AMS Economyយុទ្ធសាស្ត្រងាយៗពីការបង្កើតអាជីវកម្មតូបលក់ចង្រិតលីងតូចមួយ ក្លាយជាអាហារដ្ឋានផ្ទះបាយស្រួយស្រួយដ៏ល្បីឈ្មោះ
ការរកស៊ីមួយអាចរីកចម្រើនទៅមុខលឿនបានដោយសារមានក្រុមការងារក៏ដូចសមាជិកដែលជាម្ចាស់ភាគហ៊ុនរួមចំណែកជួយគ្នាប្រកបដោយចក្ខុវិស័យវែងឆ្ងាយក៏ដូចជាមានទំនុកទុកចិត្តលើគ្នាទៅវិញទៅមក។
ផ្ទះបាយ ស្រួយ ស្រួយ ដែលមានលក់អាហារ3ពេលក្នុងមួយថ្ងៃ ទាំងមុនពេលមានការផ្ទុះឡើងវិបត្តិកូវីដ ក៏ដូចជាបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន ជាពិសេសបុគ្គលិកដែលបម្រើការងារនៅតាមក្រុមហ៊ុននានាក្នុងរាជធានីភ្នំពេញ។ អាជីវកម្មមួយនេះ បានកើតឡើងដោយសមាជិកគ្រួសារមួយដែលមានចំនួន4នាក់ រួមជាមួយនឹងសហស្ថាបនិកចំនួន2នាក់ផ្សេងទៀត ដោយមានការរៀបចំផែនការអាជីវកម្មរួមគ្នាយ៉ាងច្បាស់លាស់។
លោក មិន ផាណ្ណារ៉ាក់ ជាសហស្ថាបនិកម្នាក់នៃអាជីវកម្មអាហារដ្ឋាន «ផ្ទះបាយ ស្រួយ ស្រួយ» បានប្រាប់ AMSឲ្យដឹងថា ៖
“មកដល់ពេលនេះម្ចាស់ភាគហ៊ុនសរុបមានចំនួន 6នាក់ ហើយម្នាក់ៗមានតួនាទីរៀងៗខ្លួន។ ខ្ញុំជាអ្នកចាត់ការទូទៅនៅក្នុងផ្ទះបាយស្រួយស្រួយ ចំណែកឯគ្រួសារខ្ញុំគាត់ខាង digital marketing ហើយមានដៃគូ ម្នាក់ទៀត គាត់ជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រ ហើយម្នាក់ទៀតគាត់ជាអ្នកផ្គត់ផ្គង់ប្រហិតត្រី ម្នាក់ទៀតគាត់ខាងផ្នែក IT គាត់ផ្គត់ផ្គង់ software គ្រប់គ្រង sell គ្រប់គ្រងរបាយការណ៍របស់យើង។ ចំណែកម្នាក់ចុងក្រោយគាត់មានជំនាញខាងហរិញ្ញវត្ថុ និងជួយគិតគូរយើងថាតើចំណូល និងចំណាយវាត្រូវខ្ទង់អត់ តើយើងគួរបង្កើនការលក់ប្រភេទអាហារមួយណា ប្រភេទផលិតផលមួយណា”
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការរកស៊ីជាមួយគ្នាបែបនេះត្រូវការជាចាំបាច់នូវតម្លាភាពផ្នែកហិរញ្ញវត្ថុដែលទាក់ទងនឹងលុយកាក់ ពោលគឺត្រូវមានភាពច្បាស់លាស់ចៀសវាងបញ្ហាឈ្លោះប្រកែកគ្នាជាមួយម្ចាស់ភាគហ៊ុនដទៃ។ ម្យ៉ាងវិញទៀត វាក៏ជាផ្នែកមួយដែលអាចធានានូវនិរន្តរភាពអាជីវកម្មឱ្យបានយូរអង្វែងជាមួយគ្នាទៅមុខទៀត។
នៅក្នុងឆ្នាំ2021នេះ លោក ផាណ្ណារ៉ាក់ រួមជាមួយដៃគូបានបើក ផ្ទះបាយ ស្រួយ ស្រួយ ដែលគេផ្ដោតសំខាន់ទៅលើអាហារពេលថ្ងៃត្រង់ដែលហៅថា «បាយស្រាក់» សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកណាដែលចង់ញ៉ាំបាយនៅការិយាល័យ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចផងដែរ។ ក្រៅពីនេះ លោកក៏មានតូបចង្រិត «ស្រួយ ស្រួយ» ដែលមានលក់ដូចជា ចង្រិតបំពង អាពីង និងកណ្ដូបលីង ហើយពេលល្ងាចក៏មានលក់ជាគ្រឿងសមុទ្រ និងប្រហិតផងដែរ។
ក្នុងការបើកហាងមួយនេះលោកបានចំណាយដើមទុនដំបូងចំនួន2ម៉ឺនដុល្លារ ដោយ1ម៉ឺនដុល្លាចំណាយទៅលើការបង្កើតចង្ក្រានថ្មី ជួលគេ ជួលកន្លែង ដេគ័រ និងទិញសម្ភារៈផ្សេងៗក្នុងផ្ទះបាយ។ ឯកទឹកប្រាក់1 ម៉ឺនដុល្លារផ្សេងទៀតគឺប្រើសម្រាប់ទប់នឹងចំណាយទៅលើបុគ្គលិក កន្លែងជួល ថ្លៃភ្លើង ថ្លៃទឹក ហើយនឹងសម្ភារផ្សេងៗ ត្រៀមចំណាយរយៈពេល 6ខែដែលជាសសរស្ដម្ភជួយពង្រឹង និងធ្វើឲ្យ «ផ្ទះបាយ ស្រួយ ស្រួយ» ទទួលបានជោគជ័យ។
គួរបញ្ជាក់ផងដែរថា ស្រួយស្រួយ ដំបូងឡើយត្រូវបានបង្កើតឡើងកាលពីឆ្នាំ2019 ដែលកាលនោះវាពុំទាន់ជាហាងនៅឡើយទេ។ ដោយលោក ផាណ្ណារ៉ាក់ និងគ្រួសារលក់តែចង្រិត កណ្ដូប និងអាពីងលីង ដោយប្រើដើមទុនខ្ទង់ 500ដុល្លារប៉ុណ្ណោះទៅការចំណាយលើថ្លៃសម្ភារៈសម្រាប់ចម្អិនដូចជាចង្ក្រាន ខ្ទះជាដើម។ ក្រោយមកដោយទទួលបានការគាំទ្រច្រើនលោកក៏បានពង្រើកវាជាតូបចង្រិតស្រួយស្រួយដោយប្រើដើមទុនបន្ថែមប្រមាណ 3000-5000 ដុល្លារបន្ថែមទៀត។
ចំពោះយុទ្ធសាស្ត្រទីផ្សារ ស្ថាបនិករូបនេះបានប្រាប់ទៀតថា៖
“ក្នុងយុគសម័យនេះ Digital marketing ពិតជាមានឥទ្ធិពលណាស់ដែលអាចផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ មួយវិញទៀតគឺបណ្ដាញនៅក្នុងសង្គមមានន័យថា ការរាប់អាន និងស្គាល់មនុស្សច្រើនដែលអាចជួយប្រាប់តៗគ្នាបានដែលជាការផ្សព្វផ្សាយដ៏ល្អមួយបន្ទាប់ពី Digital marketing ។ បន្ថែមពីនេះ យុទ្ធសាស្ត្រនៃការលក់ដោយបញ្ចុះតម្លៃដើម្បីទាក់ទាញភ្ញៀវឱ្យមកភ្លក្សរសជាតិក៏ជាចំណុចសំខាន់ បើទោះបីជាវាមិនសូវចំណេញច្រើនក៏ពិតមែន ប៉ុន្តែវាបានផ្ដល់នូវលទ្ធផលល្អប្រសើរនៅពេលក្រោយ”
សម្រាប់គម្រោងទៅថ្ងៃមុខ លោក ផាណ្ណារ៉ាក់ នឹងពង្រើកសាខាឱ្យបានច្រើនកន្លែងដែលអាចបម្រើសេវាកម្មអាហារដល់អាតិថិជនទូទៅដែលនិយមចូលចិត្ត ហើយលោកក៏ចង់ពង្រើកចង្ក្រានឱ្យធំដែលអាចបង្កើនការផលិតបាយស្រាក់ឱ្យកាន់តែច្រើនផងដែរ។
ចំពោះការបើកអាជីវកម្មមួយឱ្យបានជោគជ័យ ម្ចាស់ផ្ទះបាយ ស្រួយស្រួយ ក៏បានផ្ដល់ជាមតិថា គេត្រូវយកចិត្តទុកដាក់គិតពិចារណាដោយចាប់ផ្តើមពីចំណុចតូចៗឡើងទៅ រហូតដល់ចំណុចធំ ព្រោះគ្រប់ចំណុចនៃបញ្ហាទាំងអស់ មិនថាតូច ឬធំនោះទេ សុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងស្មារតីសាមគ្គីភាពផ្ទៃក្នុង ដូច្នេះត្រូវតែដោះស្រាយឲ្យរួចរាល់ចៀសវាងបញ្ហាតូចប្រមូលផ្តុំផ្គុំគ្នាបង្កទៅជា បញ្ហាធំបាន៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































