AMS EconomySponge City ជាដំណោះស្រាយថ្មីសម្រាប់ទីក្រុងដែលតែងតែមានបញ្ហាជំនន់ទឹកភ្លៀង
បរទេស ៖ បញ្ហាទឹកជំនន់ពីអាងទន្លេ និងជំនន់ទឹកភ្លៀងបានក្លាយទៅជាក្ដីកង្វល់ និងឧបសគ្គដ៏ធំមួយសម្រាប់កិច្ចការងារអភិវឌ្ឍទីក្រុងនានាលើសកលលោក បើទោះបីជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបយ៉ាងណាក៏ដោយ។ ជាក់ស្តែងសូម្បីតែនៅប្រទេសចិន ដែលជាប្រទេសមហាអំណាច អភិវឌ្ឍន៍ និងជឿនលឿនគ្រប់វិស័យក៏ជួបជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេស្ទើរទូទាំងប្រទេស បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនរហូតដល់ទៅជាង៥០លាននាក់ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុត។

ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះរដ្ឋាភិបាលនៃប្រទេសចិនបានចាប់ផ្តើមអនុវត្តនូវបច្ចេកវិទ្យាថ្មីមួយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅតាមទីក្រុងនានាតាមរយៈការបង្កើតនូវបច្ចេកទេស Sponge City ឬភាសាខ្មែរជាទីក្រុងមានលក្ខណៈជាអេប៉ុង។

តំបន់ដែលត្រូវបានបំពាក់បច្ចេកវិទ្យា Sponge City គឺជាទីកន្លែងដែលត្រូវបានគេធ្វើការរចនាឡើងវិញដោយមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាស្តុកទុក និងប្រើប្រាស់ទឹកភ្លៀងតាមរយៈវិធីសាស្ត្រមួយចំនួនផ្សេងគ្នា ប៉ុន្តែជាមូលដ្ឋានគឺវានឹងអាចស្រូបទឹក ស្តុកទឹក និងដោះលែងទឹកទាំងនោះទៅវិញនៅពេលណា ដែលគេត្រូវការវា ដោយបច្ចេកទេសនេះមានមុខងារស្រដៀងគ្នាទៅនឹងអេប៉ុងយ៉ាងដូច្នេះដែរ។

នៅសហរដ្ឋអាមេរិក រុស្សី ព្រមទាំងឥណ្ឌាផងដែរ សុទ្ធតែបានអនុវត្តបច្ចេកវិទ្យា Sponge City ស្រដៀងគ្នា ប៉ុន្តែនៅប្រទេសចិន រដ្ឋាភិបាលបានគាំទ្រទៅដល់កម្មវិធីនេះ និងកំពុងជម្រុញឲ្យបច្ចេកវិទ្យានេះអាចហក់ឡើងទៅកាន់ចំណុចកំពូលមួយដែលមានប្រសិទ្ធភាពខ្លាំងជាងបណ្តាប្រទេសណាៗទាំងអស់។
កាលពីឆ្នាំ២០១៥ ទីក្រុងចំនួន១៦របស់ចិនត្រូវបានជ្រើសរើសឲ្យក្លាយជាផ្នែកមួយនៃការដាក់ឲ្យដំណើរការបច្ចេកវិទ្យានេះដំបូងគេ ហើយបន្ទាប់មកទីក្រុងបន្ថែមចំនួន១៤ទៀតដែលបានចូលរួមនៅក្នុងកម្មវិធីនេះនៅឆ្នាំបន្ទាប់(២០១៦) ជាមួយនឹងគោលបំណងធំគឺធ្វើយ៉ាងណាឲ្យទីក្រុងយ៉ាងហោចណាស់៨០ភាគរយនៃសមាសភាគទាំង៣០នេះអាចមានលទ្ធភាពក្នុងការស្រូបយកទឹកភ្លៀង និងប្រើប្រាស់ទឹកភ្លៀងទាំងនោះវិញក្នុងកម្រិតមានប្រសិទ្ធភាពយ៉ាងហោចណាស់៧០ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























