AMS Economyដំណាំត្រសក់ផ្អែម នឹងក្លាយជាកសិផលថ្មីសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន
ដោយសារមានកិច្ចសហការល្អពីរដ្ឋាភិបាលជប៉ុន តាមរយ:ភ្នាក់ងារអង្គការ JICA នៅកម្ពុជា បានជំរុញ និងណែនាំដល់ក្រុមហ៊ុន Yamato Green សហការជាមួយអ្នកផលិតនាំចេញបន្លែ និងផ្លែឈើកម្ពុជាចេញទៅកាន់ទីផ្សារជប៉ុនបន្ថែមទៀត ជាពិសេសប្រភេទដំណាំត្រសក់ផ្អែម ដែលមានរសជាតិឆ្ងាញ់ និងផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់សុខភាព។
ក្រោមកិច្ចសហការលើការងារផលិតកម្មបន្លែ និងផ្លែឈើ ក្រុមហ៊ុន Yamato Green មានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខា MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាពទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្ត្រទូទាំងប្រទេសក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ នៅក្នុងចំណោមផ្លែឈើដែលមានសក្តានុពលនាំចេញ ផ្លែត្រសក់ផ្អែមជប៉ុន ឬផ្លែមេឡុង ក៏ត្រូវបានសិក្សាបន្ថែមពីគុណសម្បត្តិ ដើម្បីអាចនាំចេញនាពេលខាងមុខនេះ។ ដោយឡែក ត្រសក់ផ្អែមជប៉ុន ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង 24 រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ បាននិងកំពុងជំរុញគាំទ្រលើកទឹកចិត្ត និងសហការ ដើម្បីឱ្យផលិតផលកសិកម្មកម្ពុជាមានឱកាសនាំចេញ និងឈរលើគោលការណ៍ប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងតម្លៃផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ដើម្បីឱ្យកសិផលកម្ពុជាអាចធ្វើការនាំចេញបាន ល្គឹកណាតែមានការសហការយកចិត្តទុកដាក់គាំទ្រ លើកទឹកចិត្ត និងធ្វើការវិនិយោគពីវិស័យឯកជន នោះទើបកសិផលកម្ពុជាត្រូវបានធានាទាំងស្តង់ដារផលិត បរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព តម្លៃ និងការប្រកួតប្រជែងឆ្លើយតបតាមតម្រូវការទីផ្សារជប៉ុន។

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹមលើក្រុមហ៊ុនថា នឹងពិនិត្យលទ្ធភាពដើម្បីសម្រេចឱ្យបាននូវក្តីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការនាំចេញកសិផលកម្ពុជា រួមចំណែកលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មកែច្នៃ ប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។
លោក ទួត សេងហ័ង អ្នកទីផ្សារនៃសហគមន៍ត្រសក់ផ្អែមមានជ័យ ដែលធ្លាប់ល្បីឈ្មោះលើការដាំដំណាំត្រសក់ផ្អែមបានអបអរសាទរនូវព័ត៌មាននេះ ដោយសហគមន៍កំពុងតែចង់ធ្វើការពង្រីកការដាំដុះដំណាំត្រសក់ផ្អែមបន្ថែមទៀត ដោយសារបទពិសោធន៍នៃការដាំដុះទទួលបានផលល្អប្រសើរ ខណៈដែលទំហំទីផ្សារ និងតម្រូវការក្នុងស្រុកហាក់មានភាពតូចចង្អៀត។
“ប្រសិនបើការបើកទីផ្សារទូលាយទៅកាន់ប្រទេសជប៉ុនអាចចេញលទ្ធផលបានឆាប់ៗ នោះសហគមន៍សូមបង្ហាញពីកិច្ចស្វាគមន៍ ព្រោះវាជាក្តីសង្ឃឹមថ្មីបន្ថែមក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក។ បច្ចុប្បន្នសហគមន៍ត្រសក់ផ្អែមមានជ័យ មានផ្ទៃដីដាំត្រសក់ផ្អែម ប្រមាណចំនួន75 ហិកតា ដោយក្នុងការប្រមូលផលត្រសក់ផ្អែមទទួលបានចំនួន600 ទៅ750តោនជារៀងរាល់ឆ្នាំ”
លោក ទួត សេងហ័ង បានមានប្រសាសន៍ឲ្យដឹងថា

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























