AMS Economyប្រធាន GRA ៖ ការទិញ-លក់លើទីផ្សារអចលនទ្រព្យចាប់ផ្តើមកម្រើកឡើងវិញបន្តិច
ភ្នំពេញ ៖ ក្រោយការចាក់វ៉ាក់សាំងយ៉ាងទូលាយនៅទូទាំងប្រទេសសរុបប្រមាណជាង៧០ភាគរយនៃផែនការ ក៏ដូចជាការបើកឲ្យធ្វើចរាចរណ៍នៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តក្រុងគោលដៅវិនិយោគ គេសង្កេតឃើញថា ប្រភេទអាជីវកម្មមួយចំនួនចាប់ផ្តើមមានសកម្មភាពផុសផុលឡើងវិញ ហើយក្នុងនោះទីផ្សារអចលនទ្រព្យក៏ចាប់កម្រើកឡើងវិញគួរឲ្យកត់សម្គាល់ផងដែរ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ថា ចាប់តាំងពីមានការបើកដំណើរការឱ្យធ្វើចរាចរណ៍ឡើងវិញរហូតមកដល់ពេលនេះ សកម្មភាពទិញលក់នៅក្នុងវិស័យអចលនទ្រព្យមានសកម្មភាពឡើងវិញហើយ ប៉ុន្តែស្ថិតនៅក្នុងសភាពយឺតបន្តិចបើធៀបទៅនឹងកាលពីពាក់កណ្តាលឆមាសទី១ក្នុងឆ្នាំ២០២១។
លោកឧកញ៉ាបានបញ្ជាក់ថា ស្ថានភាពទិញលក់នៅមានភាពយឺតយ៉ាវ ប៉ុន្តែវានៅតែមានសកម្មភាព ជាពិសេសទីផ្សារលំនៅដ្ឋាន និងប្រភេទគម្រោងដីឡូតិ៍។ ភាពយឺតយ៉ាវទាំងនេះ គឺដោយសារតែជំងឺកូវីដ ១៩ ដែលជះឥទ្ធិពលដល់ការប្រកបអាជីវកម្មនានា ក៏ដូចជាបង្កភាពភ័យខ្លាចដល់មនុស្សទូទៅ ហើយកាត់បន្ថយការធ្វើដំណើរ ការជួបជុំដោយផ្ទាល់ ដែលទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ៗដែលជះផលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«បច្ចុប្បន្ននេះ យើងមើលឃើញថា ប្រជាពលរដ្ឋអាចធ្វើដំណើរនៅក្នុងទីក្រុងបាន និងអាចធ្វើដំណើរឆ្លងកាន់ខេត្តក៏បានទៀតនោះ បានធ្វើឱ្យការទិញលក់នៅក្នុងវិស័យអចលទ្រព្យមានសន្ទុះងើបឡើងវិញ បើធៀបទៅនឹងពេលកន្លងទៅ ប៉ុន្តែវានៅមានកម្រិតនៅឡើយ។ ដើម្បីឱ្យមានការទិញលក់ក្នុងវិស័យអចលនទ្រព្យកាន់តែមានសន្ទុះលឿនទៅមុខឡើងវិញ លុះត្រាតែប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល និងទាមទារពេលវេលាបន្ថែមទៀត ដើម្បីមនុស្សចាប់ផ្តើមមានទំនុកចិត្តក្នុងការចេញដើរក្រៅប្រកបមុខជំនួញឡើងវិញ ជាពិសេសអាចទទួលបានចំណូលពីការប្រកបមុខរបរឡើងវិញផងដែរ»
ជាមួយគ្នានេះ លោកឧកញ៉ាក៏បានលើកឡើផងដែរងថា នៅពេលដែលពិភពលោកបានទប់ស្កាត់ជោគជ័យនោះ សេដ្ឋកិច្ចនឹងវិលមករកប្រក្រតីភាពឡើងវិញ ហើយកម្ពុជាក៏នឹងកាន់តែមានភាពល្អប្រសើរបន្ទាប់ពីវិនិយោគិនបរទេសវិលមកកម្ពុជាវិញ ជាពិសេសអ្នកវិនិយោគចិនដែលមានគម្រោងជាច្រើននៅកម្ពុជា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលក៏មានយុទ្ធសាស្ត្រក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























