AMS Economyកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជួយដល់សហគមន៍តាមរយៈរកចំណូលបានពីឬស្សី
យោងតាមរបាយការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ថ្មីៗនេះ បានឱ្យដឹងថា ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ធ្វើពីប្ញស្សី ដែលផលិតដោយក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូចនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ បានកើនឡើងជិតបួនដង គឺពីចំនួន212 ដុល្លារក្នុងឆ្នាំ2019 ដល់ចំនួន806 ដុល្លារក្នុងឆ្នាំ2020។
របាយការណ៍ដដែលបានឱ្យដឹងថា៖
” កំណើននេះបានកើនឡើង ដោយសារក្រុមអាជីវកម្មប្ញស្សីខ្នាតតូចនេះ បានផលិត និងកែច្នៃផលិតផលច្រើនប្រភេទបន្ថែមទៀត ឱ្យមានភាពផ្សេងគ្នា និងបានកែលម្អគុណភាពនៃផលិតផលប្ញស្សីរបស់ពួកគាត់ ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលជំនាញកែច្នៃប្ញស្សី ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្ស ដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងមានការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពីការឈប់ប្រើប្រាស់សម្ភារប្លាស្ទិកមកប្រើប្រាស់សម្ភារ ដែលផលិតពីប្ញស្សីវិញ ”
ក្រុមសហគមន៍ផលិតសម្ភារនេះមានសមាជិកចំនួន 27នាក់ ក្នុងនោះមានស្ត្រី15នាក់ មកពីភូមិចំនួនបី គឺ ភូមិពូចា ពូគង់ និងភូមិអូរច្រា ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្ភារប្រើប្រាស់ ដែលក្រុមសហគមន៍បានផលិតរួមមាន កំសៀវទឹក កែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប ប្រអប់ដាក់ក្រដាសជូតដៃ ទំពក់ព្យួរខោអាវ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់សម្រាប់ដាក់គ្រឿងធ្វើម្ហូប ( ផ្ទះបាយ ) ថូផ្កា និងសម្ភារជាច្រើនផ្សេងទៀត ។

សូមបញ្ជាក់ផងដែរថា ក្រុមសហគមន៍អាជីវកម្មខ្នាតតូច កែច្នៃប្ញស្សី « ស្រែព្រះ » គឺជាសហគ្រាសសហគមន៍ បានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ 2018 ដោយទទួលបានការគាំទ្រថវិកាពីទីភ្នាក់ជំនួយអាមេរិក USAID គម្រោងរេដបូក និងគម្រោងកាំប៉ាស់ ក្នុងគោលបំណងដូចខាងក្រោមនេះ៖
1- ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់សមាជិកនៃក្រុមកែច្នៃផលិតសម្ភារ ផលិតពីប្ញស្សី។
2- បង្ហាញអំពីការប្រើប្រាស់ ធនធានប្ញស្សីនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិស្រែព្រះប្រកបដោយនិរន្តរភាព។
3- លើកទឹកចិត្តសហគមន៍ ឱ្យស្តារឡើងវិញនៃការដាំប្ញស្សី នៅតំបន់ដែលបានកាប់បំផ្លាញ ស្ថិតក្នុងសហគមន៍ តំបន់ការពារធម្មជាតិស្រែព្រះ និងសកម្មភាពអាជីវកម្មសំខាន់ៗ របស់ក្រុមកែច្នៃប្ញស្សីនេះ រួមមានការបណ្តុះ និងដាំប្ញស្សីនៅលើតំបន់ ដែលបានកាប់បំផ្លាញ និងផលិតសម្ភារប្រើប្រាស់ធ្វើពីប្ញស្សី សម្រាប់លក់ ។
ជាមួយគ្នានេះផងដែរ ក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូច«ស្រែព្រះ»ត្រូវបានបង្កើតឡើង និងគាំទ្រ ដោយភ្នាក់ងារជំនួយអាមេរិកក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដែលអង្គការ WCS ជា អ្នកអនុវត្តគម្រោងនេះ។ បច្ចុប្បន្នក្រុមសហគមន៍កំពុងគ្រប់គ្រងព្រៃប្ញស្សីទំហំប្រមាណ 69ហិកតា ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្នុងនោះមានប្ញស្សី4 ប្រភេទ គឺប្ញស្សីថ្ងរ ប្ញស្សីព្រៃ ប្ញស្សីខ្លី និងប្ញស្សីរលាក។
សមាជិកក្រុមនេះបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសប្រមូលផលប្ញស្សី ប្រកបដោយនិរន្តរភាពការរៀបចំធ្វើផែនការអាជីវកម្ម គ្រប់គ្រងសារពើភ័ណ្ឌប្ញស្សី ការបែងចែកផលប្រយោជន៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ សមាជិកក៏អាចប្រើប្រាស់ ចំណូលបានពីការលក់ផលិតផលប្ញស្សីនេះ សម្រាប់ទ្រទ្រង់ការចំណាយក្នុងគ្រួសារ និងរក្សាទុកមួយផ្នែកសម្រាប់ចំណាយលើការងារអភិរក្សព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។
ក្រុមសហគមន៍ផលិតសម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ធ្វើពីប្ញស្សី រីករាយដោយឃើញមុខរបរអាជីវកម្មរបស់ពួកគាត់មានដំណើរការល្អ។ ពួកគាត់សង្ឃឹមថានឹងបន្តលក់ផលិតផលប្ញស្សី កែច្នៃពង្រីកផ្ទៃដីដាំប្ញស្សីបន្ថែម ដើម្បីស្តារតំបន់ ដែលបានកាប់បំផ្លាញឡើងវិញនៅទូទាំងសហគមន៍ការពារធម្មជាតិ សិក្សារវាយតម្លៃអំពីតម្រូវការទីផ្សារ និងលទ្ធភាពក្នុងការផលិតប្រភេទសម្ភារប្ញស្សីផ្សេងៗទៀត៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY





















































