AMS Economyរាជរដ្ឋាភិបាល ៖ ការទទួលចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋកម្ពុជា
ការទទួលចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចសម្រាប់មន្ត្រីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធ ព្រមទាំងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ខណៈវ៉ាក់សាំង ប្រឆាំងនឹងជំងឺ COVID -19 នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី11 ខែមេសា ឆ្នាំ2021បានចេញអនុក្រឹត្យស្តីពីកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងCovid-19 ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការការរាតត្បាតនៅកម្ពុជា។
យោងតាមអនុក្រឹត្យ5 ជំពូកនិង 8 មាត្រាកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងនឹងពាក់ព័ន្ធ នឹងមន្ត្រី រាជការ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិនិងតុលាការក៏ដូចជា កងកំលាំងប្រដាប់អាវុធ ចៅក្រម និងព្រះរាជអាជ្ញា។ ការចាក់វ៉ាក់សាំងនេះក៏ជាកត្តាចាំបាច់សម្រាប់បុគ្គលមួយចំនួនដោយផ្អែកលើស្ថានភាពការងារ ឬអាជីពរបស់ពួកគេដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។
អនុក្រឹត្យបានគូសបញ្ជាក់ថា អ្នកដែលមិនអាចទទួលការចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាពដែលត្រូវបានបញ្ជាក់ដោយមន្ត្រីសុខាភិបាលដែលមានសមត្ថភាពនឹងត្រូវបានរួចផុតពីកាតព្វកិច្ច។ អ្នកដែលជៀសវាងពីកាតព្វកិច្ចនឹងត្រូវបានព្រមានដោយកន្លែងធ្វើការរៀងៗខ្លួន ហើយប្រសិនបើការចៀសវាងបន្តពួកគេនឹងទទួលទណ្ឌកម្មវិន័យផ្សេងទៀតស្របតាមច្បាប់ និងបទបញ្ជាដែលមានស្រាប់។
ជាមួយគ្នានេះដែរ វ៉ាក់សាំងបន្ថែមទៀតប្រឆាំងនឹងរោគរាតត្បាត COVID-19 ក៏នឹងមកដល់ប្រទេសកម្ពុជាមួយជំហានម្តងៗ ចាប់ពីខែមេសា រហូតដល់ខែសីហានេះ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងសារពិសេសជូនជនរួមជាតិកាលពីព្រឹកថ្ងៃទី10 ខែមេសា ឆ្នាំ2021ម្សិលមិញនេះ។
សម្តេចបានមានប្រសាសន៍ថា៖
វ៉ាក់សាំងប្រហែល 0.5 លានដូសនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី17 ខែមេសា បន្ទាប់មកចំនួន 1.5 លានដូសក្នុងខែឧសភា 3 លានដូសក្នុងខែមិថុនា 2 លានដូសក្នុងខែកក្កដា និង 1លានមកដល់នៅខែសីហា។ សម្តេចតេជោបានគូសបញ្ជាក់ថានៅឆ្នាំនេះប្រទេសកម្ពុជានឹងទទួលបាន ថ្នាំវ៉ាក់សាំងចំនួន 11លានដូស
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































