AMS Economyចំណុចសំខាន់ខ្លះៗដែលគួរតែយល់ដឹងអំពីអាស៊ាន
បរទេស ៖ នៅឆ្នាំ២០២២ នេះ ប្រទេសកម្ពុជា គឺជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលជាជុំទី៣របស់ខ្លួន បន្ទាប់ពីបានរៀបចំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ដូចនេះហើយ យើងគួរតែយល់ដឹងអំពីចំណុចសំខាន់ខ្លះៗពីអាស៊ាន។

អាស៊ាន (ASEAN) គឺជាពាក្យកាត់ពីភាសាអង់គ្លេសថា The Association of Southeast Asian Nations ដែលជាឈ្មោះពេញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សព្វថ្ងៃនេះ អាស៊ានមានសមាជិក ១០ ប្រទេសដូចជា ៖ ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា។
សមាគមនេះ គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមការចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬមានឈ្មោះមួយទៀតថា សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ដែលមានបណ្តាប្រទេសនៅអាស៊ីចំនួន ៥ ជាស្ថាបនិករួមមាន ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ហើយក្រោយមកបណ្ដាប្រទេសក្នុងតំបន់បានចូលជាសមាជិកជាបន្ដបន្ទាប់ ដែលមានសរុប ១០ ប្រទេសដូចសព្វថ្ងៃនេះ។

គោលបំណងនៃការបង្កើតសមាគមអាស៊ាន គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពផ្នែកនយោបាយ សេដ្ឋកិច្ច ការអប់រំ វប្ប្ធធម៌ សមាហរណកម្ម និងការអភិវឌ្ឍន៍ភាពជាដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បាវចនាទាំង ៣ របស់អាស៊ាន គឺ ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ លើសពីនេះទៅទៀត អាស៊ាន មានសសរស្តម្ភចំនួន ៣ គឺ សមាគម នយោបាយសន្តិសុខអាស៊ាន (APSC) សមាគមសេដ្ឋកិច្ចអាស៊ាន (AEC) និងសមាគមសង្គម-វប្បធម៌អាស៊ាន (ASCC)។
ធម្មនុញ្ញអាស៊ាន ត្រូវបានចូលជាធរមានបានយ៉ាងពេញលេញ និងក្លាយជាកិច្ចព្រមព្រៀងស្របច្បាប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការជួបជុំ និងព្រមព្រៀងគ្នាពីមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានទាំង ១០។ ធម្មនុញ្ញអាស៊ាន គឺជាគ្រឹះសំខាន់មួយក្នុងការបង្កើតអាស៊ាន ដោយមានការរៀបរៀងជាក្របខណ្ឌ ឬ ច្បាប់អាស៊ាន ការកំណត់គោលដៅច្បាស់លាស់របស់អាស៊ាន និងការមានទំនួលខុសត្រូវដែលអនុវត្តទៅតាមច្បាប់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយខ្ពស់បំផុតក្នុងអាស៊ាន ដែលមានការចូលរួមពីប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើង២ដងក្នុងមួយឆ្នាំម្តង ដែលប្រធានកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរើសតាំង និងបង្វិលបន្តបន្ទាប់គ្នា ដោយផ្អែកលើលំដាប់អក្សរដំបូងនៃឈ្មោះភាសាអង់គ្លេសនៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំឡើងនៅប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន ឬ គេហៅបានមួយទៀតថាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ និងជាលើកដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។
និមិត្តរូបរបស់អាស៊ាន គឺតំណាងឲ្យស្ថិរភាព សន្តិភាព ការរួបរួម និងអំណាចរបស់អាស៊ាន ដែលមានចំនួន ៤ ពណ៌ដូចជា ខៀវ ក្រហម ស និង លឿង ដែលតំណាងឱ្យពណ៌សំខាន់ៗនៃគ្រប់ទង់ជាតិរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ ហើយពណ៌នីមួយៗមានអត្ថន័យដូចជា៖ ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថិរភាព ពណ៌ក្រហម តំណាងឱ្យភាពក្លាហាន និងអំណាច ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និងពណ៌លឿង តំណាងឱ្យវិបុលភាព។ រូបកួរស្រូវចំនួន ១០ ដែលផុសឡើងនៅចំកណ្តាលនិមិត្តសញ្ញាអាស៊ាន គឺតំណាងឱ្យក្តីសុបិនរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួបរួមគ្នាក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ហើយរង្វង់ព័ទ្ធជុំវិញកួរស្រូវនោះ គឺជាតំណាងឲ្យការរួបរួមរបស់អាស៊ាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ
ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កសិករនៅតំបន់ឆ្នេរខេត្តកំពតកំពុងត្រឡប់មកដាំសារាយសមុទ្រឡើងវិញ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះតម្លៃ និងការរំខានដល់ទីផ្សារអស...

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារ...

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែ...

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ ...

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងកា...

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស...

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































