AMS Economyប្រជាជនមួយចំនួនក្នុងរាជធានីភ្នំពេញសំណូមពរឲ្យអាជ្ញាធរជួយសម្រួលកំណត់តម្លៃទំនិញក្នុងផ្សារសហគមន៍
ប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់ជិតផ្សារដើមថ្កូវមានការត្អូញត្អែរជាខ្លាំងទៅលើតម្លៃនៃមុខទំនិញដូចជា បន្លែ ត្រី សាច់ ដែលកំពុងដាក់លក់នៅក្នុងផ្សារ។ ជាមួយគ្នានេះក៏មានការអំពាវនាវដល់អាជ្ញាធរជួយសម្របសម្រួលលើការគ្រប់គ្រងតម្លៃទំនិញយុទ្ធសាស្ត្រមួយចំនួន ខណៈពេលដែលប្រជាជនមិនអាចចេញពីផ្ទះប្រកបអាជីវម្ម បាត់បង់ចំណូល និងគ្មានជម្រើសទៅទិញនៅកន្លែងឆ្ងាយពីមូលដ្ឋានផ្សេងបាន។
ធ្លាប់តែទិញបន្លែ ត្រី សាច់ មកធ្វើម្ហូបសម្រាប់មួយថ្ងៃអស់ត្រឹមជាង1ម៉ឺនរៀល ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងមួយថ្ងៃចំណាយជិត3ម៉ឺនរៀល ហើយ ហូបមិនបានគ្រប់គ្រាន់ទៀត។ នេះជាការលើកឡើងរបស់អ្នកស្រី ផិន កញ្ញា ដែលជាអ្នកបោកអ៊ុតសម្លៀកបំពាក់ស្ថិតនៅជិតផ្សារដើមថ្កូវ ដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់។

អ្នកស្រីបន្តថា ៖
“បន្លែគ្រប់មុខគឺឡើងថ្លៃទាំងអស់ មានត្រឹម1ម៉ឺនរៀលកាន់ទៅផ្សារអី មិនដឹងបានគ្រប់មួយពេល ឬអត់ទេ។ រាល់ថ្ងៃចេះតែរអ៊ូប្រាប់គ្នា ដើម្បីឲ្យហូបចេះរិះថាំព្រោះរកអីក៏មិនបាន ហើយម្ហូបក៏ឡើងថ្លៃទៀត”

ដោយឡែកអ្នកស្រី លន់ កែវ ជាអ្នកលក់ពងទា ដែលជាប្រចាំតែងតែចេញទៅលក់នៅផ្សារអូឡាំពិកក៏បានត្អូញត្អែរដែរថា ៖
“មីងមិនប្រាកដដែរថាបន្លែឡើងថ្លៃដោយសារអី តែមីងគិតថា មកពីអ្នកលក់ច្រើនជាង ព្រោះបន្លែខ្លះ ដូចជាត្រកួន ត្រសក់ សណ្ដែកគួរ សុទ្ធតែជាប្រភេទ បន្លែស្រួលដាំ បែរជាលក់ថ្លៃមួយគីឡូដល់ជិត1ម៉ឺនរៀលទៅហើយ”
មិនខុសគ្នាប៉ុន្មានពីអ្នកស្រីទាំងពីរ អ្នកស្រី ស្រីឡែន ដែលជាមេផ្ទះក៏រអ៊ូរទាំដែរថា ៖
“ខ្ញុំបានឃើញ អាជ្ញាធរដើរពិនិត្យរឿងតម្លៃដូចគ្នា តែពួកគាត់ផ្ដោតលើស្បៀងសំខាន់ៗដូចជា សាច់ ត្រី និងស៊ុត ជាដើម តែដោយឡែក បន្លែគឺមិនឃើញមានកំណត់តម្លៃជាក់លាក់ទេ”
ដោយភាពលំបាកទាំងនេះ តំណាងឲ្យប្រជាជនដែលរស់នៅជុំវិញផ្សារដើមផ្កូវពួកគេបានស្នើរសុំឲ្យអាជ្ញាធរជួយលូកដៃក្នុងរឿងនេះ ដើម្បីកំណត់តម្លៃសមរម្យទៅលើទំនិញគ្រប់មុខដែលអាចឲ្យប្រជាជនគ្រប់គ្នាមានលទ្ធភាពក្នុងការទិញបានទាំងអស់គ្នា។ ម៉្យាងទៀតពេលនេះ ពួកគាត់គឺ បានបាត់ចំណូលទាំងស្រុងហើយ ដោយមូលហេតុចេញទៅណាមិនបាន។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងការឡើងតម្លៃទំនិញនៅតាមទីផ្សារ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារចុះតាមដាន និងជួយសម្របសម្រួលតម្លៃសម្ភារៈប្រើប្រាស់ចាំបាច់ អាហារយុទ្ធសាស្ត្រមួយចំនួនដូចជាអង្ករ មី ត្រីខ ជាដើម។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី19 ខែមេសា ឆ្នាំ2021 ក្រុមការងារបានចុះគ្រប់គ្រង និងសម្របសម្រួលតម្លៃទំនិញប្រមាណ20មុខ រួមជាមួយនឹងការណែនាំឱ្យមានការដាក់កំណត់តារាតំណត់តម្លៃទំនិញប្រមាណ20ប្រភេទ រួមមានដូចជា អង្ករ មី សាច់ជ្រូក សាច់គោ សាច់មាន់ ពងទា ត្រីងៀត ត្រីខ ជាដើមនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញសរុបប្រមាណ30ទីតាំង ប៉ុន្តែសម្រាប់ប្រភេទត្រី គឺពិតជាមានការឡើងថ្លៃជាងគេ ដោយសារតែមានបញ្ហាទៅលើការដឹកជញ្ជូនចូលមកកាន់ទីផ្សាររាជធានីភ្នំពេញ ហើយមន្ត្រីជំនាញពាក់ព័ន្ធក៏កំពុងសម្របសម្រួលដើម្បីអាចធ្វើឱ្យការដឹកជញ្ជូនមានភាពងាយស្រួលនាំយកត្រីមកផ្គត់ផ្គង់ទីផ្សារនៅទូទាំងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងគឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី15 ខែមេសា ឆ្នាំ2021 ដែលត្រូវនឹងថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតមកទល់ពេលនេះគឺមានរយៈពេល5ថ្ងៃហើយ។ ក្នុងរយៈពេលនេះផងដែរ គេឃើញថាអាជ្ញាធរមានសមត្ថកិច្ចបានខិតខំប្រឹងប្រែងយ៉ាងអស់ពី សមត្ថភាពក្នុងការទប់ស្កាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចប់នូវការចម្លងរាលដាលនៃជំងឺកូវីដ-19ដែលអាចធ្វើឱ្យកម្ពុជាឈានដល់ភាពមហន្តរាយ។
សូមចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលនៃជំងឺដ៏កាចសាហាវមួយនេះ ជាមួយនឹងការប្រកាន់ខ្ជាប់3កុំ 3ការពារ ជាពិសេសក្នុងអំឡុងពេលនេះសូមកុំចេញពីផ្ទះបើគ្មានការចាំបាច់៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...

ក្រសួងរៀបចំដែនដី សម្រេចចុះបញ្ជីចេញប្លង់រឹងលើដីជូនពលរដ្ឋ៣ គ្រួសារនៅភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់និងអាស្រ័យផងជិត៥០ឆ្នាំ....
កម្មវិធីពិសេសរបស់ AMS ECONOMY





















































