AMS Economyក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ដោយអនុវត្តតាមប្លង់គោលឆ្នាំ២០៣៨
ព្រះសីហនុ ៖ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ ត្រូវបានរៀបចំឡើងដោយបានប្រមូលការសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម ទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្ត្រ និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” អនុក្រឹត្យស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងសេចក្តីសម្រេចស្តីពីនីតិវិធីលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះ ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៨ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ត្រូវបានសិក្សាក្របខណ្ឌសង្គម-សេដ្ឋកិច្ច ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល លទ្ធផលនៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។

វិសាលភាពនៃសិក្សានៃប្លង់គោលបើប្រាស់ដីក្រុងព្រះសីហនុ និងតំបន់ជុំវិញមានផ្ទៃដី ២៧៩.៣៤ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះគ្របដណ្តប់លើក្រុងព្រះសីហនុមានផ្ទៃដី ៨៣.៤០ គីឡូម៉ែត្រក្រឡា ត្របដណ្តប់លើស្រុកព្រៃនប់មានផ្ទៃដី ១០០.៨២ គីឡូម៉ែត្រក្រឡា និងគ្របដណ្តប់លើស្រុកស្ទឹងហាវមានផ្ទៃដី ៩៥.១២ គីឡូម៉ែត្រក្រឡា។
សូចនាករសំខាន់ៗសម្រាប់ការអភិវឌ្ឍក្រុងព្រះសីហនុ និងតំបន់ជុំវិញដែលបានធ្វើការព្យាករណ៍និងគ្រោងសម្រេចបានត្រឹមឆ្នាំ២០២៨ មាន ៖
-ប្រជាជនសម្រាប់ក្រុងព្រះសីហនុ និងតំបន់ជុំវិញនៅឆ្នាំ២០១៩ មានចំនួន ១៧៨ ២៩១ នាក់ នឹងកើនឡើងដល់ចំនួន ២៣២ ១២១ នាក់នៅឆ្នាំ២០២៨ និង- ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានចំនួន ៤៨១ ០០០ នាក់ នឹងកើនឡើងដល់ចំនួន ២ ៥០០ ០០០ នាក់នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរជាតិនៅឆ្នាំ២០១៨ មានចំនួនប្រមាណ ១ លាននាក់ នឹងកើនឡើងដល់ចំនួនប្រមាណ ៥ លាននាក់នៅឆ្នាំ២០៣៨។
– ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ៖ ផ្លូវក្រាលកៅស៊ូ ឬបេតុងនៅឆ្នាំ២០១៨ មានចំនួន ២០,៥% នឹងកើនឡើងដល់ចំនួន ១០០% នៅឆ្នាំ ២០៣៨ និងការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៨ មានចំនួន ៣២% នឹងកើនឡើងដល់ចំនួន ១០០% នៅឆ្នាំ២០៣៨។
– ភស្តុភាកម្មនៅឆ្នាំ២០១៨ មានចំនួន ៤,៩ លានតោននឹងកើនឡើងដល់ចំនួន ៣៧,២ លានតោននៅឆ្នាំ២០៣៨ – តំបន់លំនៅដ្ឋាននៅឆ្នាំ២០១៩ មានផ្ទៃដី ១ ៦៣១ ហិកតា នឹងកើនឡើងដល់ផ្ទៃដី ៥ ៩០៤,៧៦ ហិកតានៅឆ្នាំ ២០៣៨ – តំបន់ឧស្សាហកម្មនៅឆ្នាំ២០១៩ មានផ្ទៃដី ៨២៩ ហិកតា នឹងកើនឡើងដល់ផ្ទៃដី ១ ៦០២,១៤ ហិកតានៅឆ្នាំ២០៣៨ និង– តំបន់លទ្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មានផ្ទៃដី ០,៥១ ម៉ែត្រក្រឡា សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ផ្ទៃដី ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០៣៨។

ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍ៖ ១)ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត ២)តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ ៣)រមណីយដ្ឋាន ឆ្នេរសមុទ្រនិងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត ៤)ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបនវានុវត្តន៍ ៥)ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ៦)ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























