AMS Economyក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការណាសា
បរទេស ៖ បេសសកម្មរបស់អង្គការណាសាក្នុងការរុករកព្រះចន្ទធំបំផុតរបស់ភពព្រហស្បតិ៍បានសម្រេចជាផ្លូវការនូវការជ្រើសរើសយានរបស់ខ្លួនទៅកាន់ទីអវកាស។
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Aljazeera បានឲ្យដឹងថា មន្រ្តីអង្គការណាសាបានបញ្ជាក់ពីយានអវកាស Europer Clipper តម្លៃ ៤,២៥ ប៊ីលានដុល្លារអាមេរិកនឹងបាញ់បង្ហោះរ៉ុក្កែត SpaceX Falcon ធុនធ្ងន់ទៅកាន់ព្រះចន្ទរបស់ភពព្រហស្បតិ៍ដែលមានឈ្មោះថា Europa ដែលជាផ្នែកមួយនៃកិច្ចសន្យាមានតម្លៃប្រហែល ១៧៨ លានដុល្លារអាមេរិក។

ប្រសិនបើអ្វីៗទាំងអស់ត្រូវបានធ្វើឡើងដូចការគ្រោងទុកនោះ យាន Clipper នឹងដំណើរការបេសកកម្មរបស់ខ្លួននៅខែតុលាឆ្នាំ២០២៤ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅរដ្ឋ Florida និងទៅដល់ភពព្រហស្បតិ៍ក្នុងខែមេសាឆ្នាំ២០៣០ ។
Europa Clipper ត្រូវបានអង្គការណាសាអនុញ្ញាតជាផ្លូវការក្នុងបេសសកម្មទៅកាន់ភពព្រហស្បតិ៍កាលពីឆ្នាំ២០១៥។ នៅក្នុងដំណើរបេសកកម្មរបស់ខ្លួននេះនឹងរួមបញ្ជូលការអង្កេត និងឆ្លងកាត់ព្រះចន្ទច្រើនដងដែលផ្តល់ឱ្យអ្នកស្រាវជ្រាវក្នុងការស្រាវជ្រាវភពនេះ។ អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា ភពនេះអាចមាន មហាសមុទ្រនៅក្រោមសំបកទឹកកករបស់ភពផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានធ្វើឡើងកាលពីសប្ដាហ៍មុននេះបានបង្ហាញពីជ័យជម្នះសម្រាប់យានអវកាស ខណៈបេសកកម្ម Europa Clipper ដែលត្រូវបានជ្រើសយកយាននេះដើម្បីបំពេញបេសកកម្មទៅកាន់ព្រះចន្ទរបស់ភពព្រហស្បតិ៍។
ចាប់តាំងពីការចាប់ផ្តើមបេសសកកម្ម Europa Clipper មានកាតព្វកិច្ចស្របច្បាប់ក្នុងការបាញ់បង្ហោះយានអវកាសដោយប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរកាលពីពេលថ្មីៗនេះដោយសារភាពយឺតយ៉ាវ និងការចំណាយហួសប្រមាណជាមួយនឹងយានប្រភេទនេះ។
ដើម្បីសំរេចគោលដៅនេះអង្គការណាសាបានជម្រុញឱ្យសភាពិចារណាម្តងហើយម្តងទៀតដើម្បីអនុញ្ញាតឱ្យបេសកកម្ម Europa Clipper ប្រើប្រាស់យានអវកាសពាណិជ្ជកម្ម។ ការផ្លាស់ប្តូរទៅយានជំនិះមួយផ្សេងទៀតអាចជួយសន្សំសំចៃបេសកម្មនេះរហូតដល់ ១ ប៊ីលានដុល្លារអាមេរិក។
បេសកកម្ម Europa Clipper ពេលទៅដល់ភពព្រហស្បតិ៍អ្នកវិទ្យាសាស្រ្តនឹងធ្វើការស្ទង់មតិលម្អិតអំពីព្រះចន្ទ Europa និងប្រើឧបករណ៍វិទ្យាសាស្ត្រដើម្បីអង្កេតពីលទ្ធភាពដែលអាចសមស្របសម្រាប់ជីវិតរស់នៅក្នុងឋានព្រះចន្ទនោះ។ គោលបំណងនៃបេសកកម្មសំខាន់គឺផ្តិតរូបភាពលើផ្ទៃព្រះចន្ទដើម្បីជួយអ្នកវិទ្យាសាស្រ្តកំណត់សមាសភាពរបស់ខ្លួនរកមើលសញ្ញានៃសកម្មភាពភូគព្ភវិទ្យា និងវាស់កម្រាស់សម្បករបស់ព្រះចន្ទ។ ការស៊ើបអង្កេតនេះក៏នឹងស្រាវជ្រាវរកផ្ទៃបឹង និងកំណត់ជម្រៅផ្ទៃសមុទ្រនៃឋានព្រះចន្ទ Europa នោះដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































