្ថានការបាន។ ពួកគេត្រូវបង្ខំចិត្តលក់ដើម្បីយកប្រាក់ទៅសងធនាគារ ខណៈដែលខ្លួនមិនមានចំណូល ហើយក្នុងពេលជាមួយគ្នានេះ ប្រជាជនមួយចំនួនទៀតមើលឃើញពីឱកាសនៃការលក់អចលនទ្រព្យព្រោងព្រាតជាមួយនឹងតម្លៃធូរថ្លៃ ពួកគេក៏សម្រេចទិញយក ហើយក្នុងនោះក៏មានអ្នកប្រើប្រាស់ឥណទានផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























