AMS Economyសម្ដេចតេជោ ថ្លែងប្រាប់ពីទំហំផ្ទៃដីនៅកម្ពុជាដែលត្រូវបានប្រើប្រាស់ទៅក្នុងគោលបំណងសំខាន់ៗ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ បានថ្លែងពីទំហំដីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗដែលជាប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។

នៅក្នុងចំណោមទំហំផ្ទៃដីដែលត្រូវបានប្រើប្រាស់ក្រៅពីវិស័យលំនៅដ្ឋាន និងសំណង់ ផ្ទៃដីភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលគ្របដណ្ដប់ទៅដោយដំណាំចម្រុះ និងព្រៃសំខាន់ៗ ដោយត្រូវបានបែងចែកដាច់ដោយឡែកពីគ្នារួមមានដូចជា ៖
សម្រាប់ប្រភេទដីព្រៃចែកចេញជា៥ប្រភេទ
១. ព្រៃស្រោង មាន ៣ ៥៧២ ៥១៣ ហិកតា
២. ព្រៃបែតង ៣ ១៣៧ ៤៩៥ ហិកតា
៣. ព្រៃរបោះ ១ ៤៤៤ ៥៣៩ ហិកតា
៤. ព្រៃលិចទឹក ៧១៩ ៦៦៨ ហិកតា
៥. ព្រៃកោងកាង ៧៨ ៩១៣ ហិកតា

ដីដែលគ្របដណ្ដប់ទៅដោយដំណាំសំខាន់ៗចំនួន១៣ប្រភេទ
១. ដំណាំកៅស៊ូកម្ពុជាមាន ៦៦ ៤៥៥ ហិកតា ដែលមានចំនួនប្រហាក់ប្រហែលនឹងកៅស៊ូនៅវៀតណាមដែរ ដោយកើនពី៦ម៉ឺនហិកតា ឡើងដល់៦០ម៉ឺនហិកតា
២. ផ្ទៃដីស្រូវ ៤ ០៦១ ៨១៦ ហិកតា
៣. ផ្ទៃដីដាំដំណាំស្វាយ ២៩៩ ៧១០ ហិកតា
៤. ផ្ទៃដីដាំដំណាំស្វាយចន្ទី ២៣ ២០២ ហិកតា
៥. ផ្ទៃដីដាំដំណាំពោត ១៦៤ ៦២៨ ហិកតា
៦. ផ្ទៃដីដាំដំណាំអំពៅមាន ១៣៣ ៩០៩ ហិកតា
៧. ផ្ទៃដីដាំដំណាំឫស្សីមាន ១១៣ ៥០៦ ហិកតា
៨. ផ្ទៃដីដាំដំណាំម្រេចមាន ៤៧ ៨៧១ ហិកតា
៩. ផ្ទៃដីដាំដំណាំចេកមាន ៣១ ៧៧២ ហិកតា
១០. ផ្ទៃដីដាំដំណាំដូងប្រេងមាន ២០ ២៧៨ ហិកតា
១១. ផ្ទៃដីដាំដំណាំមៀនប៉ៃលិនមាន ៣ ៦២៧ ហិកតា
១២. ផ្ទៃដីដាំដំណាំហូបផ្លែដទៃទៀតមានសរុប ២៥៥ ៣០០ ហិកតា
១៣. ផ្ទៃដីកសិកម្មដែលប្រើប្រាស់ផ្សេងៗទៀតមានចំនួន ១ ៦៥១ ១១១ ហិកតា។
សម្ដេចតេជោក៏បានមានប្រសាសន៍បន្ថែមអំពីផ្ទៃទឹកនៅកម្ពុជាផងដែរថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ គេបានរកឃើញផ្ទៃទឹកខែប្រាំងនៅសល់ផ្ទៃទឹកចំនួន ៤៩១ ២៥៣ ហិកតា វាលស្មៅមានចំនួន ៦៦១ ៦៥១ហិកតា និងផ្ទៃដីលំនៅឋានមានចំនួន ៣៧៧ ៣៥៧ ហិកតា ខណៈដែលការសាងសង់សំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























