AMS Economyអាត្រាជួលទីតាំងលក់រាយក្នុងផ្សារទំនើបបានកើនឡើង ៦៨% នៅត្រីមាសទី២នៃឆ្នាំ២០២២
ភ្នំពេញ ៖ អាត្រានៃការជួលទីតាំងសម្រាប់លក់រាយ ក្នុងផ្សារទំនើបមានការប្រើប្រាស់អស់ ៦៨% នៅត្រឹមរយៈពេលពាក់កណ្ដាលឆ្នាំ នៃឆ្នាំ២០២២។ នេះបើតាម ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia តាមរយៈកម្មវិធីធ្វើបទបញ្ហាញអំពីទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេសសម្រាប់ត្រីមាសទី២ កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ។

អាត្រា ៦៨.៤% នេះបានកើនឡើងប្រមាណជាជិត២% ពីត្រីមាសទី១ ដោយកាលណោះ គឺមានការប្រើប្រាស់បាន ៦៦.៦% រាប់បញ្ចូលជារូមនូវប្រភេទផ្សារទំនើប ឬផ្សាររៀបរយទាំងអស់នៅកម្ពុជា ដោយគិតទាំងផ្សារទំនើប ផ្សារលក់ទំនិញចម្រុះ ផ្សារ Mart និងផ្សារសហគមន៍ជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុន CBRE បានដាក់ការរំពឹងថា នៅសល់ទីតាំងសម្រាប់ជួលចំនួន ១៩ម៉ឺនម៉ែត្រការ៉េទៀត សម្រាប់ឆ្នាំ២០២២នេះ។
ដោយឡែក សម្រាប់តម្លៃនៃការជួលទីតាំងផ្សារទំនើបនៅក្នុង ត្រីមាសទី២ ឆ្នាំ២០២២នេះ មានតម្លៃ ចន្លោះពី ២៥$ ទៅ៣០$ ក្នុងមួយម៉ែត្រការ៉េ។ ដែលតម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច គិតចាប់ តាំងពីការផ្ទុះរាលដាលជំងឺកូវីដ១៩ មក។

ជាចំណែកមួយនៃការកើនឡើងអាត្រាជួលខាងលើ ការអភិវឌ្ឍនៃគម្រោងទីតាំងលក់រាយនៅក្នុងផ្សារទំនើបមានការពង្រីកខ្លួនគួរឱ្យកត់សម្គាល់ ដែលត្រឹមរយៈពេល៣ត្រីមាសចុងក្រោយនេះ ដោយសារតែបញ្ហាកូវីដបានក្លាយជាមូលហេតុមួយដែលរុញទំនោរប្រជាជនឱ្យគិតគូរពីសុវត្ថិភាពក្នុងការដើរទិញទំនិញ។ រីឯអាត្រានៃការជួលផ្សារសហគមន៍ក៏មានការកើនឡើងផងដែរ។
នៅក្នុងទិន្នន័យដដែលបានបញ្ជាក់ដែរថា នៅត្រីមាសទី២ នៃឆ្នាំ២០២២នេះ មានការសម្រេចបានលើការសាងសង់ និងបើកឱ្យដំណើរការនូវផ្សារទំនើបមួយគឺ ផ្សារទំនើបជីបម៉ុង598 ដែលមានទីតាំងនៅស្ថិតនៅ ក្នុងខ័ណ្ឌឬស្សីកែវ ហើយក្រៅពីផ្សារទំនើបនេះ មិនមានការបើកដំណើរការនៃផ្សារទំនើបផ្សេងទៀតនោះទេ។
គួរឱ្យដឹងថា ផ្សារទំនើប និងម៉ាកផលិតផលក្នុងស្រុកដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះមានដូចជា ម្សៅ (massao), Lucky supermarket, Lucky express, U care pharma, Chip Mong supermarket ជាដើម។ ចំណែកឯម៉ាកផលិតផល និងផ្សារទំនើបអន្តរជាតិដែលពេញនិយមមាន PAPA JOHNS, 7Eleven, Pizza Hut, The Pizza Company, FILA, BOSE ។ល។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























