AMS Economyគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់ឱ្យដំណើរការនៅត្រឹមខែតុលា ឆ្នាំ២០២៣
ក្រោយភាពរអាក់រអួលនៃដំណើរការសាងសង់ដោយសារផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ១៩អស់រយៈពេលជិត២ឆ្នាំ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានពន្យារពេលមកបញ្ចប់ត្រឹមខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលការពន្យារនេះ គឺអូសបន្លាយលើសរយៈពេលក្នុងគម្រោងចំនួន ៧ខែ។

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានតួនាទីជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឱ្យដឹងថា តាមផែនការនៃការសាងសង់គឺនៅត្រឹមដំណាច់ឆ្នាំ ២០២២ ឆាប់ៗខាងមុខ គម្រោងនេះអាចនឹងសម្រេចបានដល់៧០% ហើយនៅត្រឹមខែមីនា ឆ្នាំ២០២៣ សង្ឃឹមថាអាចបញ្ចប់បានដល់ ៩០% មុននឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ទៀតថា ៖
“គម្រោងនេះមានការរអាក់រអួលខ្លះនៅក្នុងឆ្នាំដំបូង ឆ្នាំ២០២០-២០២១ ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគូរ និងផ្ដល់រយៈពេលសាងសង់បន្តជូនក្រុមហ៊ុន ២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៣។ រីឯការរៀបចំម្ដងទៀតនៃផែនការសាងសង់ នឹងត្រូវប្ដូរទិសដៅទៅរកខែតុលា ឆ្នាំ២០២៣ វិញ ដែលពេលវេលានេះសមស្របទៅនឹងការចាត់ចែងផលប៉ះពាល់ពីកូវីដ១៩ បានរួចរាល់ និងឈានទៅអនុវត្តនូវកម្មវិធីសាងសង់បន្ត”

ទោះបីយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវនេះក៏មានចំណែកខ្លះបណ្តាលមកពីកង្វះសម្ភារៈ ដោយសារឧបករណ៍ទាំងអស់ត្រូវនាំចូលពីប្រទេសចិន ខណៈពេលដែលប្រទេសចិនស្ថិតនៅក្នុងការអនុវត្តផែនការ Zero Covid នៅឡើយ។
ឯកឧត្តម តឹករ៉េត សំរេច ក៏បានមានប្រសាសន៍បន្ថែមពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានបន្ទាប់ពីព្រលានយន្ដហោះមួយនេះដាក់ឱ្យដំណើរជាផ្លូវការថា ៖
“គម្រោងនេះនឹងក្លាយជាព្រលានយន្ដហោះធំទី១ នៅកម្ពុជា ! ហើយដូចយើងដឹងហើយថា អង្គរវត្តគឺជាគោលដៅទេសចរណ៍របស់ភ្ញៀវលើពិភពលោក បើទេសចរ មក ច្បាស់ជាមកតាមយន្ដហោះ។ ថ្វីត្បិតតែយើងមានច្រកព្រំដែនសំខាន់តាមផ្លូវគោកពីរទៀតគឺវៀតណាម និងថៃ តែ ៨០ ទៅ៩០ ភាគរយគឺតាមយន្ដហោះ”

ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន អាកាសយានដ្ឋានកម្រិតអន្តរជាតិមួយនេះ នឹងក្លាយជាកន្លែងដ៏សំខាន់ដែលអាចអនុញ្ញាតឱ្យយន្ដហោះ ធ្វើការហោះត្រង់ពីតំបន់ផ្សេងៗនៃពិភពលោកមកកាន់សៀមរាបតែម្ដង និងអាចនាំឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់សៀមរាប កាន់តែមានភាពងាយស្រួល។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ការរំពឹងថា ភាពងាយស្រួលនេះនឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវជាអ្នកទេសចរ និងភ្ញៀវជាវិនិយោគិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា ដែលបានផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដោយមានរយៈពេលសរុប ៣៦ខែ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ គម្រោងនេះបានអូសបន្លាយពេលរហូតដល់ខែតុលា ឆ្នាំ២០២៣ ទើបបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឱ្យដំណើរការជាផ្លូវការ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























