AMS Economyមន្ទីរពេទ្យខេត្តត្បូងឃ្មុំ តម្លៃជិត៥០លានដុល្លារ មានលទ្ធភាពផលិតអុកស៊ីសែនត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់
ត្បូងឃ្មុំ ៖ ត្បូងឃ្មុំ ដែលជាខេត្តទើបតែមានវត្តមានក្រោយគេ និងមិនទាន់មានការអភិវឌ្ឍច្រើននៅឡើយនោះ ពេលនេះបានបង្អួតនៅសមិទ្ធផលថ្មីរបស់ខ្លួនដែលជាមន្ទីរពេទ្យទំនើបមួយ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិនតម្លៃជិត ៥០លានដុល្លារអាមេរិក។

នាព្រឹកថ្ងៃច័ន្ទទី៧មីនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បួងឃ្មុំត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធីបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យនេះផងដែរ នឹងមាននូវកន្លែងផលិតអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងបន្តផ្គត់ផ្គង់ដល់ខេត្តដៃទៀត។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អគារដ៏ស្គឹមស្គៃនៃមន្ទីរពេទ្យនេះនឹងមប្រើជូនប្រជាពលរដ្ឋនូវសុខមាលភាពទូទៅ ហើយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ ហើយក៏ជាមន្ទីរពេទ្យដែលធំជាងគេ ក្នុងចំណោមមន្ទីរពេទ្យនៅទូទាំង២៤ខេត្តក្រុង ដោយមិនរាប់ចូលទីក្រុងភ្នំពេញ។

សម្ដេចបានលើកឡើងថា កម្ពុជាធ្លាប់បានទទួលរងនូវការម៉ាក់ងាយលើភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ប៉ុន្តែកម្ពុជាបានឆ្លើយតបដោយការទទួលស្គាល់ថាកម្ពុជាពិតជាមានភាពខ្វះខាតលើសម្ភារៈបច្ចេកទេសដែលបម្រើឲ្យវិស័យសុខាភិបាលពិតមែន ក៏ប៉ុន្តែកម្ពុជាមិនបានខ្វះខាតនូវមនសិការ និងទឹកចិត្តឡើយ។
សម្ដេចបានបន្តសង្កត់ធ្ងន់ថា ៖
“បញ្ហាគឺមិនស្ថិតនៅត្រង់ការពឹងផ្អែកហួសហេតុពេកទៅលើឧបករណ៍បច្ចេកទេសទេ យើងត្រូវការហើយនូវឧបករណ៍បច្ចេកទេស ក៏ប៉ុន្តែបញ្ហាធំជាងទៀតគឺបញ្ហាមនះសិកាវិជ្ជាជីវៈរបស់គ្រូពេទ្យរបស់យើងដែលមានការទទួលខុសត្រូវ”
គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសាងសង់លើផ្ទៃដីទំហំ ២៤ ៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥ ៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























