AMS Economyសម្ដេចតេជោ ហ៊ុន សែន ជួបថ្នាក់ដឹកនាំកំពូលប្រទេសវៀតណាម ពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការ
តូក្យូ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងមេដឹកនាំនៃប្រទេសវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេសពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលជួបជាមួយឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀត ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពរឹងមាំ។
នៅក្នុងឱកាសជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើនជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម បានសម្ដែងនូវភាពរីករាយដោយបានជួបសម្តេចតេជោ ហ៊ុន សែន សាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។
ឯកឧត្តម បានមានប្រសាសន៍បង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណនៃការដឹកនាំរបស់សម្តេចតេជោ ដែលបានស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ជាពិសេស ការរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ជំរុញកំណើនពាណិជ្ជកម្មឲ្យកើនឡើងខ្ពស់នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់លើបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។
យោងតាមនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញរបស់វៀតណាមបានកើនឡើង ៣២% បើធៀបទៅឆ្នាំមុនដល់ ៤.១ ពាន់លានដុល្លារ ខណៈដែលប្រទេសនេះបានប្រែក្លាយឱនភាពកាលពីឆ្នាំមុនទៅជាអតិរេក ។ ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២២ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាបានកើនឡើងដល់ ៧,៧ ពាន់លានដុល្លារ ។
កម្ពុជាជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាម នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសថៃ និងសិង្ហបុរី។ ទំនិញនាំចូលច្រើនជាងគេគឺដែក និងដែកសរសៃដែលមានចំនួន ១៧% នៃចំនួនសរុប បន្ទាប់មកគឺសម្លៀកបំពាក់ និងប្រេងឥន្ធនៈ។ ការនាំចូលរបស់វៀតណាមពីកម្ពុជាបានកើនឡើងបន្តិចបន្តួច រហូតដល់៣,៦ពាន់លានដុល្លារ រួមមានទំនិញសំខាន់ៗដូចជាកៅស៊ូ និងស្វាយចន្ទី។ ជាលទ្ធផល ឱនភាពកាលពីឆ្នាំមុនចំនួន ០.៤ ពាន់លានដុល្លារបានប្រែទៅជាអតិរេកចំនួន ០.៥ ពាន់លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































