AMS Economyដំណាំឫស្សីទំពាំងផ្អែម ងាយដាំ ងាយថែទាំ និងងាយទទួលបានទិន្នផលខ្ពស់
ឫស្សីទំពាំងផ្អែម ជារុក្ខជាតិដំណាំបន្លែប្រភេទថ្មីមួយទៀតដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ហើយបានផ្តល់នូវចំណូលពីការដាំដុះច្រើនគួរសម និងមិនសូវពិបាកក្នុងការថែទាំនោះឡើយ។
លោក អ៊ឹង ទ្រី ជាម្ចាស់ចំការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅខេត្តត្បូងឃ្មុំបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ទំពាំងផ្អែមនេះមានប្រភពមកពីក្រៅប្រទេស ដែលមានលក្ខណៈពិសេសម្យ៉ាង គឺមិនសូវហាង ឬមិនមានជាតិអាស៊ីតច្រើនដូចជាទំពាំងធម្មតា ឬទំពាំងក្នុងស្រុកនោះទេ។
លោកបានបន្តថា ៖
“ខ្ញុំបានចាប់ផ្ដើមដាំឫស្សីផ្អែមនេះជាង 3ឆ្នាំហើយនៅលើផ្ទៃដីប្រមាណ 3ហិចតា ដោយសារវាស្រួលដាំ ងាយស្រួលថែ និងឆាប់បានផល ហើយពេលលក់មានម៉ូយមកយកដល់ៗកន្លែង និងមានតម្លៃថ្លៃជាងទំពាំងធម្មតា“

លោកបន្តថា ៖
“ឫស្សីផ្អែមនេះក្រៅពីអាចលក់ជាទំពាំង យើងក៏អាចទុកឱ្យធំលក់ជាឫស្សី ឬក៏ទុកផ្សាំលក់ជាកូនក៏បាន។ ចំពោះតម្លៃទំពាំងបើស្ថិតក្នុងរដូវប្រាំងអាចលក់បានចន្លោះ 6,000-7,000រៀលក្នុង1គីឡូក្រាម ចំណែកឯរដូវវស្សាមានតម្លៃ 2,000-3,000រៀលក្នុង1គីឡូក្រាមប៉ុណ្ណោះ ដោយសារមានទំពាំងព្រៃច្រើន។ ចំណែកឯកូនដែលបានផ្សាំទុកធ្វើពូជឫស្សីផ្អែមវិញគេត្រូវចំណាយពេលយូរជាងទំពាំង ហើយអាចលក់បានមួយដើមមានតម្លៃ 5,000 រៀល“
ជាធម្មតាចំការរបស់លោក អ៊ឹង ទ្រី អាចប្រមូលផលទំពាំងបានប្រមាណ 300គីឡូក្រាមជារៀងរាល់ថ្ងៃលក់ឱ្យទៅឈ្មួញកណ្ដាលនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកក៏បានប្រាប់ឲ្យដឹងផងថា ទំហំនៃទិន្នផលនេះពុំទាន់អាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនគ្រប់គ្រាន់នៅឡើយនោះទេ ហើយលោកក៏កំពុងតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំដុះ និងថែទាំ លោក អ៊ឹង ទ្រី បញ្ជាក់ថា សម្រាប់ការដាំដំណាំប្រភេទនេះគេត្រូវចំណាយពេលប្រមាណ 8ខែទើបទទួលបានទិន្នផលជាទំពាំង ដែលអាចកាត់លក់វិលជុំបណ្ដាក់គ្នាជាបន្តបន្ទាប់បាន។ លោកបន្តទៀតថា ទំពាំងអាចមានទម្ងន់ត្រឹម 700-800 ក្រាម(7-8ខាំ) នៅឆ្នាំដំបូង ហើយវានឹងកាន់តែធំល្អនៅឆ្នាំបន្ទាប់ មានន័យថាកាន់តែយូរវាកាន់តែបានផលច្រើន។
ចំពោះការដាំដុះគេអាចដាំបានពី 750-800គុម្ពលើទំហំដី1ហិចតា ដែលបងប្អូនប្រជាពលរដ្ឋអាចដាំបានជាជាងការទុកដីឱ្យទំនេរចោល។ វិធីដាំដំណាំនេះមាន3ប្រភេទផ្សេងៗគ្នាគឺ ទី1 វិធីផ្សាំកូន ទី2វិធីបំបៅ និងទី3គឺ គាស់គល់យកមកដាំតែម្ដង។ បន្ថែមពីលើនេះ វាក៏ងាយស្រួលក្នុងការដាំ និងថែទាំ មិនរើសប្រភេទដី ពោលគឺឱ្យតែមានទឹកគ្រប់គ្រាន់ និងជីធម្មជាតិជាជំនួយគឺជាការស្រេច។
ចំណែកឯកត្តាប្រឈមវិញ ម្ចាស់ចំការរូបនេះបានប្រាប់ថា ៖
“ផលលំបាកគឺអាចកើតមាននៅក្នុងររដូវប្រាំងបន្តិចប៉ុណ្ណោះ ដែលត្រូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដើម្បីអាចទទួលបានផលទំពាំងល្អសម្រាប់នាំចេញទៅកាន់ទីផ្សារ ហើយនៅក្នុងរដូវវស្សាគេពុំបាច់ស្រោចទឹកនោះទេ។ ដំណាំឫស្សីទំពាំងផ្អែមនេះមិនមានក្ដីបារម្ភទៅលើបញ្ហាសត្វល្អិតមកយាយីបំផ្លាញឡើយ គេគ្រាន់តែជ្រំដី ដាក់ជី ថែស្មៅ (កុំប្រើជីបាញ់សម្លាប់ស្មៅនាំឱ្យដើមឫស្សីរួញ) និងស្រោចទឹកជាប្រចាំ វានឹងលូតលាស់បានល្អ។ ដាំត្រឹមរយៈពេល3ខែ វានឹងចាប់ផ្តើមចេញទំពាំងលើកដំបូង“
ចុងក្រោយ លោក ទ្រីក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរយល់ដឹងពីបច្ចេកទេសកសិកម្មឱ្យបានច្រើន ងាកមកដាំដំណាំដែលមានទីផ្សារពិសេសដំណាំឫស្សីផ្អែមនេះដែលផ្ដល់ផលច្រើន ងាយស្រួលដាំ និងមានទីផ្សារល្អ។ សម្រាប់អ្នកដែលចង់ដាំឫស្សីផ្អែមនេះ លោកក៏មានបង្ហោះវីដេអូបង្រៀនបច្ចេកទេសដាំ និងលក់ពូជនៅក្នុងផេកហ្វេសប៊ុក ចំការឫស្សី តាទំពាំងផ្អែម ទន្លេបិទ ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY





























































